ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ រិទ្ធ ប្រចាំ​ខេត្ត​មណ្ឌល​គី​រី ​ចាប់ផ្តើម​កក្រើក​សារ​ជា​ថ្មី​ទៀត​ហើយ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ សម្រុក​ដឹក​ជញ្ជួន​យកទៅលក់​នៅ​ស្រុក​យួន ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​ ទាំង​យប់​ទាំង​ថ្ងៃ ?

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ រិទ្ធ ប្រចាំ​ខេត្ត​មណ្ឌល​គី​រី ​ចាប់ផ្តើម​កក្រើក​សារ​ជា​ថ្មី​ទៀត​ហើយ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ សម្រុក​ដឹក​ជញ្ជួន​យកទៅលក់​នៅ​ស្រុក​យួន ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​ ទាំង​យប់​ទាំង​ថ្ងៃ ?

មណ្ឌល​គី​រី ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​

​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ រិទ្ធ និង​បក្សពួក នៅ​តែ​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ចេញពី​ចំណុច ស្រែ​ប៊ូ​ម ភូមិ​រ៉ា​យោង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ដឹក​តាម​ប្រភេទ​រថយន្ត​ធុន​ត្រា​ជា​ច្រើ​ន​គ្រឿងសម្រុ​កដឹ​ក​ជញ្ជួន​ទៅ​ស្រុក​យួន តាម​ច្រក​ទ្វេភាគី​​ព្រំដែន​ណាំ​លៀ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញ៉ែ​ក ស្រុក​ពេជ្រា​ដា ស្រុក​កែវ​សីមា​ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លៀ  ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​1 ពី​ចំណុច​ស្រែ​ប៊ូ​ម ក្នុង​ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លៀ យ៉ាងគំហុក​។​

​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។​

​ក្នុងនោះ​លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ណាំលៀ កំពុង​រង​ការរិះគន់​ថា សម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ត្រជាក់ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ណាំ​លៀ បានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​គឃ្លើន​នៅពេលនេះ​គឺ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​គូរ​កន​របស់​ឈ្មួញ ដែល​សុទ្ធតែ​ជា​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ទោះជា​យ៉ាងណា​បើ​គ្មាន​ការបើក​បា​រ៉ាស់​ពី​សំណាក់​លោក នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ណាំលៀទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទឹកដី​យួន តាម​អំពើ​​ចិត្ត​បានដែរ​។​

ប្រជា​សហគមន៍​ក៍​ដូចជា​ប្រជាពលរដ្ឋ​ ក្នុង​ភូមិ​រ៉ា​យោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ស្រុក​កោះ​ញ៉ែ​ក អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើ​ម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ នេសាទ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើមិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​បក្សពួក​ឈ្មួញ​ជាក់​ជាពុំខាន់​៕​

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!