ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី០៦នាក់បន្តបន្ទាប់ ដកហូតម៉ាទឹកកកជាង៣០កញ្ចប់ ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ..!!

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី០៦នាក់បន្តបន្ទាប់ ដកហូតម៉ាទឹកកកជាង៣០កញ្ចប់ ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ..!!

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន០៦ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកសំរោងទង សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុក ធ្វើការឃាត់ខ្លួនបន្តបន្ទាប់ខណៈដែលល្បាតតាមមូលដ្ឋាន ហើយប្រទះឃើញក្រុមជនសង្ស័យចរាចរណ៍គ្រឿងញៀនមានការសង្ស័យឃាត់ ដកហូតម៉ាទឹកកកចំនួន៣១កញ្ចប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៧
ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យគឺកំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានធ្វើការសហការជាមួយកំលាំងព្រហ្មទណ្ឌស្រុកសំរោងទង ធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញ លុះដល់ចំណុចភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក៏ឃាត់បាន។លោកវីរៈសេនីយ៍ឯក ឃុត សុផល បានបន្តទៀតថា មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមានឈ្មោះទី០១.ឈ្មោះ ម៉ូ មករា ហៅម៉ុយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃរកា ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកឌុប) និងទី០២.ឈ្មោះសុខ ស្រីចិន (ហៅតី) ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  នៅចំណុចខ្នងប្រឡាយតាហោខាងត្បូងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងគ្រឿងញៀន ចំនួន០២ញ្ចប់។ ក្រោយមកទៀតកម្លាំងនគរបាលបានបន្តឃាត់មុខសញ្ញាចំនួន០៤នាក់ទៀត បន្ថែមទៀតទី០១.ឈ្មោះ ផន សុខណា (ហៅណុច) ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (០៣កញ្ចប់តូច) ទី០២.ឈ្មោះ ខន បូរ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (១៤កញ្ចប់ មធ្យម២កញ្ចប់) ទី០៣.ឈ្មោះ មឿន សារ៉ន (ហៅស្រីខួច ) ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី ឃុំ រលាំងកែន  ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល (០២កញចប់តូច) និងទី០៤.ឈ្មោះ សាត ធានាថ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់នៅចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ដកហូតថ្នាំញៀនចំនួន១០កញ្ចប់០១កញ្ចប់មធ្យម)។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង០៦នាក់ខាងលើនេះសរុបស្រី០៤ ប្រុស០២នាក់             ដកហូតវត្ថុតាងម៉ាទឹកកក សរុបគ្រឿងញៀន ៣១កញ្ចប់ (មធ្យមចំនួន០៣) ទូរស័ព្ទដៃ០៥  គ្រឿង ម៉ូតូ០៣គ្រឿង។

បច្ចុប្បន្នក្រុមជនសង្ស័យ រួមជាមួយវត្ថុតាង នគរបាលជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!