ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​ម្ដងទៀត​នៅ​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​នេះ​ម្តងទៀត បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​កម្មករ កម្ម​ការ​នី​រោងចក្រ​ទាំងអស់ ក្នុង​ស្រុក​សំរោង​ទង និង​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ស្ទើរ​គ្រប់ៗ​គ្នា និង​គ្រប់ដូស តាម​ការកំណត់​របស់​ក្រុមគ្រូពេទ្យ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា ពី​មុនដី​១​ហិកតា​អាច​ធ្វេី​ស្រែចំការ និង​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន តែ​១​គ្រួសារ ដែល​មាន​សមាជិក​ប្រមាណ​៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ នៅពេល​មាន​ការវិនិយោគលេី​ផ្ទៃដី​១​ហិកតា គឺ​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន​ពី​៣-៤​ពាន់​គ្រួសារ តាមរយៈ​ការវិនិយោគ​លើ​រោងចក្រ​សហគ្រាស និង​ផ្នែក​ឧស្សាហកម្ម​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា នយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការសម្រេចចិត្ត​ឱ្យ​មាន​ទីតាំង​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ពេល​បច្ចុប្បន្ន​នេះ មាន​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ​ចំនួន ១៩១ មាន​កម្មករ​និយោជិត​ជាង ១៤​ម៉ឺន​៥​ពាន់​នាក់ និង​មាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ជាង ៤៥១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា បញ្ហា​កូវី​ដ​-១៩ មិនមែន​ជា​កត្តា​រាំងស្ទះ ឬ​ឧបសគ្គ​មិន​អាច​ឱ្យ​មាន​ជំនួប​របស់​សម្តេច​ជា​មួយ​បងប្អូន​កម្មករ កម្មការិនី​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ជំនួប​រវាង​សម្តេច ជាមួយ​បងប្អូន​កម្មករ កម្មការិនី គឺ​ធ្វើឡើង​ដោយ​ក្តី​គោរព​ស្រឡាញ់ ការជឿ​ទុកចិត្ត​ការយ​ក​ចិត្ត​ទុកដាក់ និង​ជា​ការថ្លែងអំណរគុណ​ដល់​បងប្អូន​កម្មករ​កម្មការិនី​ដែល​កន្លងមក​តែងតែ​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​។​

​ពាក់ព័ន្ធ​រឿង​នយោបាយ​វិញ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​ចាត់​វិធានការ​ចំពោះ​ជន​ណា ឬ ក្រុមប្រឆាំង​ណា ដែល​មាន​បំណង​បង្ក​ការរំខាន អុកឡុក ឬ ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុងពេល​បោះឆ្នោត​ខាងមុខនេះ​ដូចជា ការ​គូស​សន្លឹកឆ្នោត​ចោល ក្នុង​គោលដៅ​បំផ្លាញ​ដល់​ដំណើរការ ឬ​បរិយាកាស​បោះឆ្នោត គឺ​នឹង​មិន​ត្រូវ​អត់ឱន ឬ​លើកលែង​បានឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​សរុប​ចំនួន​៥១៥​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!