ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តមបណ្ឌិត អ៊ុក កោសា អញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការរបក្សស្រុកសាមគ្គីមុនីជ័យ..

ឯកឧត្តមបណ្ឌិត អ៊ុក កោសា អញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការរបក្សស្រុកសាមគ្គីមុនីជ័យ..

ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ឯកឧត្តម វង្ស សាមុន សមាជិកគណ:កម្មាធិកាកណ្តាលអនុប្រធានក្រុមកាងារចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំមានជ័យបានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ  ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក ឯកឧត្តម ប្រធាន អនុប្រធានក្ក្រុមការងារគណបក្សជាសមាជិកសមាជិការគណបក្ស ស្រុក និងឃុំ ប្រមាណជាង ២.៥០០នាក់។ បន្ទាប់ពីអង្គពិធីទាំងមូលបានទស្សនា និងស្តាប់ ដោយយកចិត្តទុកដាក់ ការផ្សាយបន្តផ្ទាល់ពីថ្នាក់កណ្តាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ កោះពេជ្រ ជាពិសេស ស្តាប់ការថ្លែងសុន្ទរកថានយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួចមក  មានមតិសំណេះ សំណាលជាមួយសមាជិក សមាជិកាបក្ស ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានសម្តែងនូវក្តីរីករាយដោយបានចូលរួម ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ នាថ្ងៃនេះ ដោយអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងប្រតិទិននៃការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានកំណត់រយៈពេល ២១ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ និងផ្សាភ្ជាប់ជាមួយបុណ្យខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានបន្តទៀតថា សុន្ទរកថានយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងអំបាញ់មិញនេះ គឺជាប្រទីបបំភ្លឺផ្លូវរបស់យើងទាំងអស់គ្នា សម្រាប់បង្កើនការយល់ដឹងរបស់ខ្លួន និងយកទៅប្រើប្រាស់ក្នុងការឃោសនា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជាយើង ហើយបន្តិចទៀតនេះ យើងនឹងហែរក្បួនឃោសនាចុះទៅតាមឃុំរៀងៗខ្លួន និងចូលដល់ក្នុងភូមិចំណុះឃុំ ដើម្បីបង្ហាញកម្លាំង និងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស ដល់មជ្ឈដ្ឋានប្រជាជន មហាជន ដើម្បីដណ្តើមប្រៀបនយោបាយជូនគណបក្សប្រជាជនកម្ពុជាយើង ជាពិសេស បន្តគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានបន្ថែមទៀតថា៖ ក្នុងរយៈពេល ៧២ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាយើង បានសម្រេចនូវស្នាដៃជាប្រវត្តិសាស្រ្ត គឺបានសង្គ្រោះជីវិតប្រទេសជាតិ និងប្រជាជន ឲ្យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់នៃរបបដ៏ឃោរឃៅនេះ និងបានធ្វើជាស្នូលនៃការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរុំាំរ៉ៃ បង្កើតបាន សុខសន្តិភាពពេញលេញ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស  ការគោរពសិទ្ធិមនុស្ស និងសម្រេចការបោះឆ្នោតយ៉ាងទៀតទាត់ ទាំងបោះឆ្នោតរដ្ឋសភា ព្រឹទ្ធសភា បោះឆ្នោតឃុំ សង្កាត់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត បោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក តាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដោយទទួលបានការគាំទ្រ និងសាទរពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។    កម្ពុជា បានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ដោយឡែក ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ គណបក្សប្រជាជនកម្ពុជាយើង បានពុះពារគ្រប់ឧបសគ្គ ដើម្បីការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាជនយើង ដែលធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលងើបចេញពីជម្ងឺកូវីដ-១៩ បានលឿនជាងគេនៅលើពិភពលោក។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!