ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជាប្តីទាញពូថៅផ្តាច់ជីវិត ប្រពន្ធស្លាប់ពេលកំពុងសម្រាក បុរសជាប្តីចងកសម្លាប់ខ្លួន

ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជាប្តីទាញពូថៅផ្តាច់ជីវិត ប្រពន្ធស្លាប់ពេលកំពុងសម្រាក បុរសជាប្តីចងកសម្លាប់ខ្លួន

  ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លើងប្រច័ណ្ឌធ្វើឱ្យបុរសជាប្តីដាច់ចិត្តទាញពូថៅ ផ្តាច់ជីវិតប្រពន្ធពេលកំពុងសម្រាកលង់លក់ក្នុងដំណេក បុរសជាប្តីព្យាយាមរត់គេចប៉ុន្តែកម្លាំងសមត្កិច្ចឡោមព័ទ្ធជាប់ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមឈើតែម្ដងទៅ។

ហេតុការណ៍បុរសជាប្តីទាញពូថៅកាប់ប្រពន្ធស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកថ្ពងបាននិយាយឱ្យដឹងថា ករណីខាងលើនេះ បង្ករឡើងដោយជនសង្ស័យ ឈ្មោះ សុខ ខេង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប្តីបានយកពូថៅកាប់ទៅលើប្រពន្ធ ឈ្មោះ អុល សំអុន អាយុ៣៩ឆ្នាំ ចំកញ្ចឹងករខាងឆ្វេងចំនួនពីរពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗខណ្ណះជនរងគ្រោះសំរានលង់លក់នៅក្នុងផ្ទះលើពូកដោយមិនដឹងខ្លួន។

នគរស្រុកបានបន្តទៀតថា បន្ទាប់ពីសម្លាប់ប្រពន្ធរត់គេចខ្លួនចូលព្រៃ ដោយសារការឡោមព័ន្ធជុំវិញព្រៃរបស់កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារនិងជូយប្រទាក់ក្រឡារបស់អធិកាដ្ឋានស្រុកសាមគ្គីមុន្នីជ័យ ជនបង្កមិនអាចគេចខ្លួនបានក៏សម្រេចចិត្តចងកសម្លាប់ខ្លួនឯង។

នគរបាលស្រុកថ្ពងបានបញ្ជាក់ថា÷មូលហេតុដែលបុរសជាប្តីដាច់ចិត្តយកពូថៅកាប់លើប្រពន្ធនោះ .បើតាមការបំភ្លឺពីប្រជាពលរដ្ឋជិតខាងជនសង្ស័យគឺជាមនុស្សញៀនស្រាជាប្រចាំនិងប្រច័ណ្ឌប្រពន្ធជារាងរាល់ថ្ងៃទើបឈានទៅដល់ការកាប់សម្លាប់ប្រពន្ធខ្លួនឯងតែម្តងទៅ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!