ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម...

ប្រជាពលរដ្ឋ និងអ្នកដំណើរបានស្នើអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមានចំណាត់ការលើការដឹកជញ្ជូនសាងដាក់សំរាមរបស់ក្រុមហ៊ុនសារ៉ំត្រេដឌីង..

ប្រជាពលរដ្ឋ និងអ្នកដំណើរបានស្នើអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមានចំណាត់ការលើការដឹកជញ្ជូនសាងដាក់សំរាមរបស់ក្រុមហ៊ុនសារ៉ំត្រេដឌីង..

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងអ្នកដំណើរ បានស្នើអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមានចំណាត់ការផ្លូវច្បាប់ចំពោះភាពអនាធិបតេយ្យនៃការដឹកជញ្ជូនសាងដាក់ផ្ទេរសំរាម ពីរថយន្តមួយទៅរថយន្តមួយទៀត របស់ក្រុមហ៊ុនសារុំត្រេដឌីងនៅ តាមដងផ្លូវ ស្ថិតក្នុងភូមិភ្លេីងឆេះរទេះ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការស្នើសុំនេះ ប្រជាពលរដ្ឋ និងអ្នកដំណើរបានធ្វើឡើងក្រោយពេលទ្រាំមិនបាននឹងក្លិនស្អុយ និងផលប៉ះពាល់ដល់ការធ្វើដំណើររបស់ពួកគាត់ ដោយសារភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់នឹងសកម្មភាពរថយន្តដឹកជញ្ជូន និងសកម្មភាពសាងដាក់ផ្ទេរសំរាមនៅតាមផ្លូវ ក្នុងភូមិដែលពួកគាត់រស់នៅ ។

ប្រជាពលរដ្ឋបាននិយាយថា ជារៀងរាល់ថ្ងៃពួកគាត់បានឃើញរថយន្តកូរ៉េតូចៗប្រភេទដឹកទំនិញដែលមានដាក់ឈ្មោះក្រុមហ៊ុនសារ៉ំត្រេដឌីងបានដឹកជញ្ជូនសំរាមយកទៅចាក់ចោលនៅចំណុចភូមិសង្កាត់ខាងលើ បន្ទាប់មកមានកម្មករខ្លះលើកសំរាមដោយដៃ ព្រមទាំងប្រើគ្រឿងចក្រលើកសំរាមសាងដាក់លើរថយន្តកូរ៉េប្រភេទដឹកទំនិញធំៗដឹកជញ្ជូនបន្តចេញពីគោលដៅខាងលើ ប៉ុន្តែមិនដឹងដឹកជញ្ជូនទៅចាក់ចោលនៅទីណានោះទេ ។ ជាងនេះទៀតភាគច្រើនពួកគាត់បានឃើញក្រុមរថយន្តដឹកសំរាមទាំងនោះបានផ្ទេរសាងដាក់សំរាមពីរថយន្តមួយទៅរថយន្តមួយទៀតភ្លាមៗនៅចិញ្ចើមផ្លូវតែម្តង ។

ពាក់ព័ន្ធនឹងការស្នើសុំនេះ លោក គាត រង្សី    ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានប្រាប់តាមទូរស័ព្ទថា លោកនឹងចាត់អោយក្រុមការងារចុះទៅពិនិត្យ ដើម្បីណែនាំកុំអោយក្រុមហ៊ុន សារ៉ំត្រេដឌីងបន្តធ្វើសកម្មភាពចឹងទៀត ។

គួររំលឹកថា កន្លងមកប្រជាពលរដ្ឋ និងអ្នកដំណើរធ្លាប់បានសម្តែងក្តីមិនពេញចិត្ត ខណៈពួកគាត់បានឃើញរថយន្តដឹកសំរាមដែលគេស្គាល់ថា ជារថយន្តរបស់ក្រុមហ៊ុន សារុំត្រេដឌីង បានដឹកកាកសំណល់ចេញពីរោងចក្រផលិតស្រាបៀរហ៊ិននីហ្គែន ស្ថិតនៅក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពីដឹកចេញផុតពីរោងចក្របន្តិចក៏បានយកកាកសំណល់នោះ មកសាងអោយក្រុមហ៊ុន ស៊ិនទ្រី នៅលើដងផ្លូវស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដឹកយកទៅចាក់ចោលវិញ ។

ប្រជាពលរដ្ឋនិយាយថា ការឈប់ផ្ទេរកាកសំណល់ទៅអោយក្រុមហ៊ុន ស៊ិនទ្រី នៅលើដងផ្លូវនោះ ធ្វើអោយពួកគាត់ពិបាកធ្វើដំណើរ និងមានការព្រួយបារម្ភពីផលប៉ះពាល់សុខភាពផងដែរ ពីព្រោះកាកសំណល់នោះបានជះក្លិនធ្វើអោយពួកគាត់ពិបាកទ្រាំណាស់ ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយកន្លងមក ។ ក្នុងអត្ថបទដែលសារព័ត៌មានក្នុងស្រុកបានចេញផ្សាយនោះ ក៏បានលើកពីប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរ ជាពិសេសក្រសួងជំនាញពាក់ព័ន្ទ មេត្តាទប់ស្កាត់ និងមានចំណាត់ការទៅលើក្រុមហ៊ុនសារ៉ំត្រេដឌីងនេះផងដែរ ។លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញក៏បានអោយដឹងដែរថា ការដែលក្រុមហ៊ុនសារុំត្រេដឌីង ប្រមូលសំរាមដឹកចេញពីរោងចក្រផលិតស្រាបៀរហ៊ិននីហ្គែននោះ ហើយមកផ្ទេរ ឬសាងឱ្យក្រុមហ៊ុន ស៊ិនទ្រី នៅតាមផ្លូវធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងជះក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះមិនត្រឹមត្រូវទេ ប្រជាពលរដ្ឋអាចប្រាប់មកខាងមន្ទីរបាន មន្ទីរនឹងចុះទៅណែនាំខាងរោងចក្រអត់ឱ្យធ្វើបែបណឹង ។ ហើយការផ្ទេរសំរាមបន្តគ្នានេះមិនត្រូវច្បាប់ទេ ។

ពាក់ព័ន្ធនឹងករណីក្រុមហ៊ុនសារ៉ំត្រេដឌីងលក់អាជីវកម្មបន្តអោយក្រុមហ៊ុនផ្សេងទៀតនេះ បើយោងតាមប្រភពព័ត៌មានពីមន្ត្រីបរិស្ថានបានអោយដឹងថា នៅពេលថ្មីៗនេះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានចេញលិខិតជម្រាបជូនក្រុមហ៊ុនសារ៉ំត្រេដឌីង ស្តីពីការបញ្ចប់សកម្មភាពជាដៃគូសេវាប្រមូលជាមួយក្រុមហ៊ុន ( SAROM TRADING Co.LTD ) ដែលកំពុងដំណើរការប្រមូលការដឹកជញ្ជូនសំរាម សំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺផងដែរ ។

ប្រភពបានបន្តអោយដឹងទៀតថា ការចេញលិខិតនេះ ដោយសារខាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺសង្កេតឃើញថា ក្រុមហ៊ុននេះបានប្រើប្រាស់ឩបករណ៍ សម្ភារៈ និងមធ្យោបាយរថយន្តផ្ទាល់មកដំណើរការប្រមូលសេវាដឹកជញ្ជូនសំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ នៅតាមរោងចក្រ សហគ្រាស សិប្បកម្ម និងអាជីវកម្មនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!