ខេត្តកំពង់ស្ពឺ÷នារសៀលថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត ប្រមាណ ៨៦ហិចតា ស្ថិតនៅភូមិព្រៃទួក ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះដែរមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ក៏បានផ្ដល់ជូននូវប្រេងសាំងដល់គ្រួសារដែលទទួលរងនៅផលប៉ះពាល់ ក្នុងមួយគ្រួសារទទួលបានចំនួន ១០លីត្រ ។
លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជាង៨៦ហិកតា..
