ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

តើបុគ្គល ដែលមានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith)មានចេតនាអ្វី.? បានបង្ហោះរូបនឹងសរសេរវាយប្រហារមកលើកក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងវិថីយ៉ាងធ្ងន់បែបនេះ..

តើបុគ្គល ដែលមានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith)មានចេតនាអ្វី.? បានបង្ហោះរូបនឹងសរសេរវាយប្រហារមកលើកក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងវិថីយ៉ាងធ្ងន់បែបនេះ..

 

ភ្នំពេញ៖ ចេញផ្សាយនៅទី០១ ខែសីហា ឆ្នាំ២០២៣ ដោយមានការអនុវត្តន៍តាមបទបញ្ជារបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ស្តីពីការចុះរៀបចំសណ្តាប់ធ្នាប់លើដងវិថី និងការបាញ់លាងបោសសំអាតផ្លូវថ្នល់ក្នុងមូលដ្ឋាននៃទឹកដីខណ្ឌព្រែកព្នៅរួចមកលោក អ៊ំ សាខន អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងវិថី ហើយបានប្រទះឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនដាក់លក់ម្ហូបអាហារ រហូតយកផ្លូវធ្វើជាអាជីវកម្ម ត្រង់ចំនុចកែងផ្លូវ១៥១ និងផ្លូវឡុងឈិន ដែលជាផ្លូវមមាញឹកបង្កអោយមានផលលំបាកដល់បងប្អូននាក់ធ្វើដំណើរ

លើដងវិថីទាំងនោះ ហើយក្រុមការងាររៀបចំសណ្ដាប់ធ្នាប់បានទៅណែនាំប្រាប់ឲ្យពួកគាត់ឈប់បន្តលក់នៅលើដងវិថីទៀត។

បែជាមានម្ចាស់ គណនេយ្យ ហ្វេសប៊ុកមួយ ឈ្មោះ(Borith Borith)
បានថតរូបនិងសរសេរអត្ថបទផុសលើបណ្តាញ ដោយចោតប្រកាន់មកលើក្រុមការងារសណ្ដាប់ធ្នាប់យ៉ាងដូច្នេះថា: ខ្ញុំបាទសូមគោរពជូនទៅដល់ថ្នាក់ដឹកនាំនៅខណ្ឌព្រែកព្នៅនិងគោរពជូន លោកអធិការខណ្ឌព្រែកព្នៅឲ្យបានជ្រាបថាតើបុគ្គលមួយក្រុមនេះមាន តួនាទីជាអ្វីនៅខណ្ឌព្រែកព្នៅបានមានសិទ្ធិឲ្យខ្ញុំរុះរើផ្ទះចេញថាជាផ្លូវ សាធារណៈហើយផ្ទះគ្មានប្លង់ហើយគ្មានសិទ្ធិលក់នៅមុខផ្ទះទេហើយឱ្យពួកខ្ញុំ ទៅលក់នៅលើស្ពានឡុងឈិនវិញ។ហើយត្រូវបង់លុយអោយពួកគាត់ ទៀតហើយជួយពិចារណាមើលថាបើផ្ទះរបស់ខ្ញុំហើយមានប្លង់ត្រឹមត្រូវសួ រិយាដីមកធ្វើប្លង់និងចុះបញ្ជីប្លង់ត្រឹមត្រូវ។ហើយបែកជាគ្មានសិទ្ធិត្រូវពួកមួយ ក្រុមនេះមិនឲ្យលក់នៅមុខផ្ទះទៀតចុះបើកម្មសិទ្ធិផ្ទះរបស់ខ្ញុំហើយយើងមិន អាតលក់

ដូរនៅមុខផ្ទះមិនបានទៀតដេញអោយពួកខ្ញុំឲ្យទៅលក់នៅកន្លែងផ្លូវថ្នល់នៅ លើស្ពានបណ្តាលឱ្យកក់ស្ទះយ៉ាងអាណាធិបតេយ្យ ហើយត្រូវបង់លុយឲ្យ ពួកបុគ្គលមួយក្រុមហ្នឹងទៀត។ដោយក្តីគោរពមីងពូនិងថ្នាក់ដឹកនាំនៅខណ្ឌ ព្រែកព្នៅទាំងអស់គ្នាជួយពិចារណាមើលផងឱ្យបានជ្រាបដឹងថាយ៉ាងម៉េច វិញ។តើបុគ្គល ដែលមានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith) ថតរូបនិងសរសេរអត្ថបទផុសលើបណ្តាញ ដោយចោតប្រកាន់មកលើក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងវិថីសាធារណៈ តើមានចេតនាអ្វីអោយពិតប្រាកដ បានជារឹងរួសមិនស្តាប់តាមការណែនាំរបស់ក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់សោះអញ្ចឹង ។

ជាចុងក្រោយ មហាជនរងចាំមើលអជ្ញាធររដ្ឋបាលខណ្ឌព្រែកព្នៅ មានចំណាត់ការអ្វីបន្ថែមទៀតដល់ក្រុមនាក់លក់ដូរលើដងវិថីសារធារណះរបស់រដ្ឋ និងបុគ្គលដែលមានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith)ដែលផុសលើបណ្តាញសង្គមបែបនេះ?​។

អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ រងចាំទទួលការបកស្រាយ បំភ្លឺពីម្ចាស់គណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith)អាចមកកាន់ការិយាល័យនិពន្ធ.ឬទាក់ទងតាមលេខទូរសព្ទ.093 200 636/ 071 80 222 93 មកខ្ញុំបាទរៀងរាល់ម៉ោងធ្វើការ  ដើម្បីកែតម្រូវនិងផ្សាយឲ្យបានត្រឹមត្រូវជូនហាជនបានស្តាប់និងឃើញច្បាស់  កុំឱ្យភាន់ច្រឡំក្នុងការសរសេរជាសំណេរបង្ហោះនៅតាមបណ្ដាញសង្គមនេះ។
សូមអគុណនិងសូមជូនពរដល់ប្រិយ៍មិត្តអ្នកស្តាប់  និងអ្នកតាមដានព័ត៌មាននេះពីដើមដល់ចប់
សូមឱ្យមានសំណាងល្អនៅថ្ងៃនេះក៍ដូចជាថ្ងៃស្អែក  ។
ខ្ញុំបាទ សេង សុខេង. ស៊ីអិនធី ហតញូយ៍ សូមអរគុណសូមជំរាបលា.

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!