ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ជង់មិនភ្លេចកុក​ខំរត់​ដល់កំពង់សោម​អស់​ជាង​កន្លះខែនៅតែគេចមិនផុត​ទីបំផុត…

រាជធានី​ភ្នំពេញ៖  បុរស​ជា​ជាងដែក​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១​ឃាត់ខ្លួនបន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ជិតខាង​យក​ទៅ​លក់រួច​គេចខ្លួន​បាន​ប្រមាណ​ជាង​កន្លះ​ខែហើយ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ ។

ករ​ណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ ៧​និង​ ៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២១ខែតុលាឆ្នាំ២០១៩នៅ​ចំណុច​ផ្ទះ​ជួលក្នុងភូមិ​ទួល​សំពៅសង្កាត់​ទួល​សង្កែ​ទី​១ខណ្ឌឫស្សីកែវព្រមទាំង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវពណ៌​ខ្មៅពាក់​ស្លាក​លេខភ្នំពេញ១BT-០៥៣៥។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះយ៉ោ​នរឿ​នហៅ​ម៉ា​ប់ភេទ​ប្រុសអាយុ​ ៣០​ឆ្នាំជា​ជាងដែកស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ។ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដាស៊េរី​ឆ្នាំ​២០១៦ពាក់​ស្លាក​លេខភ្នំពេញ១FO-៤៥៦៤ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ង៉ាំមួយភេទ​ប្រុសអាយុ​ ៣១​ឆ្នាំជា​កម្មករ​សំណង់​ស្នាក់​នៅ​ក្បែរ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ បានអោយ​ដឹង​ថាកាលពី​ថ្ងៃ​ទី​៣ខែតុលាឆ្នាំ​២០១៩ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​រស់​ក្បែរ​គ្នា​បាន​សម្រេចរួច​ក៍​យក​ម៉ូតូ​នោះ​ទៅ​លក់​នៅ​កោះ​ពេជ្របាន​ប្រមាណ​ជាង​៤០០​ដុល្លារ។បន្ទាប់​ពី​លក់​បាន​លុយ​ហើយជនសង្ស័យ​ក៏​គេចខ្លួន​មួយ​រយៈពេលហើយ​នៅ​ពេល​ថ្មី​នេះ​ក៍បាន​ត្រឡប់​មក​ផ្ទះ​វិញក៏​ត្រូវ​ម្ចាស់​ប្តឹង​នគ​បាល​អោយ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង​។

តាម​ប្រភព​ ពី​នគរបាល​អោយ​ដឹង​ថាដោយ​មានការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាពទើប​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​គឺជា​អ្នក​រស់នៅ​ក្បែរ​ខាង​។

ក្រោយ​ការ​ឃាត់ខ្លួនជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថាបន្ទាប់​ពី​លួច​ម៉ូតូ​បាន​សម្រេច​ហើយខ្លួន​ក៏បាន​យក​ម៉ូតូ​នោះ​ទៅ​លក់​បាន​លុយហើយ​ក៏​គេចខ្លួន​ទៅ​ធ្វើ​ជា​ជាងដែក​នៅ​ ខេត្ត​ព្រះ​សីហ​នុលុះ​ពេល​ត្រឡប់​មក​វិញ​បាន​ប្រមាណ​១​ស​ប្តា​ហ៍នៅ​ពេល​កំពុង​តែ​ដេកស្រាប់តែ​ត្រូវ​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​បាន​តែ​ម្តង៕

 

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!