ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

គណបញ្ជាការឯកភាពស្រុកសំរោងទងដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្តិ មានជំងឺប្រចាំកាយ

គណបញ្ជាការឯកភាពស្រុកសំរោងទងដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្តិ មានជំងឺប្រចាំកាយ

ខេត្តកំពង់ស្ពឺ៖ ដោយយោងតាមប្រសាសន៍ដឹកនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោម ការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ទោ សម សាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក មុត ភន អភិបាលស្រុកសំរោងទង ប្រធានគណបញ្ជាការឯកភាពស្រុកសំរោងទង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងរដ្ឋបាលបាលឃុំទំព័រមាស ទៅសួរសុខទុក្ខលោកអនុសេនីយ៍ឯក អ៊ូ សារិន នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំព័រមាស នៅគេហដ្ឋានស្ថិតភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ដែលមានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ អាស៊ីត ពកដៃ-ជើង និងកាត់ជើងស្ដាំម្ខាង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីពេទ្យកាលម៉ែត។

នៅក្នុងដំណើរចុះទៅសួរសុខទុក្ខនោះ លោកប្រធានគណបញ្ជាការឯកភាពស្រុក បាននាំយកថវិកានិងគ្រឿងឧបភោគ បរិភោគដូចជា ៖

-រដ្ឋបាលស្រុកសំរោងទង ថវិកាចំនួន១.០០០.០០០៛(មួយលានរៀល) អង្ករ៥០គីឡូ មី១កេស ទឹកត្រី១យួរ ប្រេងឆា១ដប ត្រីខ១យួរ សាប៊ូ២ដុំ និងម៉ាស់២ប្រអស់។
-អធិការដ្ឋាននគរបាលស្រុកសំរោងទង ថវិកា២.០០០.០០០៛(ពីរលានរៀល)។
-រដ្ឋបាលឃុំទំព័រមាស ថវិកា២០០.០០០៛(ពីរសែនរៀល)។

សរុបថវិកា៣.២០០.០០០៛(បីលានពីរសែនរៀល) អង្ករ៥០គីឡូ មី១កេស ទឹកត្រី១យួរ ប្រេងឆា១ដប ត្រីខ១យួរ សាប៊ូ២ដុំ និងម៉ាស់២ប្រអប់ផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!