ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកអនុបណ្ឌិត ឌីម សុខុន បានចំណាយថវិកាផ្ទាល់ខ្លួន ទិញកូនឈើចំនួន១០០ដើម យកទៅប្រគេនព្រះគ្រូចៅអធិការវត្ត មណីរង្សី​ ស្ថិតនៅឃុំខ្សាច់អណ្ដែត​ ស្រុកឆ្លូង​ ខេត្តក្រចេះ​..!

លោកអនុបណ្ឌិត ឌីម សុខុន បានចំណាយថវិកាផ្ទាល់ខ្លួន ទិញកូនឈើចំនួន១០០ដើម យកទៅប្រគេនព្រះគ្រូចៅអធិការវត្ត មណីរង្សី​ ស្ថិតនៅឃុំខ្សាច់អណ្ដែត​ ស្រុកឆ្លូង​ ខេត្តក្រចេះ​..!

ខេត្តក្រចេះ÷ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ លោកអនុបណ្ឌិត ឌីមសុខុន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញព្រមទំាង លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ តារា លោកអនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹងលោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) បានចំណាយថវិកាផ្ទាល់ខ្លួនទិញកូនឈើចំនួន ១០០ដើម ក្នុងនោះកូនឈើក្រញូងចំនួន៧០ដើម និងកូនឈើធ្នង់ចំនួន៣០ដើម ដឹកតាមរថយន្តយកទៅប្រគេនព្រះគ្រូចៅអធិការវត្ត មណីរង្សី​ ព្រះនាមព្រះវិន័យសរមុនី​ អោក​ មុនីវិន​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា០៩ កក្កដា នៅវត្តព្រែកសំរោង ភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត​ ស្រុកឆ្លូង​ ខេត្តក្រចេះ​ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ។នាឱកាសនោះ ព្រះគ្រូចៅអធិការ​ វត្តមណីរង្សី​ ព្រះនាមព្រះវិន័យសរមុនី​ អោក​ មុនីវិន​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ នៃព្រះរាជាណាចក្រកម្ពុជា​ បានសូមថ្លែងអំណរអរគុណដល់ក្រុមយុវជន​ សេដ្ឋកិច្ចរាជធានីភ្នំពេញ​ ដែរមានលោកអនុបណ្ឌិត ឌីម សុខុន លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ តារា លោកអនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹងលោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញកូនឈើនិងចំណាយពេលវេលាដ៏មានតម្លៃដឹកនាំកូនឈើយកមកប្រគេនព្រះសង្ឃដល់វត្ត ព្រះគ្រូចៅអធិការវត្ត មណីរង្សី​ សូមជូនពរ​ បងទាំងអស់គ្នា​ ជួបប្រទះនូវពុទ្ធពរ​ ៤​ ប្រការ​ អាយុ​ វណ្ណៈ​ សុខ​ ពល​ កុំបីឃ្លៀងឃ្លាតឡេីយ​៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!