ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

អាជ្ញាធរខេត្ត​កំពង់ស្ពឺ ប្រាប់​ឱ្យ​អាជីវករ​បញ្ឈប់​ការលក់ដូរនៅ​បរិវេណ​សួន​ដើមលៀបជា​កំហិត​ត្រឹម​ថ្ងៃទី៤ ខែកញ្ញា

អាជ្ញាធរខេត្ត​កំពង់ស្ពឺ ប្រាប់​ឱ្យ​អាជីវករ​បញ្ឈប់​ការលក់ដូរនៅ​បរិវេណ​សួន​ដើមលៀបជា​កំហិត​ត្រឹម​ថ្ងៃទី៤ ខែកញ្ញា

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​អាជីវករ​ទាំងអស់​ដែល​បាន​យក​ទីតាំង​សួន​ដើម​លៀប ផ្សារ​កំពង់ស្ពឺ ដើម្បី​លក់ដូរ​ទំនិញ​ផ្សេងៗ ត្រូវ​បញ្ឈប់​សកម្មភាព​លក់ដូរ​ត្រឹម​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ​នេះ​ជា​កំហិត ដោយ​ចាត់ទុក​ថា ការយក​ទីតាំង​សាធារណៈ​ធ្វើការ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ ធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ និង​ការកកស្ទះ​ចរាចរណ៍។​ ប៉ុន្តែនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ស្រាប់តែមានការចម្រូងចម្រាស់គ្នារវាង អាជីវករនិងក្រុមសន្តិសុខសណ្តាប់ធ្នាប់ ដែលតែងតែរៀបចំនៅលើផ្លូវជុំវិញផ្សារនោះ។

ការជូនដំណឹង​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីណែនាំ ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​របស់​អភិបាលក្រុង​ច្បារមន​នៃ​ខេត្ត​កំពង់ស្ពឺ លោក ទឹម ផានូ ចុះ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ ដែល​បាន​ជម្រាបជូន​ម្ចាស់​អាជីវកម្ម លក់​បន្លែ ត្រី សាច់ និង​គ្រឿង​ឧបភោគ បរិភោគ​ទាំងអស់ ដែល​បាន​យក​ទីតាំង​សួន​ដើមលៀប ដើម្បី​ដាក់លក់​ទំនិញ​ផ្សេងៗ យ៉ាង​អនាធិបតេយ្យ។ ក្នុង​សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ការលក់ដូរ​នេះ ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បាត់បង់​សោភ័ណភាព​ក្រុង បើទោះបី​ជាមាន​ការជូន​ដំណឹង និង​ចុះ​រៀប​សណ្តាប់ធ្នាប់​ជា​រៀងរាល់ថ្ងៃ ក៏​បងប្អូន​អាជីវករ​មិន​ព្រម​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ របស់​អាជ្ញាធរ​ឡើយ»។​

ក្នុងន័យនេះ រដ្ឋបាល​ក្រុង​ច្បារមន ជូនដំណឹង​ជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម លក់​បន្លែ ត្រីសាច់ និង​គ្រឿង​ឧបភោគបរិភោគ​ទាំងអស់ សូម​បញ្ឈប់​ការលក់ដូរ នៅ​បរិវេណ​សួន​ដើមលៀប ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ ជាកំហិត។​

រដ្ឋបាល​ក្រុង​បញ្ជាក់ទៀតថា ការរៀបចំ​សណ្តាប់ធ្នាប់​នេះ គឺ​ដើម្បី​ចូលរួម​សហ​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ឱ្យមាន​របៀបរៀបរយ ក្នុងន័យ​ដោះស្រាយ ការកកស្ទះ​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​ក្រុងផង។

ពាក់ព័ន្ធ​សេចក្តីជូនដំណឹង​នេះដែរ អភិបាលខេត្ត​កំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បាន​ឱ្យដឹង​ថា ការជូនដំណឹង​ជាថ្មី​ម្តងទៀត​នេះ គឺ​ដើម្បី​រៀបចំ​ការគ្រប់គ្រង​សណ្តាប់ធ្នាប់​សារធារណៈ និង​សោភ័ណភាព​ខេត្ត​ឱ្យមាន​របៀបរៀបរយ សំដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្តឱ្យ​រីកចម្រើន​បន្ថែមទៀត។​ឯកឧត្តមអភិបាលខេត្តបាន​បញ្ជាក់ថា​៖ «​កន្លងមក​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានរៀបចំ​កន្លែង​លក់ដូរ​នៅ​ផ្សារ​ខេត្ត​ពង់ស្ពឺ​ឱ្យ​ពួកគាត់​លក់ដូរ​រួចហើយ តែ​ពួកគាត់​មិន​ព្រម​លក់ ចេះតែ​នាំគា្ន​មក​លក់​នៅ​ខាងក្រៅ​ផ្សារ តាម​ដងផ្លូវ​ទៅវិញ ដែល​ធ្វើឱ្យប៉ះពាល់​សណ្តាប់ធ្នាប់ និង​បង្កការ​កកស្ទះ​ផងដែរ ហេតុនេះ​សូមឱ្យ​អាជីវករ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

តាមរយៈ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ក្រុង​ច្បារមន ក៏បាន​ប្រកាសថា នឹងមាន​វិធាន​ការចុះ​រុះរើ ឬ​ដកហូត​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់ការ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេងៗ ដែល​មាននៅ​ទីតាំង​នោះឡើយ។ ទន្ទឹមគ្នានេះ រដ្ឋបាល​ក្រុង​ច្បារមន សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​អាជីវករ ទាំងអស់​នឹង​ចូលរួម​សហការ និង​អនុវត្តន៍​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ចាប់ពី​ពេលនេះ​ទៅ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!