ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

ជនដៃដល់វាយសម្លាប់បុរសម្នាក់ ស្លាប់នៅក្នុងថ្លុកឈាម មិនទាន់ដឹងមូលហេតុច្បាស់លាស់

ជនដៃដល់វាយសម្លាប់បុរសម្នាក់ ស្លាប់នៅក្នុងថ្លុកឈាម មិនទាន់ដឹងមូលហេតុច្បាស់លាស់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមមុខឃ្លាំងមួយកន្លែង ខណៈដែលជិះកង់ហើយត្រូវបានជនដៃដល់យករបស់រឹងវាយសន្ធប់ បណ្តាលឱ្យដេកដួល ហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។

តាមការឱ្យដឹងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ សាំង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ រស់នៅក្នុងភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា មានបុរសម្នាក់ ប្រទះឃើញបុរសម្នាក់ទៀត( សាកសព )បានដេកស្លាប់នៅក្នុងថ្លុកឈាម នៅចំណុចផ្លូវបេតុងមុខឃ្លាំងរបស់ឈ្មោះរ៉េត ស៊ីនឿន ភេទប្រុស ស្ថិតនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង១០រំលងអាធ្រាត្រ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។

បើតាមឈ្មោះ នគរបាលស្រុកគងពិសីបាននិយាយបន្តទៀតថា កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ) រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី បានមកនិយាយប្រាប់ឈ្មោះទ្រី វីបុន ភេទប្រុស អាយុ៣១ឆ្នាំ ថាមានមនុស្សដេកស្លាប់នៅលើផ្លូវបេតុងភូមិ /ឃុំខាងលើ រួចហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុច្បាស់លាស់។

នគរបាលស្រុកគងពិសីបានបញ្ជាក់ទៀតថា÷ បើតាមការបំភ្លឺពីឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ)ប្រាប់ថានៅមុនពេលកើតហេតុរូបខ្លួនកំពុងជក់ថ្នាំញៀនជាមួយឈ្មោះយ៉ន ខៃ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលជក់ថ្នាំញៀនរួចរាល់ហើយ ក៏មានទំនាស់ពាក្យសំដីជាមួយ ឈ្មោះ ខៃ នោះ។ ក្រោយទាស់ពាក្យសំដីហើយ ឈ្មោះ ខៃ ក៏ដើរចេញទៅបាត់ លុះបានមួយសន្ទះក្រោយមកឃើញឈ្មោះ សាំង ចំរើន ជនរងគ្រោះ (សព) បានជិះកង់ចូលមកក្នុងឃ្លាំង ហើយបានសុំជក់ថ្នាំញៀនជាមួយខ្លួនដែរ ក្រោយមកជនរងគ្រោះបានប្រាប់ថាសុំទៅទិញបារី ហើយឈ្មោះ តាក ឈុន បានប្រាប់ថា បើចេញទៅចាក់សោរទ្វារឲ្យផង (ខ្លាចអា ខៃ ) វាមករករឿង។គ្រាន់តែជនរងគ្រោះជិះកង់ចេញទៅភ្លាមៗនោះ ឈ្មោះ តាក ឈុន បានឮសូរសំលេង ស្រែកអូយៗ ខ្ញុំងាកមើលឃើញជនរងគ្រោះឈ្មោះ សាំង ចំរើន ដេកដួលហូរឈាមលើផ្លូវខាងមុខឃ្លាំងបាត់ទៅហើយ។ ពេលរត់ចេញទៅមើលឃើញឈ្មោះ ខៃ ភេទ ប្រុស អាយុ២៤ឆ្នាំ ដើរចេញពីកន្លែងកើតហេតុ ទៅទិសខាងត្បូងបាត់ទៅ។នគរបាលស្រុកគងពិសីបានបន្ថែមទៀតថា ក្រោយចុះពិនិត្យនៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវបេតុងក្នុងភូមិ/ឃុំ ខាងលិចចិញ្ចើមផ្លូវផ្នែកខាងកើតចម្ងាយប្រមាណ២ម៉ែត្រ ឃើញមានកង់មួយពណ៌ខ្មៅ ទូកស្រី ដួលមកខាងលិចទិសដៅទៅខាងត្បូង។ និងឃើញមានសាកសពបុរសម្នាក់ដេកផ្កាប់មុខក្បាលទៅទិសខាងលិច ងាកមុខមកត្បូងដៃស្ដាំបត់ដាក់ក្រោមទ្រូង ពាក់អាវក្រណាត់ដៃវែងពណ៌ខ្មៅ ស្លៀកខោត្រឹមជង្គង់ពណ៌ខ្មៅ ផ្ទៃមុខមានប្រឡាក់ឈាម ម្រាមកូនដៃស្ដាំឃើញមានជាប់កូនសោទ្វារមួយផង។ មានស្នាមជាំប៉ោងខ្មៅភ្នែកឆ្វេង ស្នាមរបួស ក្រោមចុងភ្នែកឆ្វេង ស្នាមជាំ កឆ្វេងក្រោមត្រចៀកដល់ថ្ពាល់(បាក់ឆ្អឹង)។ ស្នាមជាំកោស ថ្ពាលស្ដាំដល់ជើងសក់។

តាមការសន្និដ្ឋានរបស់ជំនាញ ដែលចុះទៅធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ សពជនរងគ្រោះ ស្លាប់ដោយសារត្រូវនឹងវត្ថុរឹងវាយចំក្រោមចុងភ្នែកឆ្វេងនិងកខាងឆ្វេងបណ្តាលឲ្យបាក់ឆ្អឹងកងកនិងផ្គាម ជាករណីឃាតកម្ម។

ក្រោយពេលពិនិត្យចប់សព្វគ្រប់ហើយនគរបាលជំនាញ បានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

ដោយឡែកជនដៃដល់ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!