ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ពលរដ្ឋខ្មែរកំពុងសម្រុកចូលទៅលេងល្បែងនៅក្នុងកាស៊ីណូរបស់លោក លីម គីឡេង យ៉ាងគគ្រឹកគគ្រេង ខណៈលោកអធិការក្រុង ថាហួសដែនសមត្ថកិច្ចរបស់លោក…

ពលរដ្ឋខ្មែរកំពុងសម្រុកចូលទៅលេងល្បែងនៅក្នុងកាស៊ីណូរបស់លោក លីម គីឡេង យ៉ាងគគ្រឹកគគ្រេង ខណៈលោកអធិការក្រុង ថាហួសដែនសមត្ថកិច្ចរបស់លោក…

ខេត្តកណ្តាល៖ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។ បើយើងក្រឡេកមកមើលកាសុីណូមួយកន្លែង ដែលមានស្លាកយីហោ (កាឡាក់ស៊ីជ្រៃធំ) នៅតាមបណ្ដោយផ្លូវជាតិលេខ២១ ជាប់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល កំពង់បើកឲ្យពលរដ្ឋខ្មែរចូលលេង ដោយបំពានបម្រាមរាជរដ្ឋាភិបាល ខណៈលោកអធិការក្រុងលោកថាហួសដែនសមត្ថកិច្ចរបស់លោក។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅក្នុងកាស៊ីណូខាងលើបានបើកលេងល្បែងជាច្រើនប្រភេទដូចជាបញ្ចូលមាន់ផ្លែដែក ប៊ៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀត ឱ្យពលរដ្ឋខ្មែរចូលចិត្តលេងយ៉ាងក៏គ្រឹកគគ្រេង ដោយប្រើមធ្យោបាយផ្ទាល់ខ្លួនសុទ្ធតែរថយន្តទំនើបៗនិងមានផ្លាកលេខកម្ពុជាយើងផងដែរ និងមានម៉ូតូជាច្រើនគ្រឿងសុទ្ធតែផ្លាកលេខកម្ពុជាយើងស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ដោយមានមេការជាអ្នកគៀងគរពលរដ្ឋខ្មែរពីទីជិតទីឆ្ងាយឲ្យចូលមកលេងល្បែង តៃកុងរថយន្តឈ្នួលវិញបានប្រាក់កុំខ្ចុងថែមទៀតផង ដោយគ្មានញញើតសមត្ថកិច្ចក្នុងមូលដ្ឋានដូចជាលោកអភិបាលនៃគណៈអភិបាលស្រុករួមទាំង។កម្លាំងទាំងបីប្រភេទនូវចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន និងផ្ទុយទៅនិងច្បាប់នៃក្រសួងមហាផ្ទៃបានដាក់ឲ្យនោះ (ពោល)គឺបំពានបម្រាមរបស់រាជរដ្ឋាភិបាល។ មួយវិញទៀតហ៊ានប្រឆាំងទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាថែមទៀត ចំណុចត្រង់នេះដោយគេដាក់ការសង្ស័យថា ម្ចាស់កាស៊ីណូ ដែលមានស្លាកយីហោ (កាឡាក់ស៊ីជ្រៃធំ) របស់លោក លីម គីមឡេ បានដាក់ថ្នាំប៉ារ៉ាសេតម៉ុលឱ្យលេបជ្រុលទើបត្រជាក់ភ្នែកមើលមិនឃើញក្បួនរថយន្តនិងម៉ូតូអ្នកញៀនល្បែងចូលលេងល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែងបញ្ចូលមាន់ យ៉ាងពពាក់ពពូន ស្រែកហូរកញ្ជ្រៀវ នៅជិតច្រកទ្វារព្រំដែនកម្ពុជា វៀតណាម ហើយមើលមិនឃើញផ្លាកលេខរថយន្តនិងម៉ូតូរាប់សិបគ្រឿង ក្នុងមួយថ្ងៃបែបនេះរវល់តែដេកលង់លក់ភ្លេចតួនាទីរបស់ខ្លួនមិនបានចុះត្រួតពិនិត្យមើលកាស៊ីណូខាងលើនិងរាយការណ៍ជូនថ្នាក់លើទើបអណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យបែបនេះ ។

អ្នកបានដឹងសាច់រឿងអំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរចូលលេងជារាងរាល់ថ្ងៃ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។ បុរសអ្នកញៀនល្បែងម្នាក់សុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។

អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូ ឈ្មោះ (កាឡាក់ស៊ីជ្រៃធំ) គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។ ម្ចាស់កាស៊ីណូខាងលើត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក លីម គីឡេង។

ប្រភពលាក់ការមួយបង្ហើប្រាប់ថា កាស៊ីណូមួយនេះហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងដោយខុសច្បាប់បែបនេះ គឺមានមន្ត្រីការពារព្រំដែនម្នាក់ មានភាគហ៊ុន ឬ ភាពលាភក្នុងកាស៊ីណូនោះ និងបន្តប្រាប់ឲ្យដឹងទៀតថា ហើយក៏មានអ្នកធំក្រាក់ៗនៅពីក្រោយខ្នងផងដែរ តើអ្នកធំនោះជាអ្នកណាទៅ.? ការបើកដៃនិងបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូតាមអំពើចិត្ត នៅតាមបណ្ដោយផ្លូវជាតិលេខ ២១ជាប់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីតំណាងបានឡើយ ជាពិសេសលោក លីម គីឡេង ជាម្ចាស់កម្មសិទ្ធិ។

ចំណែកលោកអធិការក្រុងសំពៅពូន លោកបានឲ្យដឹងថាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូនេះគឺហួសដែនសមត្ថកិច្ចរបស់លោក។

ជាការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូន សូមស្នើសុំឲ្យឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនឹងឡើងកាន់តំណែងថ្មីៗ មេត្តាចុះពិនិត្យនិងប្រើកណ្ដាប់ដៃដែក បង្ក្រាបឲ្យខានតែបាន នៅល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិឃុំខាងលើ និងនៅតាមតំបន់ផ្សេងៗទៀតផងទាន ដើម្បីផ្តល់នូវសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ដូចដែរឯកឧត្តមធ្លាប់បាននិយាយស្ទើរគ្រប់វេទិកានោះ និងសូមឱ្យលោកកុំជឿលើរការរាយការណ៍ពីសំណាក់មន្ត្រីថ្នាក់ក្រោមមួយចំនួនដែលចេះតែអែបអប និងប្រព្រឹត្តតែរឿងដែលធ្វើឲ្យពលរដ្ឋមិនពេញចិត្ត។

ប្រជាពលរដ្ឋពិតជាមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំលើ មន្ត្រីអាជ្ញាធរថ្នាក់ខេត្ត ព្រមទាំងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាអាចនឹងមានការទប់ស្កាត់ និងចុះបង្ក្រាបឲ្យបានទាន់ពេលវេលាដើម្បីភូមិឃុំមានសុវត្ថិភាព ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!