ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ចំណីផ្លូវមួយខ្សែ ប្រែជាហ៊ានហារមាត់ទារយកលុយ ៤០០០០ ដុល្លារ ដោយឈ្មោះ សឿន កុសលនារី និង ឈ្មោះ តាំង សេងលាប ទៅវិញ..

ចំណីផ្លូវមួយខ្សែ ប្រែជាហ៊ានហារមាត់ទារយកលុយ ៤០០០០ ដុល្លារ ដោយឈ្មោះ សឿន កុសលនារី និង ឈ្មោះ តាំង សេងលាប ទៅវិញ..

ពោធិ៍សាត់​៖​ ប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ហួសចិត្ដត្បត់ផ្លូវរដ្ឋមួយខ្សែ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានកើតជំលោះរាំរៃ បានអូសបន្លាយអស់ពេលជាង ៧ឆ្នាំ មកហើយ ប៉ុន្ដែអាជ្ញាធរថ្នាក់ខេត្ដ ២រូប ទៅហើយ ហាក់គ្មានប្រសិទ្ធភាពក្នុងការដោះស្រាយនោះទេ។

គួរបញ្ជក់ផងដែលថា ផ្លូវមួយខ្សែរនេះបានកកើតឡើងតាំងពីសម័យបារាំងមកម្ល៉េះ ដោយប្រជាពលរដ្ឋរស់នៅតំបន់ទីនោះបានលើកឡើងតៗគ្នាថាពិតជាមានផ្លូវមួយខ្សែនេះពិតប្រាកដមែន។

ក្រោយមកស្រាប់តែមានការសាងសងផ្ទះបិទផ្លូវពីស្រ្ដីម្នាក់ឈ្មោះ សឿន កុសលនារី  និងមានការរំលោភយកចំណីផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយស្ដ្រីម្នាក់ឈ្មោះ តាំង សេងលាភ មិនខ្វល់ពីការលំបាករបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងការធ្វើដំណើរ។

រហូតដល់ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ១២ គ្រួសារ តំណាងដោយលោក ដួង គឹមស៊ុន បានធ្វើការស្នើសុំទៅអាជ្ញាធរមូលដ្ឋាន និងថ្នាក់ខេត្ដ ឱ្យជួយដោះស្រាយបើកផ្លូវដើម្បីបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ  ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ននេះ ចៅហ្វាយខេត្ដ ២រូប ទៅហើយ ធ្វើការដោះស្រាយហាក់បីដូចជាគ្មានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ខាងលើនោះទេ។

បញ្ហាខាងលើនេះ ភាគីអ្នកបិទផ្លូវ បានធ្វើការទារសំណងជាលុយទៅវិញ ដែលមានចំនួនច្រើនលើសលុប ៤០០០០ ដុល្លារអាមេរិក តើប្រជាពលរដ្ឋរកលុយឯណាមកជូនជាសំណងនោះ។
លោក ដួង គឹមស៊ុន បានលើកឡើងថា កន្លងមកមានប្រជាពលរដ្ឋបានរៃអង្គាសគ្នាបានលុយប្រមាណជា ៣០០០ ដុល្លា ជូនទៅភាគីអ្នកបិទផ្លូវ តែមិនព្រមយកសំណង ពោលគឺទាមទារយ៉ាងណាឱ្យបាន ៤០០០០ ដុល្លារ ទើបព្រមរុះរើចេញ។
បើតាមពាក្យសម្ដីរបស់មន្ដ្រីភូមិបាល និងមន្ទីសូរិយោដីបានបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើនេះមានប្រវែងជាង ៤០ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលក្នុងប្លង់គោលរបស់សូរិយោដី ជាផ្លូវសាធារណៈរដ្ឋ ទុកសម្រាប់ឱ្យ ប្រជាពលរដ្ឋធ្វើដំណើរពិតមែន។ រីឯចំនុចដែលមានការរារាំងបិទផ្លូវនោះ មានទំហំប្រវែង ៤ម៉ែត្រ គុណ ១៥ម៉ែត្រ។

តើស្រ្ដីដែលមានឈ្មោះ សឿន កុសលនារី និងឈ្មោះ តាំង សេងលាប ជានរណា បានជាមានឥទ្ធិពលយ៉ាងនេះ យកចំណីផ្លូវសាធារណៈរដ្ឋហើយ នៅហ៊ានទាមទារលុយ ៤០០០០ ដុល្លារទៀត?

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិពាលញែក២ សង្កាត់ផ្ទះព្រែ​ ក្រុងពោធិ៍សាត់ពិតជាសង្ឃឹមថាអាជ្ញាធរខេត្ត​ពោធិ៍សាត់​ ឯកឧត្តម​ ខូយ​ រីដា​ មានគតិបណ្ឌិត​ ក្នុងការបេីកផ្លូវជូន​   ប្រជាពលរដ្ឋបានធ្វេី​ដំណេីរចេញចូល​ ដោយក្តីអនុគ្រោះ។  និងសូមសំណូមពរដល់ ឯកឧត្ដមកិត្ដិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងភ្លុកទឹកភ្លុកដី មេត្ដាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផង ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម    ”មានផ្លូវ មានសង្ឃឹម”។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រំពឹង និងមានក្ដីសង្ឃឹមពិតប្រាកដលើអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់  គឺ​ ឯកឧត្តម​ ខូយ​ រីដា​ និងឯកឧត្ដមកិត្ដិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថាអាចជួយដោះស្រាយជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបាន។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!