ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ​ អញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួនប្រកបទៅដោយទឹកមុខរីករាយ

ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ​ អញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យរៀងៗខ្លួនប្រកបទៅដោយទឹកមុខរីករាយ

 

ខេត្តកំពង់ស្ពឺ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសាភា នៅតាមការិយាល័យបោះឆ្នោតនានា​ គេបានសង្កេតឃើញថា​ មានប្រជាពលរដ្ឋយ៉ាងច្រើនបានចេញទៅបោះឆ្នោតជាន្តបន្ទាប់ ប្រកបទៅដោយទឹកមុខរីករាយ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលពួកគាត់ស្រលាញ់​ ដែលពួកគាត់រំពឹងជឿជាក់ថា​ នឹងអាចផ្តល់នូវការដឹកនាំប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត។

ជាងនេះទៀតផ្តល់នូវសុខសន្តិភាពពេញលេញដែលជាឱកាសឱ្យពួកគាត់អាចរកស៊ីទទួលទានមានបាន​ និងមានសេចក្តីសុខជួបជុំគ្រួសារសុខដុមរម្យនា។

មួយវិញទៀត ដេីម្បីជ្រេីសរេីសមេដឹកនាំដែលមានសមត្ថភាព មានលទ្ធភាពពេញលេញ​ និងជឿជាក់បាន បន្តវេនក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជួយដោះស្រាយជូនប្រជាពលរដ្ឋដែលជួបបញ្ហាជាដើម។

ទន្ទឹមនេះដែរ ពួកគាត់បានបង្ហាញនូវទឹកមុខញញឹមសប្បាយរីករាយ និងពេញចិត្ដក្នុងការបោះឆ្នោត​ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលពួកគាត់ស្រលាញ់។ សូមបញ្ជាក់ថា​ ខេត្តកំពង់ស្ពឺមាន​ ១២៧៨មណ្ឌល​ និងមានការិយាល័យបោះឆ្នោតចំនួន​ ១៥៣២ការិយាល័យ មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន​ ៥៩៩២៤៥នាក់។​ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់​ និងសុវត្ថិភាព គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានចាត់តាំងកម្លាំងសរុបចំនួន ៤.៥២៣នាក់ ត្រៀមប្រចាំការនៅថ្នាក់ខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ.សង្កាត់ ព្រមទាំងចូលគោលដៅការិយាល័យបោះឆ្នោត ក្នុងនោះកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្ត​ និងកម្លាំងអាវុធហត្ថខេត្ត​ ត្រូវបានត្រៀមបម្រុដើម្បីជួយអន្តរាគមន៍​ ផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!