ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ប្រជាពលរដ្ឋជិត៣០គ្រួសារចោទ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មខេត្តកំពង់ឆ្នាំថា មិនគោរពតាម(ស ជ ណ របស់រាជរដ្ឋាភិបាល)

ប្រជាពលរដ្ឋជិត៣០គ្រួសារចោទ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មខេត្តកំពង់ឆ្នាំថា មិនគោរពតាម(ស ជ ណ របស់រាជរដ្ឋាភិបាល)

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួនប្រមាណជិត៣០គ្រួសារជាម្ចាស់ដីរស់នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងមានការខកចិត្តយ៉ាងខ្លាំង និងបានប្រតិកម្មខ្លាំងៗ ថែមទាំងចោទប្រកាន់ បន្ទាប់ពីពួកគាត់ដឹងថា លោក លី សុភា ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង អនុវត្តផ្ទុយពីលិខិត ស ជ ណ លេខ ១៥៤ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលសម្រេចឱ្យមានការដោះស្រាយជូនប្រជាពលរដ្ឋ ។

-បេីយោងលេីលិខិតលេខ 154 សជណ ម យ របស់ទ្រឹស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចថា÷
-កាត់ឆ្វៀលដីចំនួន 30 ក្បាលដីទំហំ 10 ហិកតា 4,200 ម៉ែត្រការ៉េជូនប្រជាពលរដ្ឋកំពុងអាស្រ័យផលនៅភូមិព្រះរាមរង្សី ឃុំ ជ្រៃបាក់ ស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង។

-រក្សាទុកទំហំដី 213 ហិចតា 9 100 ម៉ែត្រការ៉េ ដើម្បីចុះបញ្ជីជាអចលនៈវត្ថុទ្រព្យក្រសួងការពារជាតិសម្រាប់បម្រើឲ្យវិស័យការពារជាតិ។ ក៏ប៉ុន្តែ លោក លី សុភា  ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដីខេត្តកំពង់ឆ្នាំង បានអនុវត្តផ្ទុយពីខ្លឹមសារនៃលិខិត សជណ របស់ ទ្រឹស្ដីការគណៈរដ្ឋមន្ត្រី ដោយមិនបានចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរស់នៅភូមិ ព្រះរាមរង្សី ឃុំ ជ្រៃបាក់ ដែលកំពុងអាស្រ័យផលជាក់ស្ដែងទេ បែជាបន្លំសម្រេចចេញប័ណ្ណកម្មសិទ្ធិ ដីដែលរាជរដ្ឋាភិបាលហាមឃាត់(មានលេខនិយាមការច្បាស់លាស់) ដូចមានក្នុងខ្លឹមសារ សជណ ឲ្យទៅ ប្រជាពលរដ្ឋផ្សេង ដែលមានផ្ទៃដីសរុបប្រមាណជា ២០ហិតតា ក្នុងឆ្នាំ ២០២០ ជាក្បាលដីដែលលិខិតរបស់គណៈរដ្ឋមន្ត្រី ហាមឃាត ទៅវិញ។

-ចំណែកក្បាលដីចំនួន ៣០ ក្បាលដីដែលមានទំហំ ១០ហិកតា៤.២០០ ម៉ែត្រការ៉េដែលប្រើប្រាស់អាស្រ័យផល របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ព្រះរាមរង្សីឃុំ ជ្រៃបាក់ លោកប្រធានមន្ទីររូបនោះមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យឡើយ។

មិនតែប៉ុណ្ណោះលោកប្រធានមន្ទីររូបនេះបានរំកិលទីតាំងដីខុសពីទីតាំងដើម តាមរយៈប្រើប្រាស់(លេខនិយាមការថ្មី) ខុសពី(លេខនិយាមការចាស់)ដែលអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ចុះហត្ថលេខា ឯកភាព នៅថ្ងៃទី ៣១/០១/២០១៩ តាមសំណើរបស់ សម្ដេច ពិជ័យសេនា ទៀ បាញ់ អតីត រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃ១៨/១២/២០១៨    ដើម្បីជាមូលដ្ឋានក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋផ្សេង ដែលផ្ទុយដាច់ស្រឡះពីខ្លឹមសារ សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី  ។

-ករណីខាងលើនេះ សបញ្ជាក់ឲ្យឃើញថាលោក លី សុភា ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត មិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលឡេីយ ក្នុងនាមជាប្រធានមន្ទីរដែលរាជរដ្ឋាភិផ្តល់នូវទំនុកទុកចិត្ត ដើម្បីបំពេញការងារជូនពលរដ្ឋ ដោយមិនបានគោរពតាមសហលក្ខខណ្ឌិកៈមន្ត្រីរាជការក្នុងនាមជាប្រធានមន្ទីរដែនដីឡើយធ្វើអ្វីតាមតែអំពើចិត្ត។

ជាចុងក្រោយប្រជាពលរដ្ឋរងគ្រោះធ្វើការ សំណូមពរ ដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មេត្តាពិនិត្យលើករណីនេះជូនប្រជាពលរដ្ឋដែលរស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរនិងមានវិធានការចំពោះអ្នកដែលពាក់ព័ន្ធក្នុងការឃុបឃិតក្លែងបន្លំក្នុងករណីខាងលើនេះដោយក្តីអនុគ្រោះផងចុះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!