ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ពិតជាប្រហើនមែនទីតាំងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញ បានបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរសមត្ថកិច្ច ខណ្ឌច្បារអំពៅ រក្សាភាពឈ្ងៀមស្ងាត់.(វគ្គ១)

ពិតជាប្រហើនមែនទីតាំងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញ បានបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរសមត្ថកិច្ច ខណ្ឌច្បារអំពៅ រក្សាភាពឈ្ងៀមស្ងាត់.(វគ្គ១)

ភ្នំពេញ÷ តើឯណាទៅភូមិ/ឃុំ/មានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិ/ឃុំ/ស្រុកហើយនោះ!! សេចក្តីរាយការណ៍ពីរពលរដ្ឋនៅក្នុងភូមិយកបាត សង្កាត់រកាកោះ ខណ្ឌច្បារអំពៅ បានឲ្យសារព័ត៌មានយើងដឹងថា នៅក្នុងភូមិ/ឃុំ/របស់ពួកគាត់ពោរពេញទៅដោយល្បែងសុីសង ជល់មាន់ តាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងអនាធិបតេយ្យ ពោរពេញដោយអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ!

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៣ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ដោយឡែកតែទីតាំងបនល្បែងសុសង ជល់មាន់តាមប្រព័ន្ធអនឡាញ ខុសច្បាប់ ក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្ក្រាប! សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជុំវិញល្បែងស៊ីសងខាងលើនេះ ពលរដ្ឋគោរពស្នើសុំលោកឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួនស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងក្រោមឱវាទចុះមកធ្វើការទប់ស្កាត់បង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើនេះឱ្យសមស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ គឺទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕ សូមអរគុណ

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!