ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

សង្ស័យអាជ្ញាធរភូមិ/ឃុំ/ ស្រុក. ខ្លាចអំណាចជនជាតិវៀតណាមហើយ ទើបបណ្តែតបណ្តោយឱ្យធ្វើការសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែក ធ្វើជាកម្មសិទ្ធិគ្មានចំណាត់ការសោះ..

សង្ស័យអាជ្ញាធរភូមិ/ឃុំ/ ស្រុក. ខ្លាចអំណាចជនជាតិវៀតណាមហើយ ទើបបណ្តែតបណ្តោយឱ្យធ្វើការសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែក ធ្វើជាកម្មសិទ្ធិគ្មានចំណាត់ការសោះ..

ផ្សាយចេញ.ពីខេត្តកំពង់ស្ពឺ.នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣..

ខេត្តកណ្ដាល៖ លោក ចាំង យ៉ាំងម៉ុង(ហៅតាម៉ាប់)ជនជាតិវៀតណាមម្នាក់ សង្ស័យមានខ្នងបង្អែកធំហើយមើលទៅ បានជាហ៊ានសង់លំនៅឋានរំលោភយកចំណីផ្លូវនិងចំណីព្រែកធ្វើជាកម្មសិទ្ធិយ៉ាងរំភើយ សូម្បីតែអស់លោកអាជ្ញាធរភូមិ/ឃុំ/ស្រុក និងជំនាញពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់ ឬមួយអស់លោកអាជ្ញាធរនិង ជំនាញពាក់ព័ន្ធទាំងនោះ ខ្លាចអំណាចរបស់លោក ចាំង យ៉ាំងម៉ុង(ហៅតាម៉ាប់)ជនជាតិវៀតណាម បានជាបណ្តែតបណ្តោយឱ្យជនខិលខូចសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែករបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះនោះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំគគីធំ បាននិយាយឲ្យសារព័ត៌មានយើងដឹងថា ការសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនិងដីចំណីព្រែក ពីសំណាក់ ជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប) ខាងលើនេះ សង្ស័យមានការឃុបឃិតពីអាជ្ញាធរភូមិ/ឃុំ/ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ទើបបណ្តែតបណ្តោយឱ្យជនខិលខូចឆ្លៀតឱកាសធ្វើដោយរលូនរហូតបានសម្រេច កក្តានេះហើយទើបប្រជាពលរដ្ឋ ដាក់ការសង្ស័យថាមានការលួចឃុបឃិតគ្នាជាប្រព័ន្ធ។

កន្លងទៅឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងថា ព្រែក.បឹង.បួរ.ទន្លេជាដើម ជាធនធានធម្មជាតិ ជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល គេបានសង្កេតឃើញថា មានករណីជនជាតិវៀតណាមម្នាក់ កំពុងតែធ្វើការសាងសង់លំនៅឋាន រំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ មិនខ្លាចញញើតច្បាប់ទាល់តែសោះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានវិធានការទប់ស្កាត់សោះនោះ។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិរាំងដេក បានឱ្យដឹងថា លំនៅឋានដែលកំពុងសាងសង់រំលោភយកដីចំណីផ្លូវនឹងដីចណីព្រែក ពីសំណាក់ជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប់) ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រជាពលរដ្ឋលើកឡើងថា ការសាងសង់លំនៅឋានរំលោភយកចំណីព្រែកពីសំណាក់ជនជាតិវៀតណាម ខាងលើនេះ ប្រសិនបើអាជ្ញាធរ និងជំនាញពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបនោះទេ ហើយបណ្តែតបណ្តោយឱ្យក្រុមជនខិលខូចបន្តសាងសង់រំលោភយកដីចំណែកផ្លូវនិងដីចំណីព្រែកទៀតនោះ ច្បាស់ជាមានការរីករាលដាលកាន់តែច្រើនទៅៗហើយ។ ពីព្រោះគេសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃមានជនខិលខូចតែងតែលួចសាងសង់រំលោភយកដីចំណីផ្លូវនឹងដីចំណីប្រឡាយកើនឡើង ហើយអាចមានច្រើនបន្តទៀត បើអស់លោកបណ្តែតបណ្តោយ មិនអើពើទប់ស្កាត់នោះ។ពាក់ព័ន្ធនឹងជនជាតិវៀតណាមសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែកខាងលើនេះ លោក ចាន់ ធូ មេឃុំគគីរធំ បានឱ្យដឹងថា ទីតាំងខាងលើនេះគាត់បានដឹងហើយ គាត់បានរាយការណ៍ជូនទៅថ្នាក់លើ ព្រោះយើងថ្នាក់ក្រោមរង់ចាំស្តាប់តែថ្នាក់លើប៉ុណ្ណោះ។

