ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

កម្មវិធីទី១៖ ឯកឧត្ដម អ៊ាង សុផល្លែត «ក្នុងនាមអ្នកជំនាន់មុន យើងត្រូវបន្សល់ទុកនូវស្នាដៃ និងកេរ្តិ៍ដំណែលដល់ក្មេងជំនាន់ក្រោយ»

កម្មវិធីទី១៖ ឯកឧត្ដម អ៊ាង សុផល្លែត «ក្នុងនាមអ្នកជំនាន់មុន យើងត្រូវបន្សល់ទុកនូវស្នាដៃ និងកេរ្តិ៍ដំណែលដល់ក្មេងជំនាន់ក្រោយ»

ឃុំមៀន ៖ ឯកឧត្ដម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណជាង៣៥០នាក់ មកពីភូមិចំនួន៧គឺភូមិថ្មសំលៀង ភូមិបន្ទាយមៀន ភូមិថ្មី ភូមិព្រៃសំបួរកើត ភូមិព្រៃសំបួរលិច ភូមិស្វាយពក និងភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីបានលើកឡើងពីសមិទ្ធផលនានាដែលក្រុមការងារបានចូលរួមស្ថាបនានៅក្នុងមូលដ្ឋាន និងការវិវឌ្ឍរបស់សង្គមជាតិ ឯកឧត្តមប្រធានបានជំរុញឱ្យបងប្អូនទាំងអស់គ្នាខិតខំបន្សល់ស្នាដៃ ក៏ដូចជាកេរ្តិ៍ដំណែលដល់ក្មេងជំនាន់ក្រោយ ដែលនោះគឺមិនមែនសំដៅទៅលើតែសមិទ្ធផលរូបវន្តតែប៉ុណ្ណោះទេ គឺកេរ្តិ៍ដំណែលនេះសំដៅលើសុខសន្តិភាព។ ឯកឧត្តមប្រធាន បានបន្ថែមថា ក្នុងនាមអ្នកដែលកើតក្នុងទស្សវត្ស៧០ ឬមុននេះ យើងបានទទួលរងទុក្ខវេទនាពីផលវិបាកនៃសង្គ្រាមរួមមាន ការប្រាត់ប្រាស់សាច់ញាតិក្រុមគ្រួសារ ការរស់នៅគ្មានសិទ្ធសេរីភាព រស់នៅក្រោមការភ័យខ្លាច ខ្វះខាតសព្វបែបយ៉ាងជាពិសេសការហូបចុក ដូចនេះយើងមិនត្រូវឱ្យជាន់ដានប្រវត្តិសាស្ត្រជាដាច់ខាត កុំឱ្យក្មេងជំនាន់ក្រោយស្តីបន្ទោសយើងថាគ្មានទំនួលខុសត្រូវចំពោះសង្គមជាតិ យើងត្រូវការពារឱ្យខានតែបាននូវសន្តិភាព ដើម្បីអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយទទួលបានឱកាសក្លាយជាទំពាំងស្នងឬស្សី ទទួលបន្តភារកិច្ចពីយើងដើម្បីបន្តនិរន្តភាពអភិវឌ្ឍន៍សង្គមជាតិយើង។ឯកឧត្តមក៏បានរំលឹកផងដែរថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន គឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត ។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ ប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ។

ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសក្នុងសន្តិភាពជាបន្តទៅទៀត ឯកឧត្តមបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធិផលដែលមានស្រាប់ អោយបានស្ថិតស្ថេរ គង់វង្ស ក្នុងការចូលរួមចំណែក កសាងនូវ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង ភូមិឃុំមានសុវត្ថិភាព និង សូមពុកម៉ែបងប្អូន ទាំងអស់ ទៅបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខកខាន និងកុំភ្លេចគូសអោយចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ដែលមានរូបទេវតាបាចផ្កា នៅខាងក្រោមបង្អស់នៃសន្លឹកឆ្នោត ផ្នែកខាងស្តាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!