ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានចំណាយថវិកាផ្ទាល់ខ្លួន ទិញកូនឈើចំនួន១០០ដើម ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា០៩ កក្កដា  នៅក្នុងបរិវេណ សាលាបឋមសិក្សាព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ..!!

ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានចំណាយថវិកាផ្ទាល់ខ្លួន ទិញកូនឈើចំនួន១០០ដើម ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា០៩ កក្កដា  នៅក្នុងបរិវេណ សាលាបឋមសិក្សាព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ..!!

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញដែលមាន លោកអនុបណ្ឌិត ឌីម សុខុន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញព្រមទំាង លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ តារា លោកអនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹងលោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) បានចំណាយថវិកាផ្ទាល់ខ្លួនទិញកូនឈើចំនួន ១០០ដើម ក្នុងនោះកូនឈើក្រញូងចំនួន៧០ដើម និងកូនឈើធ្នង់ចំនួន៣០ដើម ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា០៩ កក្កដា  ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តក្រចេះ នៅក្នុងបរិវេណ សាលាបឋមសិក្សាព្រែកសំរោង ភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ ។ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា÷ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ និង ឆ្នាំ២០២១ ដែលប្រទេសជាតិយើងខកខានមិនបានរៀបចំពិធីរុក្ខទិវា​ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ គឺព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៃយើង ទ្រង់តែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវានេះនៅតាមបណ្ដាខេត្ត​ ហើយនៅក្នុងឆ្នាំនេះ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ទ្រង់នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតក្នុងពិធីបុណ្យរុក្ខទិវានេះ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា​ ដើម្បីជាការចូលរួមអបអរសាទរឲ្យបានកាន់តែផុលផុស និងអធិកអធម នៅឆ្នាំ២០២៣នេះ ដែលខេត្តក្រចេះយើង បានចាត់តាំងរៀបចំប្រារព្ធពិធីនេះឡើង​ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្ដិព្រៃឈើ និងបណ្តុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ​ ក៏ដូចជាដើម្បីរំលឹកដល់ស្នាដៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកទឹកព្រះទ័យទុកដាក់ក្នុងចលនាដាំដើមឈើ សម្រាប់ជាប្រយោជន៍ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពីគុណសម្បត្តិ នៃការដាំដើមឈើ និងនាំគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែងដែលមានដីទំនេរ ជាពិសេសនៅតាមតំបន់ និងទីតាំងដែលមានការអភិវឌ្ឍ និងរៀបចំថ្មី ដូចដែលយើងទាំងអស់គ្នាកំពុងប្រារព្ធធ្វើនៅទីនេះ។

នៅចុងបញ្ចប់នៃពិធីនេះ ខេត្តអភិបាលខេត្ត ព្រមទាំងសមាជិក សមាជិកា បានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!