ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ  មកជំនួស លោក ឱម ម៉ាកធារី ត្រូវចូលនិវត្តន៍

ប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ  មកជំនួស លោក ឱម ម៉ាកធារី ត្រូវចូលនិវត្តន៍

ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសប្រកាសតែងតាំងលោក ច័ន្ទថេត ថានរៈ ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ថ្មីជំនួសលោក ឱម ម៉ាកធារី ដែលត្រូវចូលនិវត្តន៍ ធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានលើកឡើងថា ព្រៃឈើ សត្វព្រៃគឺជាធនធានធម្មជាតិមិនអាចខ្វះបាននិងក៏ជាអេកូទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកំពង់ស្ពឺ ខណៈខេត្តនេះសំបូរទៅដោយសហគមន៍ទេសចរណ៍ធម្មជាតិនិងកែច្នៃរាប់សិបកន្លែង។ដូច្នេះមន្ទីរជំនាញបរិស្ថានខេត្តពិសេសប្រធានមន្ទីរទើបឡើងថ្មីត្រូវតែយកអស់កម្លាំងកាយចិត្ត សហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ពន្ធ័ពិសេសអយ្យការតុលាការដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងឱ្យបាននូវធនធានធម្មជាតិដែលនៅសេសសល់តិចតួចនេះឱ្យស្ថិតនៅគង់វង្ស។ ឯកឧត្តម ផៃ ប៊ុនឈឿន បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបានក្លាយជាខេត្តឧស្សាហកម្មទេសចរណ៍និងឧស្សាហកម្មកាត់ដេរ ដែលមានរោងចក្រសហគ្រាសច្រើនទី២បន្ទាប់ពីខេត្តកណ្តាល។ថ្វីត្បិតខេត្តនេះទើបតែរួចផុតពីការញាំញីដោយភ្លើងសង្គ្រាម តែខេត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងស៊ីវិល័យក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។

ជាមួយនិងកំណើនរោងចក្រសហគ្រាសយ៉ាងច្រើនដែលកំពុងដំណើរការនិងផ្តល់ការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានសំបូរបែបប្រធានមន្ទីរបរិស្ថានខេត្តក៏ត្រូវបន្តយកចិត្តទុកដាក់​ បញ្ហាសំរាម កាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជន ដើម្បីឱ្យស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋ ហើយបន្តយកចិត្តទុកដាក់ចំពោះបរិស្ថានក្នុងតំបន់ទេសចរណ៍បានស្អាត មានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ រមណីយដ្ឋានធម្មជាតិ ធ្វើយ៉ាងណាឱ្យទីរមណីយដ្ឋានទាំងក្លាយជាកន្លែងទាក់ទាញនៃភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!