ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឃា.ត.ករ. វាយសម្លាប់បុរសម្នាក់ ស្លាប់នៅក្នុងថ្លុកឈាម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ..

ឃា.ត.ករ. វាយសម្លាប់បុរសម្នាក់ ស្លាប់នៅក្នុងថ្លុកឈាម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ..

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំព​ង់​ស្ពឺ​ ជំនាញស្រុកគងពិសី​ ដឹកនាំដោ​យលោកវរ​សេ​នីយ៍ទោ​ យ៉ាង​ សុខ​លី​ អធិការនគរបាលស្រុកគងពិ​សី​ បានចុះពិនិត្យនិងស្រាវជ្រាវរហូត​កំណត់បានមុខសញ្ញាជនដៃដល់​និង​ឈានទៅឃាត់ខ្លួនបានជន​ដៃដល់​បានហើយមានឈ្មោះ​ ហេង​ លីណា​ ហៅ​ ខុង​ខៃ នឹង ដក​ហូតបានវត្ថុតាង​ ដំបងឈេី​ជ្រុងមួយកំណាត់​ ដែរជាឧបករណ៍ធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅក្នុងប្លុកឈាម។គួររំលឹកថាកាលពីវេលាម៉ោង២៣​និង១០​នា​ទី យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បុរសម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមមុខឃ្លាំងមួយកន្លែង ខណៈដែលជិះកង់ហើយត្រូវបានជនដៃដល់យករបស់រឹងវាយសន្ធប់ បណ្តាលឱ្យដេកដួល ហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។

តាមការឱ្យដឹងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ សាំង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ រស់នៅក្នុងភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា មានបុរសម្នាក់ ប្រទះឃើញបុរសម្នាក់ទៀត( សាកសព )បានដេកស្លាប់នៅក្នុងថ្លុកឈាម នៅចំណុចផ្លូវបេតុងមុខឃ្លាំងរបស់ឈ្មោះរ៉េត ស៊ីនឿន ភេទប្រុស ស្ថិតនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង១០រំលងអាធ្រាត្រ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ បើតាមឈ្មោះ នគរបាលស្រុកគងពិសីបាននិយាយបន្តទៀតថា កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ) រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី បានមកនិយាយប្រាប់ឈ្មោះទ្រី វីបុន ភេទប្រុស អាយុ៣១ឆ្នាំ ថាមានមនុស្សដេកស្លាប់នៅលើផ្លូវបេតុងភូមិ /ឃុំខាងលើ រួចហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុច្បាស់លាស់។នគរបាលស្រុកគងពិសីបានបញ្ជាក់ទៀតថា÷ បើតាមការបំភ្លឺពីឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ)ប្រាប់ថានៅមុនពេលកើតហេតុរូបខ្លួនកំពុងជក់ថ្នាំញៀនជាមួយឈ្មោះយ៉ន ខៃ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលជក់ថ្នាំញៀនរួចរាល់ហើយ ក៏មានទំនាស់ពាក្យសំដីជាមួយ ឈ្មោះ ខៃ នោះ។ ក្រោយទាស់ពាក្យសំដីហើយ ឈ្មោះ ខៃ ក៏ដើរចេញទៅបាត់ លុះបានមួយសន្ទះក្រោយមកឃើញឈ្មោះ សាំង ចំរើន ជនរងគ្រោះ (សព) បានជិះកង់ចូលមកក្នុងឃ្លាំង ហើយបានសុំជក់ថ្នាំញៀនជាមួយខ្លួនដែរ  ក្រោយមកជនរងគ្រោះបានប្រាប់ថាសុំទៅទិញបារី ហើយឈ្មោះ តាក ឈុន បានប្រាប់ថា បើចេញទៅចាក់សោរទ្វារឲ្យផង (ខ្លាចអា ខៃ ) វាមករករឿង។ គ្រាន់តែជនរងគ្រោះជិះកង់ចេញទៅភ្លាមៗនោះ ឈ្មោះ តាក ឈុន បានឮសូរសំលេង ស្រែកអូយៗ ខ្ញុំងាកមើលឃើញជនរងគ្រោះឈ្មោះ សាំង ចំរើន ដេកដួលហូរឈាមលើផ្លូវខាងមុខឃ្លាំងបាត់ទៅហើយ។ ពេលរត់ចេញទៅមើលឃើញឈ្មោះ  ខៃ ភេទ ប្រុស អាយុ២៤ឆ្នាំ ដើរចេញពីកន្លែងកើតហេតុ ទៅទិសខាងត្បូងបាត់ទៅ។

នគរបាលស្រុកគងពិសីបានបន្ថែមទៀតថា ក្រោយចុះពិនិត្យនៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវបេតុងក្នុងភូមិ/ឃុំ ខាងលិចចិញ្ចើមផ្លូវផ្នែកខាងកើតចម្ងាយប្រមាណ២ម៉ែត្រ ឃើញមានកង់មួយពណ៌ខ្មៅ ទូកស្រី ដួលមកខាងលិចទិសដៅទៅខាងត្បូង។ និងឃើញមានសាកសពបុរសម្នាក់ដេកផ្កាប់មុខក្បាលទៅទិសខាងលិច ងាកមុខមកត្បូងដៃស្ដាំបត់ដាក់ក្រោមទ្រូង ពាក់អាវក្រណាត់ដៃវែងពណ៌ខ្មៅ ស្លៀកខោត្រឹមជង្គង់ពណ៌ខ្មៅ ផ្ទៃមុខមានប្រឡាក់ឈាម ម្រាមកូនដៃស្ដាំឃើញមានជាប់កូនសោទ្វារមួយផង។ មានស្នាមជាំប៉ោងខ្មៅភ្នែកឆ្វេង ស្នាមរបួស ក្រោមចុងភ្នែកឆ្វេង ស្នាមជាំ កឆ្វេងក្រោមត្រចៀកដល់ថ្ពាល់(បាក់ឆ្អឹង)។ ស្នាមជាំកោស ថ្ពាលស្ដាំដល់ជើងសក់។

តាមការសន្និដ្ឋានរបស់ជំនាញ ដែលចុះទៅធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ សពជនរងគ្រោះ ស្លាប់ដោយសារត្រូវនឹងវត្ថុរឹងវាយចំក្រោមចុងភ្នែកឆ្វេងនិងកខាងឆ្វេងបណ្តាលឲ្យបាក់ឆ្អឹងកងកនិងផ្គាម ជាករណីឃាតកម្ម។

ជាក់ស្ដែងឃា.ត.ករ ដែរជនដៃដល់បានទទួលស្គា​ល់និងសារភាពថាខ្លួនពិតជាបានយ​ក​ដំបងឈេីជ្រុង​ វាយទៅលេីឈ្មោះ​ ចំរើន​ ពិតប្រាកដមែន​ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្ដនីតិ​វិធីនិងកសាងសំណុំរឿងបញហជូន​ទៅស្នងការដ្ឋាននគរបាលខេត្ដចាត់​ការបន្ដ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!