ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ កំពង់ត្រូវប៉ាន់ក្នុងការទទួលលុយពីថៅកែជនជាតិវៀតណាមរាប់លានដុល្លារ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់..!!

ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ កំពង់ត្រូវប៉ាន់ក្នុងការទទួលលុយពីថៅកែជនជាតិវៀតណាមរាប់លានដុល្លារ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់..!!

ខេត្តមណ្ឌលគីរី ÷ ជាក់ស្តែងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រូបភាពគំនរឈើ ដែលក្រុមការងារថតបាន ជាច្រើនគំនរនៅក្នុងដែនជម្រកសត្វព្រៃណាមលៀរកំពុងរងការបំផ្លិចបំផ្លាញព្រៃឈើ ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ ហើយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ មានតួនាទីបង្ក្រាប ក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះប្រយោជន៍ការពារ ធនធានធម្មជាតិ សត្វព្រៃ ដែលកំពុងរងនូវការបំផ្លាញ បាត់បង់ ដោយក្រុមជនទុច្ចរិត ដើម្បីចូលរួម ការពារសម្រាប់ផលប្រយោជន៍ជាតិជាធំ។

ប្រភពខ្លះបាននិយាយតៗគ្នាថាមានមេឈ្ញួញម្នាក់ដ៏ល្បី ឈ្មោះ ម៉ាប់ បានទទួលលុយពីថៅកែជនជាតិវៀកណាមរាប់លានដុល្លារ ចាំឈរជើងប្រមូលទិញឈើ ដោយឲ្យឈ្មោះ រិទ្ធ (ហៅអាមូម)ជាអ្នកកាង និងរត់ការឡានដឹកជញ្ជូនឈើ តាមរយៈរថយន្តឡង់ក្រូស័រកែឆ្នៃមានត្រើយ និងគោយន្តកន្រ្តៃតាំងបរពីជ្រោះជ្រលងដងអូរមកទុក្ខនៅក្នុងចំការកៅស៊ូ បារាំង សុកហ្វីន  ដាក់ឡាក់ ក្រុមហ៊ុនវៀតណាមនិងកូហ្វីហ្វាម៉ា ដឹកចេញយកទៅទម្លាក់នៅចំណុច ៥ទីតាំង ស្ថិតនៅភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី  ក្នុងនោះច្រកចេញ មានចំនួន ៣កន្លែង ÷

១ ចេញពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម (ដាក់ឡាក់)
២.អូរពោត ផ្លូវទៅប៉ុស្តិ៍ ៦ ទល់មុខបរិស្ថានអូរពោត
៣ អូរឆែល តាមក្រុមហ៊ុនបារាំង(កូហ្វីហ្វាម៉ា)

ដែលចេញទាំង០៣ ច្រកឆ្លងកាត់តាមបារ៉ាស់ចំការកៅស៊ូបារាំង(កូហ្វីហ្វាម៉ា)( សុកហ្វីន)ចូលតាមច្រកប៉ុស្តិ៍ប្រាំពីរ ច្រកទ្វេភាគីណាំលៀ ដែលសម្របសម្រួលយ៉ាងល្អពីលោក (ណយ)មេប៉ុស្តិ៍ច្រកក្នុង១យប់ប្រមាណជាង ១០០ឡាន ទៅ២០០ឡានក្នុង១យប់ៗបន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរីនិងស្រុកពេជ្រាដា  រក្សាភាពស្ងៀមស្ងាត់។

តាម​ប្រភព​ពី​បប្រជាពលរដ្ឋរស់នៅក្នុងខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹដឹកជញ្ជូឈើ ឈ្លិក ពី​ចំណុចភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លៀ យ៉ាងគំហុក​។​ ក្រោយពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ មេឈ្មួញទាំងពីរនាក់ កំពុងតែព្រួយបារម្ភ ហើយក៏រត់ ការបិទអ្នកសារព័ត៌មានមួយចំនួន កុំឱ្យចុះផ្សព្វផ្សាយ ពីរឿងគេ រកបទល្មើសព្រៃឈើ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។​

មជ្ឈដ្ឋានខាងក្រៅ!  រិះគន់ចំៗទៅលេីមេរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ  រិទ្ធិ (ហៅអាមូម)និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត បណ្ដាញឲ្យព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាមលៀរ ស្រុកពេជ្រាដា  រងការកាប់បំផ្លាញគួរឲ្យព្រួយបារម្ភបំផុត។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេខេត្តមណ្ឌលគីរី អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើ​ម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ នេសាទ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើមិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​ ឈ្មោះម៉ាប់ បក្សពួក​ឈ្មួញ​ជាក់​ជាពុំខាន់​៕​

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!