ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ ប្តីប្រពន្ធវ័យក្មេងក្រីក្រ​ ប្រពន្ធមានផ្ទៃពោះ​៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់កាត់ដៃទាំងពីរ

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ ប្តីប្រពន្ធវ័យក្មេងក្រីក្រ​ ប្រពន្ធមានផ្ទៃពោះ​៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់កាត់ដៃទាំងពីរ

 

ខេត្តកំពង់ស្ពឺ៖ ដោយក្តីអាណិតអាសូរជាពន់ពេកនោះ​ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកា ជូនដល់ប្តីប្រពន្ធវ័យក្មេងទីទ័លក្រីក្រ​​១គ្រួសារ​រស់នៅក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ប្តីមានឈ្មោះ ប៉ុន​ ពិសី​ អាយុ​៣៣ឆ្នាំ​ មុខរបរជាជាងផ្សារដែក​ ដែលរងគ្រោះដោយខ្សែភ្លេីងឆក់​ធ្ងន់ធ្ងរពេលកំពុងផ្សារដែក​ បណ្តាលឱ្យដាច់ដៃទាំងសងខាង​ និង​ពឹងផ្អែកលេីភរិយា​ឈ្មោះ​ សួន​ ចាន់រី​ អាយុ​ ២៦ឆ្នាំ​ មុខរបរជាកម្មការិនីរោងចក្រ​ ជាអ្នកមេីលថែទាំ​ ហេីយកំពុងមានផ្ទៃពោះ​៧ខែ រស់នៅក្នុងខ្ទមកម្សត់​ ដែលសង់លេីដីឪពុកចែកឱ្យ​ ស្ថិតក្នុងភូមិត្រពាំងថ្ម​ ឃុំស្រង់​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។ លោកជំទាវ​ បានបញ្ជាក់ថា​ ៖​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ មានក្តីអាណិតអាសូរជាពន់ពេក​ ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព​ និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀត​ដេីម្បីជីវភាពគ្រួសារ​ និងអនាគតរបស់កូនៗ»។ ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ​ រស់នៅមានអនាម័យ​ស្អាត​ និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បេីយ​។ ចំណែកឯក្មួយស្រី​ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន​ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិត​ ដេីម្បីសុវត្ថិភាពទាំងម្តាយនិងកូន។

ជាកិច្ចឆ្លេីយតប​ ក្រុមគ្រួសារខាងលេី​ បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌​ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត។

អំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា​ អង្ករ​១០០គីឡូ មី​៤កេស ត្រីខ​៤យួរ ទឹកត្រីទឹកសុីអុីវ៤យួរ ឃីត២ សម្ភារៈចានផ្ទះបាយ១ឈុត និងថវិកា​ចំនួន៥លានរៀលទៀតផង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!