ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ផ្លាសគណបក្សប្រជាជនកម្ពុជាចំនួន០៤ផ្ទាំ ត្រូវបានលើកបន្ថែមនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ផ្លាសគណបក្សប្រជាជនកម្ពុជាចំនួន០៤ផ្ទាំ ត្រូវបានលើកបន្ថែមនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង

 

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃអង្គារ០៣កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ក ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក អនុបណ្ឌិត ឌឹម សុខុន  លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុខេង ចាងហ្វាង ការផ្សាយគេហទំព័រ (សុខេង ស៊ីអិនធី ហតញូយ៍) នឹង លោក ហ៊ុន ពិសិដ្ឋ ព្រមទាំងក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានយកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៤ផ្ទាំង ទៅលើកបន្ថែមនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ការលើកផ្ទាំងផ្លាកគណបក្សប្រជាជនកម្ពុជានេះក៏មានការអញ្ជើញចូលរួមពីលោក ហ្វឿន ជឿន មេឃុំស្រែគរ នឹងលោក សាយ ថង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែគរ និងសមាជិក សមាជិកា ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញជាច្រើនរូបថែមទៀតផង។

នៅក្នុងឱកាសនោះ លោក អនុបណ្ឌិត ឌឹម សុខុន មានប្រសាសន៍ការលើកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៤ផ្ទាំងនេះ លោកយល់ឃើញថា÷ គណបក្សប្រជាជនដឹកនាំប្រទេសបានល្អរីកចំរើនគ្រប់វិស័យ មិនថាទីក្រុងឬជនបទ មានផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរ សំបូរសប្បាយ ដូចប្រសាសន៍សម្តេច ទីណាក៏មានការអភិវឌ្ឍន៍ដែរ។ ចឹងហើយបានលោកស្រលាញ់គណបក្សប្រជាជនកម្ពុជានិងហើយទើប ធ្វើការកៀងគរប្រមូលថវិកា ចូលរួមពីលោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុខេង ចាងហ្វាងការផ្សាយគេហទំព័រ(សុខេង សុីអិនធី ហតញូយ៍)យកមកលើក នៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលលោកមេភូមិ មេឃុំដឹកនាំបានល្អ។

ចំណែកលោក ហ្វឿន ជឿន មេឃុំស្រែគរ លើកឡើងថា លោកមានចិត្តត្រេកអរខ្លាំងណាស់នេះជាលើកទី១ហើយ ដែលក្រុមការងារយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញបានយកផ្លាកគណបក្សប្រជាជនកម្ពុជាដ៏ធំមកលើកនៅទីនេះ លោកក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសមានការអភិវឌ្ឍន៍ រីកចំរើនគ្រប់វិស័យ ហើយលោកបេ្តជ្ញាថាគាំទ្រ១០០%។

ជាចុងក្រោយលោក ហ្វឿន ជឿន មេឃុំស្រែគរ បានថ្លែងអំណរអរគុណដល់ក្រុមការងារ ដែលបាននាំយកផ្លាកគណបក្សប្រជាជនកម្ពុជា មកលើកនៅក្នុងឃុំរបស់លោក ហើយលោកសូមជូនពរដល់ក្រុមការងារ សូមធ្វើដំណើរវិលត្រឡប់ទៅគេហដ្ឋានវិញ សូមឲ្យជួបប្រទះតែនិងសេចក្តីសុខសេចក្តីចម្រើននិងប្រកបមុខរបរទទួលទានឲ្យបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!