លោកមេឃុំគរគីធំបានបន្តទៀតថា កាលពីពេលកន្លងទៅនេះលោកបានឲ្យអាជ្ញាធរភូមិនិងមន្ត្រីប៉ុស្តិ៍ចុះទៅធ្វើកិច្ចសន្យាហើយមិនឲ្យសាងសង់បន្តទៀតទេ ព្រោះខាងមុខដីចំណីផ្លូវ ខាងក្រោយដីចំណីព្រែក បើមិនហាមឃាត់ឬទប់ស្កាត់ទេនោះ ប្រាកដណាស់ច្បាស់ជាមានអ្នកទៅសាងសង់បន្តទៀតហើយ ។

ជាមួយគ្នានេះដែរលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា លោកបានឲ្យអាជ្ញាធរនិងមន្ត្រីជំនាញចុះទៅពិនិត្យមើលហើយ សុំទោសរវល់ប្រជុំបន្តិច ក៏ប៉ុន្តែការចុះទៅពិនិត្យមើលពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញខាងលើ មិនមានវិធានការទប់ស្កាត់អ្វីឡើយ ឬអស់លោកអាជ្ញាធរនិង ជំនាញពាក់ព័ន្ធ ដែលចុះទៅពិនិត្យមើលនោះ ប្រហែលអស់លោកបានសើមមាត់សើមករហើយមើលទៅ បានជាអស់លោករក្សាភាពស្ងៀមស្ងាត់ និងមិនមានវិធានការក្នុងការទប់ស្កាត់ បណ្តែតបណ្តោយឱ្យជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប់)បន្តសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនិងដីចំណីព្រែករបស់រដ្ឋធ្វើជាកម្មសិទ្ធិបែបនេះទៅវិញ?។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិរាំងដេក ឃុំគរគីធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ធ្វើការសំណូមពរដល់អភិបាលស្រុកគៀនស្វាយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល សូមមានវិធានការទប់ស្កាត់ការសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែកពីសំណាក់ជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប់)នេះផងទាន បើអស់លោកមិនមានវិធានការទប់ស្កាត់ទេនោះ ច្បាស់ជាដីចំណីផ្លូវនឹងដីចំណីប្រឡាយរបស់រដ្ឋនិងក្លាយជាដីកម្មសិទ្ធិរបស់ជនជាតិវៀតណាមជាក់ជាមិនខានឡើយ។

អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ព្រោះសារព័ត៌មានយើងខ្ញុំគ្មានបំណងផ្សាយប៉ះពាល់ទៅដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយ ក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំ ជូនប្រមុខរាជរដ្ឋាភិបាល  លោកបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានស៊ីអិនធី ហតញូយ៍ រងចាំទទួលការបកស្រាយ បំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ពាក់ព័ន្ធនឹងលំនៅឋានរបស់ជនជាតិវៀតណាម នេះ បើផ្សព្វផ្សាយទៅមានការខ្វះចន្លោះនៅចំណុចណាមួយសង្ឃឹមថាអស់លោកមន្ត្រីជំនាញពាក់ព័ន្ធនឹងបង្ហាញ   ឯកសារជូនមកកាន់ការិយាល័យនិពន្ធ.ឬទាក់ទងតាមលេខទូរសព្ទ.093 200 636/ 071 80 222 93 មកខ្ញុំបាទរាល់ម៉ោងធ្វើការ  ដើម្បីកែតម្រូវនិងផ្សាយឲ្យបានត្រឹមត្រូវជូនហាជនបានស្តាប់និងឃើញច្បាស់  កុំឱ្យភាន់ច្រឡំក្នុងសាងសង់លំនៅដ្ឋានរបស់ជនជាតិវៀតណាមនេះ។
សូមអគុណនិងសូមជូនពរដល់ប្រិយ៍មិត្តអ្នកស្តាប់  និងអ្នកតាមដានព័ត៌មាននេះពីដើមដល់ចប់
សូមឱ្យមានសំណាងល្អនៅថ្ងៃនេះក៍ដូចជាថ្ងៃស្អែក  ។
ខ្ញុំបាទ សេង សុខេង. ស៊ីអិនធី ហតញូយ៍ សូមអរគុណសូមជំរាបលា.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!