ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

នគរបាលស្រុកឆ្លូង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាមុខសញ្ញាប្រើប្រាស់នឹងជួញដូរគ្រឿងញៀន..!!

នគរបាលស្រុកឆ្លូង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាមុខសញ្ញាប្រើប្រាស់នឹងជួញដូរគ្រឿងញៀន..!!

ខេត្តក្រចេះ÷ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង ឃាត់ខ្លួនពាក់ព័ន្ធប្រើប្រាស់និងជួញដូរគ្រឿងញៀននិងដកហូតនៅវត្ថុតាងមួយចំនួន។

ការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២៣នៅវេលាម៉ោង ១៣និង ០០នាទី នៅចំណុចភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាលស្រុកឆ្លូងបាននិយាយឲ្យដឹងថា ដោយមានការចង្អុលណែនាំពីលោកអធិការនគរបាលស្រុកឆ្លូង  កម្លាំងជំនាញគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពង្រ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ម្ចាស់ផ្ទះឈ្មោះ ( ទៀត អាល់ហ្វីន) ជាលទ្ធផលឃាត់ខ្លួនបាន មុខសញ្ញាចំនួន ២នាក់ប្រុស ៖
១, ឈ្មោះ ឃិន ចំរុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ កណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
២, ឈ្មោះ ម៉ាត់ បូរី ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិចាម មានទីលំនៅភូមិ ឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាលស្រុកឆ្លូងបាននិយាយឲ្យដឹងទៀតថា វត្ថុតាងដែលដកហូតរួមមាន៖
១. ម្សៅក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀនចំនួន ១កញ្ជប់ មធ្យម
២, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ និងថងសម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួនធំ ។
៣, ទូរស័ព្ទចំនួន២ គ្រឿងម៉ាក MI     ម៉ាក NanoII
៤ . ជញ្ចើង ប៉ុង៣០ គីឡូ១  .៥. លុយរៀល ៦មុឺន. ៦ .សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!