ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនPhoenix Industrial CO.LTD រើទីតាំងជាង១០គីឡូម៉ែត្រពីទីប្រជុំជន និងផាកពិន័យជាង១០ម៉ឺនដុល្លារដោយសារតែប៉ះពាល់បរិស្ថាន..

ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនPhoenix Industrial CO.LTD រើទីតាំងជាង១០គីឡូម៉ែត្រពីទីប្រជុំជន និងផាកពិន័យជាង១០ម៉ឺនដុល្លារដោយសារតែប៉ះពាល់បរិស្ថាន..

ខេត្តបន្ទាយមានជ័យ៖ ក្រសួងបរិស្ថាន តម្រូវឲ្យក្រុមហ៊ុន Phoenix Industrial Co.LTD ដែលស្ថិតនៅ ភូមិភ្ជាវ  ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានបង្កឲ្យមានបញ្ហាបំពុលទឹកក្នុងស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋតាមដងស្ទឹងសង្កែ។ក្នុងនោះផងដែរ ក្រសួងបរិស្ថាន តម្រូវឲ្យក្រុមហ៊ុនមួយនេះ ប្ដូរទីតាំងរោងចក្រចេញពីតំបន់ដងស្ទឹងសង្កែ រយៈចម្ងាយ១០គីឡូម៉ែត្រយ៉ាងតិចពីប្រភពទឹកស្ទឹងសង្កែ ។

ម្យ៉ាងទៀតក្រសួងក៏បានពិន័យទៅលើក្រុមហ៊ុនមួយនេះ លើផលប៉ះពាល់ទៅលើបរិស្ថានដូចជា ( ការនេសាទ និងទិន្នផលនេសាទ និងការផ្គត់ផ្គង់ទឹកស្អាត ) ជាចំនួនទឹកប្រាក់ 93.560ដុល្លា ( ប្រាំបួនម៉ឺន បីពាន់ ប្រាំរយ ហុកសិប ដុល្លា ) ។

ការប៉ះពាល់ដោយប្រយោល  ទៅលើបរិស្ថាន ( ការបំពុលទឹកស្ទឹង.ស្ទឹងសង្កែ និងសុខភាពសាធារណៈ ) ជាចំនួនទឹកប្រាក់ 375.000ដុល្លា ( សាមសិប ប្រើពីម៉ឺន ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក )។ក្រុមហ៊ុនខាងលើបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនរាប់រយគ្រួសារដែលប្រើប្រាស់ទឹកដងស្ទឹងសង្កែមួយនេះ មិនតែប៉ុណ្ណោះក្រុមហ៊ុនមួយនេះធ្វើឱ្យទឹកកក្វក់ ឡើងព័ណខ្មៅ និងមានមច្ឆាងាប់ជាហូរហែល ទើបក្រសួងបរិស្ថានចាត់វិធានការមួយនេះតែម្តង កុំតែទប់ស្កាត់ទាន់ពេលម្លេះ ធ្វើឱ្យប៉ះពាល់សុខភាព ក្មេងតូចៗ និងចាស់ជរាប៉ុន្មាននាក់នោះទេ!។

ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ក្រសួងបរិស្ថានខាងលើនេះ។  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានលេខ.២៥.៥៧.ស.ណ.ប.ស្ថ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបរិស្ថានសម្រេចដាក់ចេញនូវវិបានការចំពោះក្រុមហ៊ុន Pugenix ladustrial Co., ltd. ដូចខាងក្រោម ៖ ១តម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅតំបន់ផ្សេងស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ។ ២តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងផលប៉ះពាល់បរិស្ថាន ៖ (ការនេសាទនិងទិន្នផលនេសាទ ការផ្គត់ផ្គង់ទឹកស្អាត) ចំនួន ៥៣,aa០ (ប្រាំបួន ម៉ឺនបីពាន់ប្រាំរយហុកសិប ) ដុល្លារអាមេរិក

– ដោយប្រយោល (ការបំពុលទឹកស្ទឹងស្ទឹងសង្កែ សុខភាពសាធារណៈ) ចំនួន ៣៧៥,០០០ (សាមសិបប្រាំពីរម៉ឺនប្រាំពាន់) ដុល្លាអាមេរិក

ក្រុមហ៊ុនត្រូវមកបង់ប្រាក់សំណងផលប៉ះពាល់ខាងលើទៅកាន់គណនីយនៃគណៈកម្មាធិកា មូលនិធិស្ថាននិងសង្គម(គ.ម.ស) ឱ្យបានយល់មុខ រជ្ទ័យolspagicusamnarm៣ពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន ១៥០.០០០.០០០ (មួយរយហាសិបលាន) រៀល លើបទល្មើសដូចខាងក្រោម!

– ចំនួន ៣០,០០០,០០០ (សាមសិបលាន) រៀល ករណីបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែ និងត្រីពុលងាប់

+ ចំនួន ៣០.០០០.០០០ (សាមសិបលាន) រៀល ករណីមានចេតនាធ្វើឱ្យលេចធ្លាយ ឬមាន ចេតនាបញ្ចេញសំណល់រាវដោយមិនឆ្លងកាត់ការសតបង្កឱ្យមានការបំពុល – ចំនួន៣០.០០០.០០០ (សាមសិបលាន) រៀល ករណីមិនបានអនុវត្តតាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន

+ ចំនួន ៣០.០០០.០០០ (សាមសិបលាន) រៀល កណីមិនបានបូមសំណល់រាវពីស្រះស្តុក ទៅធ្វើការសម្អាតឱ្យអស់តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឱ្យមានការលេចធ្លាយសំណល់កែវ នេះចូលស្ទឹងសង្កែចំនួន ៣០.០០០.០០០ (សាមសិបលាន) រៀល ករណីដំណើការអាជីវកម្មដោយពុំទាន់មានការ ឯកភាពលើរបាយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ក្រុមហ៊ុនត្រូវមកបង់ប្រាក់ពិន័យខាងលើនៅ ច្រកចេញចូលតែមួយ នៃក្រសួងបរិស្ថាន ឱ្យបាន រួចរាល់មុន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។

៤. តម្រូវឱ្យក្រុមហ៊ុនធ្វើការស្ដារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់មុន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។

៥. ករណីក្រុមហ៊ុនប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការតាម ផ្លូវតុលាការ ជាធរមាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!