ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ស្លាកគណបក្សប្រជាជនកម្ពុជាចំនួន០២ផ្ទាំ លើកបន្ថែមនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង..!!

ស្លាកគណបក្សប្រជាជនកម្ពុជាចំនួន០២ផ្ទាំ លើកបន្ថែមនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង..!!

ផ្សាយចេញពី.ខេត្តកំពង់សឹ.ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣.

ខេត្តស្ទឹងត្រែង÷ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក ឈាត វាសនា​ អនុប្រធាន.ខ.២៦.២ និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង​ បានដឹកនាំកិច្ចប្រជុំក្រុមការងារទទួលបន្ទុកតាមការិយាល័យបោះឆ្នោតទាំង៩ការិយាល័យ ក្រោមការដឹកនាំសម្របសម្រូលដោយ លោក សុវណ្ណ ពិសេដ្ឋ ប្រធាន​ក្រុមការងារចុះជួយឃុំ​ក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង​។​

លោក ឈាត វាសនា ក្រោយពីកិច្ចប្រជុំចប់លោកបានដឹកនាំក្រុមការងារទៅលើកស្លាកគណៈបក្សប្រជាជនកម្ពុជា  មានរូបសម្រេចពញាចក្រីហេងសំរិន និងសម្រេចតេជោហ៊ុនសែន  ចំនួន០២ ផ្ទាំងបានលើកដាក់បន្ថែម   នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង ដើម្បីតាំងបង្ហាញជូនប្រជាពលរដ្ឋនិងសម្រាប់ដាស់ស្មារតីឱ្យបងប្អូនយើងទាំងអស់គ្នាទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។លោកបានបន្តទៀតថា ការអនុវត្តបែបនេះដើម្បីសំដែងការដឹងគុណចំពោះ គណៈបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ មិនថាទីក្រុងឬជនបទទេ ដោយមើលឃើញជាក់ស្តែង   ដូចជាការសាងសង់ ផ្លូវបេតុង ផ្លូវកៅស៊ូ និងផ្លូវលំជនបទ  បានល្អងាយស្រួល  ក្នុងការធ្វើដំណើរ ជីវភាពប្រជាពលរដ្ឋ ធូរធារ សម្បូរសប្បាយ ដូចប្រសាសន៍សម្តេចតែងតែលើកឡើង   ថា ទីណាក៏មានការអភិវឌ្ឍន៍ដែរ  ។

លោក ឈាត វាសនា​ អនុប្រធាន.ខ.២៦.២ និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្បាលរមាស ស្រុកសេសាន បានសំដែង ការសប្បាយចិត្ត ចំពោះក្រុមការងារ របស់លោកអនុបណ្ឌិត ឌីម សុខុន លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ ដារ៉ា លោក ញ៉ែម យ៉ុង និង លោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) ដែរបានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើផ្លាកគណបក្សប្រជាជនកម្ពុជា ចំនួន០២ផ្ទាង ដែលមានរូបសម្ដេច ពញ្ញាចក្រី ហេង សំរិន និងសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ទៅលើកបន្ថែមនៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានកាន់តែមើលឃើញច្បាស់ពីការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន  មានការរីកចំរើននិងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ហើយលោកសូមជូនពរដល់ក្រុមការងារ សូមឲ្យជួបប្រទះតែនិងសេចក្តីសុខសេចក្តីចម្រើននិងប្រកបមុខរបរទទួលទានឲ្យបានជោគជ័យគ្រប់ភារកិច្ចផងដែរ។គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារ របស់លោកអនុបណ្ឌិត ឌីម សុខុន លោកអនុបណ្ឌិត ឃីម រដ្ឋា និង លោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍)បាននាំយកផ្លាកគណបក្សប្រជាជនកម្ពុជា ចំនួន០៤ផ្ទាំង ទៅលើកបន្ថែម នៅក្នុងភូមិថ្មី១ នឹង ភូមិព្រែកសំរោងទី២ ក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកស្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៤ ផ្ទាំងទៅលើបន្ថែមនៅក្នុង ឃុំស្រែគរ នឹង នៅទី២១ នាំយកចំនួន១០ ផ្ទាង ទៅលើបន្ថែមនៅក្នុងភូមិ(ឧបសម្ព័ន្ធ)ចំណុះឲ្យភូមិស្ដៅ ហៅភូមិញើន ឃុំស្ដៅ នឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នាំយកចំនួន០៥ផ្ទាង់ ទៅលើកបន្ថែមនៅក្នុង ឃុំតាឡាត់ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែ សរុបស្លាកគណបក្សប្រជាជនកម្ពុជា ដែលក្រុមការងារនាំយកទៅលើកទាំងអស់មានចំនួន២៥ផ្ទាំង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!