ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ក្រុមការងារយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញបន្តនាំយកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន១០ផ្ទាំ ទៅលើកបន្ថែមចំនួន០៥កន្លែងទៀត នៅក្នុងភូមិ(ឧបសម្ព័ន្ធ)ចំណុះឲ្យភូមិស្ដៅ០១ ហៅភូមិញើន ឃុំស្រែស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ក្រុមការងារយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញបន្តនាំយកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន១០ផ្ទាំ ទៅលើកបន្ថែមចំនួន០៥កន្លែងទៀត នៅក្នុងភូមិ(ឧបសម្ព័ន្ធ)ចំណុះឲ្យភូមិស្ដៅ០១ ហៅភូមិញើន ឃុំស្រែស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ក្រុមការងារយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញបន្ត

ខេត្តស្ទឹងត្រែង៖ ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បន្តនាំយកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន១០ផ្ទាំងបន្ថែមទៀត ដែលដឹកនាំដោយ លោក អនុបណ្ឌិត ឌីម សុខុន  លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុខេង ចាងហ្វាង ការផ្សាយគេហទំព័រ (សុខេង ស៊ីអិនធី ហតញូយ៍) នឹង លោក ហ៊ុន ពិសិដ្ឋ ព្រមទាំងក្រុមការងារបានបន្តយកទៅលើកបន្ថែមចំនួន០៥កន្លែង ដែលស្ថិតនៅភូមិ(ឧបសម្ព័ន្ធ)ចំណុះឲ្យភូមិស្ដៅ០១ ហៅភូមិញើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ០៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ញាស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ។ ការលើកផ្លាកគណបក្សប្រជាជនកម្ពុជា នៅក្នុងថ្ងៃនេះដែរក៏មានការអញ្ជើញចូលរួមពីលោក ពូយ ប៊ុនឌូយ មេឃុំស្តៅ នឹង លោក ក្រង សាវុទ្ទ មេភូមិ(ឧបសម្ព័ន្ធ)ចំណុះឲ្យភូមិស្ដៅ០១ ហៅភូមិញើន ព្រមទាំងប្រជាការពារភូមិ នឹងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ លោក អនុបណ្ឌិត ឌីម សុខុន មានប្រសាសន៍ថា÷ ការលើកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៥កន្លែងនេះ នៅតាមបណ្ដោយផ្លូវលំ ពីព្រោះលោកយល់ឃើញថាភូមិនេះជាភូមិដាច់ស្រយាលឆ្ងាយពីទីប្រជុំជន។ មួយវិញទៀតលោកយល់ឃើញថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ មិនថាទីក្រុងឬជនបទ មានផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរ សំបូរសប្បាយ ដូចប្រសាសន៍សម្តេចតែងតែលើកឡើង ទីណាក៏មានការអភិវឌ្ឍន៍ដែរ។ ចឹងហើយបានជាលោកស្រលាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា១០០ភាគរយ។ ទើប លោកធ្វើការគៀងគរប្រមូលថវិកាផ្ទាល់ខ្លួន ដែលមានការចូលរួមពីលោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុខេង ចាងហ្វាងការផ្សាយគេហទំព័រ(សុខេង សុីអិនធី ហតញូយ៍)និង ហ៊ិន ពិសិដ្ឋ ព្រមទាំងក្រុមការងារ ដើម្បីយកមកលើក នៅក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលលោកមេភូមិ មេឃុំដឹកនាំបានល្អ។ ក្នុងនោះដែរ លោក អនុបណ្ឌិត ឌីម សុខុន  លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុខេង ចាងហ្វាង ការផ្សាយគេហទំព័រ (សុខេង ស៊ីអិនធី ហតញូយ៍) នឹង លោក ហ៊ុន ពិសិដ្ឋ  លោក ញ៉ែម យ៉ុង លោក ពុំ ដារ៉ា ព្រមទាំងក្រុមការងារយើង បាននាំយកថវិការផ្ទាល់ខ្លួនចំនួន ៦០ម៉ឹនរៀល ជួនដល់លោកមេភូមិ នឹង លោកមេឃុំ  ដើម្បីចាត់ចែងរៀបចំនៅអាហារសាមគ្គីជាមួយក្រុមការងារ នឹងបងប្អូនប្រជាពលរដ្ឋផងដែរ ។

លោក ពូយ ប៊ុនឌូយ មេឃុំស្តៅ បានលើកឡើងថា លោកមានការសប្បាយចិត្ត ត្រេកអរខ្លាំងណាស់ចំពោះក្រុមការងារយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នឹង លោកចាងហ្វាងការផ្សាយ(គេហទំព័រ សុខេង ស៊ីអិនធី ហតញូយ៍ ដែលបាននាំយកផ្លាកគណបក្សប្រជាជនកម្ពុជាយកមកលើកនៅក្នុងឃុំដាច់ស្រយាលរបស់លោកនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន មានការរីកចំរើននិងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ហើយលោកសូមជូនពរដល់ក្រុមការងារ សូមធ្វើដំណើរវិលត្រឡប់ទៅគេហដ្ឋានវិញ សូមឲ្យជួបប្រទះតែនិងសេចក្តីសុខសេចក្តីចម្រើននិងប្រកបមុខរបរទទួលទានឲ្យបានជោគជ័យគ្រប់ភារកិច្ចផងដែរ។

ជាចុងក្រោយក្រុមការងារយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងលោកមេភូមិ មេឃុំ ព្រមជាមួយប្រជាពលរដ្ឋ បានអញ្ជើញពិសារអាហារសាមគ្គី និងរាំលេងកំសានផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!