ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

សូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ  បើកការស៊ើបអង្កេត ឱ្យបាន ស៊ីជម្រៅ តើមានអាជ្ញាធរ ឬមន្ត្រីជំនាញណាខ្លះ នៅពីក្រោយខ្នងក្នុងការបើកភ្លើងខៀវឲ្យលោក អ៊ុំគឹម ឡុងស្រូរ ដាក់គ្រឿងចក្រឈូសឆាយទន្រ្ទានយកដីគម្របព្រៃឈើដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនហិកតា ខណៈលោកថាមានលិខិតកាន់កាប់..!!

សូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ  បើកការស៊ើបអង្កេត ឱ្យបាន ស៊ីជម្រៅ តើមានអាជ្ញាធរ ឬមន្ត្រីជំនាញណាខ្លះ នៅពីក្រោយខ្នងក្នុងការបើកភ្លើងខៀវឲ្យលោក អ៊ុំគឹម ឡុងស្រូរ ដាក់គ្រឿងចក្រឈូសឆាយទន្រ្ទានយកដីគម្របព្រៃឈើដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនហិកតា ខណៈលោកថាមានលិខិតកាន់កាប់..!!

ខេត្តសៀមរាប៖ ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ករណីនេះសូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ  បើកការស៊ើបអង្កេត ឱ្យបានស៊ីជម្រៅ តើមានអាជ្ញាធរ ឬមន្ត្រីជំនាញណាខ្លះ នៅពីក្រោយខ្នងក្នុងការបើកភ្លើងខៀវឲ្យលោក អ៊ុំគឹម ឡុងស្រូរ ដាក់គ្រឿងចក្រឈូសឆាយរុករាងទន្រ្ទានយកដីគម្របព្រៃឈើដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនហិកតា ធ្វើជាសម្បត្តិផ្ទាល់ខ្លួន យ៉ាងអាណាធិបតេយ្យ ខណៈលោក អ៊ុំគឹម ឡុងស្រូរ ថាមានលិខិតកាន់កាប់. ព័ត៌មានមិនមែនជាវត្ថុតាងនោះទេ.? តែវាជាតម្រុយ អាចឈាន ទៅរកវត្ថុតាម។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិគកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ថា ម្ចាស់គ្រឿងចក្រដែលយកមកឈូសឆាយដីគម្របព្រៃឈើនោះមានឈ្មោះ អ៊ុំគឹម ឡុងស្រូរ ល្បីល្បាញយូរឆ្នាំមកហើយខាងធ្វើសកម្មភាពឈូកឆាយរុករាងទន្ទ្រានដីព្រៃរបស់រដ្ឋទាំងកណ្ដាលថ្ងៃតែម្ដង ដោយដាក់គ្រឿងចក្រអេស្កាម៉ូទ័រ(ហៅអាអិច)ចំនួន០២ គ្រឿង ដោយគ្មានញញើតច្បាប់បន្តិចទាល់តែសោះ សង្ស័យមានការឃុបឃិតគ្នា ជាប្រព័ន្។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ភូមិ គកោះ ឃុំល្វែងឬស្សី ជាមួយគ្នាបាននិយាយស្ទើរតែគ្រប់មាត់ទៅហើយ ល្បីថាឈ្មោះនេះមិនចេះខ្លាចអ្វីទាំងអស់ នៅក្នុងការបំភ្លេចបំផ្លាញដី គម្របព្រៃឈើ របស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន  ប្រមុខដឹកនាំលោកបានមានអនុសាសន៍ហើយថា ខ្លាចតែអស់លោកមិនធ្វើបើសិនជាអស់លោកធ្វើទោះបីតែនៅទីកន្លែងណាក៏ធ្វើបានដែរ  បងប្អូនប្រជាពលរដ្ឋលាន់មាត់គ្រប់គ្នា និងឈ្មោះ អ៊ំគឹមស្រូ ដែលជាមេខ្លោងបំផ្លាញ កម្របព្រៃឈើ ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ អង្គភាពយើង បានខលតាមលេខទូរសព្ទ ទៅលោក អ៊ុំគឹម ឡុង ស្រូរ ដើម្បី សុំការបំភ្លឺ ពីលោក ករណីឈូសឆាយដី គម្របព្រៃឈើ របស់រដ្ឋ លោកក៏បានឆ្លើយបំភ្លឺមកអង្គភាពយើង ថា លោកឈូសឆាយ ដីរបស់លោក ដែលមានលិខិតកាន់កាប់បណ្ដោះអាសន្ន ប៉ុន្តែលោក ពុំបានសុំច្បាប់ ឈូសឆាយនោះទេ ក្រុមការងារ យើងបានសុំ ឱ្យ លោកមាន លិខិតកាន់កាប់ បណ្ដោះអាសន្ន សូមឱ្យលោកបង្ហាញ ប៉ុន្តែលោកមិនបង្ហាញទាល់តែសោះ។ ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជាក្រែង ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងលោក អ៊ុំគឹម ឡុងស្រូរ  ឈូសឆាយដីគម្របព្រៃឈើនេះលោក យុន ប្រុស មេឃុំល្វែងឬស្សី បានឲ្យដឹងថាកន្លងមកលោក អ៊ុំគីម ឡុងស្រូរ បានមកសុំគាត់ឈូសឆាយធ្វើផ្លូវចូលទៅស្រែ គាត់ថាបើឈួសធ្វើផ្លូវអាចធ្វើបាន ក៏ប៉ុន្តែបើប៉ះចំដីគម្របព្រៃឈើគឺមិនអនុញ្ញាតទេ លោកបានបន្តទៀតថាក្រោយមកក៏ទទួលព័ត៌មានថាលោក អ៊ុំគីម ឡុងស្រួរ ទៅឈូសឆាយព្រៃ គាត់ក៏ឱ្យក្រុមប្រឹក្សាឃុំចុះទៅពិនិត្យមើលឃើញថាពិតជាមានការឈូសឆាយព្រៃមែន។

ចំណែកលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងបានឲ្យដឹងថា លោកជាប់រវល់មិនទាន់បានសួរនាំ ឱ្យសួរទៅខាងអាជ្ញាធរឃុំ ខណៈរឿងនេះអាជ្ញាធរឃុំថាផុតពីដៃគាត់ហើយ។ ក្រោយពីឃើញក្រុមការងារចុះពិនិត្យទីតាំង ដី រួចមក គេក៏សង្កេតឃើញ លោក អ៊ឹមឡុងកំស្រូ នៅតែធ្វើសកម្មភាព ដិតបំផ្លាញ ដីព្រៃដែលឈូសឆាយកន្លងទៅ។

ដោយឡែកលោក សូរ ផល្លា មន្ត្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងតថាពាក់ព័ន្ធការឈួសឆាយដីព្រៃនេះជំនាញកំពុងកសាងសំណុំរឿង លោកបន្តទៀតថាប្រសិនបើមានការឈូសឆាយទៀតនោះគឺលួចទៅធ្វើជំនាញមិនបានដឹងទេ។

ជាចុងក្រោយ ប្រជាពលរដ្ឋ ស្នើសុំ ដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត មេត្តាចាត់វិធានការ ជាពិសេស  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដាក់ កម្លាំង អធិការកិច្ចចុះ ស្រាវជ្រាវ ត្រួតពិនិត្យ លើទីតាំងដី មួយកន្លែង ស្ថិតនៅក្នុង ភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជាក្រែង ដើម្បីដកហូត ដីនោះយកមកទុកជាសម្បត្តិរដ្ឋវិញ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!