ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម ង៉ោ ម៉េងជ្រួន មន្ត្រីរាជរដ្ឋាភិបាលនិងប្រធានក្រុមហ៊ុនទាំងឡាយគេមិនខ្លាចជួបអ្នកក្រសែតនោះទេ  ប៉ុន្តែតែគេខ្លាចអ្នកកាសែតជួបសុំ..!!

ឯកឧត្តម ង៉ោ ម៉េងជ្រួន មន្ត្រីរាជរដ្ឋាភិបាលនិងប្រធានក្រុមហ៊ុនទាំងឡាយគេមិនខ្លាចជួបអ្នកក្រសែតនោះទេ  ប៉ុន្តែតែគេខ្លាចអ្នកកាសែតជួបសុំ..!!

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យថា មន្ត្រីរាជរដ្ឋាភិបាលនិងប្រធានក្រុមហ៊ុនទាំងឡាយគេមិនខ្លាចជួបអ្នកក្រសែតនោះទេ ប៉ុន្តែតែគេខ្លាចអ្នកកាសែតជួបសុំ បងប្អូនអ្នកសារព័ត៌មានគួរយល់ដឹងកន្លែងនេះឲ្យបានច្បាស់ ប៉ុន្តែក៏មានបងប្អូនអ្នកសារព័ត៌មានយើងខ្លះក៏ល្អដែរ មិនរួមគំនិតជាមួយមន្ត្រីរាជរដ្ឋាភិបាលនិងប្រធានក្រុមហ៊ុនទាំងឡាយនោះឡើយ សូមបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ត្រូវរួបរួមសាមគ្គីឲ្យបានរឹងមាំ ត្រូវដើរយកគោលដៅចំណុចកណ្ដាល យើងទាំងអស់គ្នាជាអ្នកសារព័ត៌មានត្រូវតែយកព័ត៌មានពិត ផ្ដល់ព័ត៌មានជូនទៅដល់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គេហៅថាព័ត៌មានសន្តិភាព ទោះបីក្រុមសីលធម៌ហាមប្រាណជាមនោសញ្ចេតនាសម្រាប់សង្គមខ្មែរ ខ្ញុំទុកឱ្យអ្នកសារព័ត៌មានសម្រេចចិត្តខ្លួនឯង គួរទទួលឬមិនទទួលក៏ប៉ុន្តែមិនមែនជាថ្នូរមិនឱ្យចុះផ្សាយព័ត៌មាននោះឡើយ ដើម្បីឲ្យប្រភពព័ត៌មាន មានសហការអ្នកសារព័ត៌មានចាំបាច់បង្កើតស្នាដៃនិងកសាងកេរ្តិ៍ឈ្មោះជាមុនសិន ដែរសរសេរអត្ថបទព័ត៌មានល្អៗស្របតាមក្រុមសីលធម៌វិជ្ជាជីវៈ។

ការថ្លែងរបស់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងពិធីអញ្ជើញសម្ភោធបើកដំណើរការស្នាក់ការការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានថ្មី និងប្រកាសតែងតាំងប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ស្ថិតនៅក្នុងភូមិបាលិលេយ្យ០១ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីរឯកឧត្តម លោកជំទាវ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាការ នាយកទីប្រឹក្សា ជំនួយការ និងសមាជិក សមាជិកា នៃប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) សរុបប្រមាណ២៥០នាក់ផងដែរ។

ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបញ្ជាក់ទៀតថាគោលបំណងនៃការបង្កើតសហព័ន្ធសមាគមន៍(UMA)នេះ គឺមានគោលបំណងដល់អ្នកសារព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសដើម្បីរួមចំណែកក្នុងការធ្វើព័ត៌មាន ឱ្យទៅជាព័ត៌មានដែលមានសុវត្ថិភាព ព័ត៌មានសន្តិភាពនិងផ្សព្វផ្សាយពីសក្តានុពលកម្ពុជាទាំងលើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ចនយោបាយ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

ដោយឡែកឯកឧត្តម សុខ សុវណ្ណ អគ្គលេខាធិការរង UMA បានថ្លែងឲ្យដឹងថានេះជាអាណត្តិទីបីហើយ ដែលការិយាល័យទំនាក់ទំនងព្រំដែនបានផ្លាស់មកទីស្នាក់ការថ្មីបន្ទាប់ពីមាន អតីតប្រធានលការិយាល័យ ០២រូប ដែលបានបំពេញភារកិច្ចជោគជ័យ ។

ចំណែកលោកបណ្ឌិត ឌីម សុខុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែន(UMA) បានប្តេជ្ញាចិត្តថាខិតខំបំពេញការងារតាមការណែនាំរបស់ថ្នាក់លើ(UMA)។លោក សន្យាថារាល់បេសកម្មជាលក្ខណៈអន្តរជាតិលោកនិងខិតខំបំពេញប្រកបដោយជោគជ័យ និងមានការហការ ផ្លាស់ប្តូរព័ត៌មានពិតរហ័ស ប្រកបដោយវជ្ជាជីវៈ គុណធម៌ រវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជានិងថៃ សំដៅប្រែក្លាយ តំបន់ព្រំដែនឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍ផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!