ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ជឿងជាក់ថា ខេត្តកំពង់ស្ពឺការបោះឆ្នោតនៅអាណត្តិទី៧ គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ជឿងជាក់ថា ខេត្តកំពង់ស្ពឺការបោះឆ្នោតនៅអាណត្តិទី៧ គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

ខេត្តកំពង់ស្ពឺ៖ ក្នុងយុទ្ធនាការបិទបញ្ចប់នៃការឃោសនារកសម្លេងឆ្នោត នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ី សំណាង ប្រធានបក្សខេត្តកំពង់ស្ពឺ មានភាពជឿជាក់ថា សម្រាប់ក្របខណ្ឌខេត្តកំពង់ស្ពឺ គណបក្សប្រជាជនកម្ពុជានឹងទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប និយាយជារួមគឺ ឈ្នះភ្លូកទឹកភ្លូកដី។ នេះដោយមើលឃើញពីការចូលរួមយ៉ាងផុលផុស និងគ្រប់ទីកន្លែងរបស់ប្រជាពលរដ្ឋដែលជាសមាជិកសមាជិកា ដែលគាំទ្រនិងស្រឡាញ់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម វ៉ី សំណាង លើកឡើងថា ប្រជាពលរដ្ឋ នឹងមិនទុកឱកាសរបស់ពួកគាត់ចោលនោះទេ ពួកគាត់នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបទេវតាបាចផ្កាជាសម្គាល់។ ដូច្នេះបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជានឹងបង្កើតនូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ពិសេសកែប្រែនូវហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័នានា ដែលនៅសេសសល់រយៈកាលកន្លងមកដែលប្រជាពលរដ្ឋត្រូវការ។ទន្ទឹមនឹងនោះដែរគណបក្សប្រជាជនកម្ពុជានឹងបង្កើននូវការកៀរគរអ្នកវិនិយោគដើម្បីដាក់ទុនរកស៊ីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយតាមរយៈនៃការដាក់ទុនរកស៊ីនេះ នឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ កាលណាមានការងារធ្វើពលរដ្ឋនឹងមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដែលឈានទៅកាត់បន្ថយភាពក្រីក្រ។ មួយវិញទៀតតាមរយៈការងារនេះ ប្រជាពលរដ្ឋមិនបាច់ធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅខេត្តនេះ ខេត្តនោះ ឬប្រទេសជិតខាងទៀតទេ ដែលបង្កឱ្យមានហានិភ័យដល់សុខសុវត្ថិភាព។

ឯកឧត្តម វុី សំណាង បានលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជានឹងបន្តជំរុញលើកកម្ពស់ជីវភាពពលរដ្ឋតាមរយៈការផ្តល់ឱកាសការងារពីការដាក់ទុនវិនិយោគរកស៊ីរបស់អ្នកវិនិយោគនានា។ ដូច្នេះប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសមគ្គុទេសក៍ដ៏ឈ្លៀសវៃនៃយើងគឺសម្តេចតេជោ ហ៊ុន សែន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!