ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកបណ្ឌិត ឌីម សុខុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែនអាស៊ាន និមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំលើករាសីសូមសិរីសួស្ដីនៅទីស្នាក់ការថ្មី..!!

លោកបណ្ឌិត ឌីម សុខុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែនអាស៊ាន និមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំលើករាសីសូមសិរីសួស្ដីនៅទីស្នាក់ការថ្មី..!!

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោកបណ្ឌិត ឌីម សុខុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(U M A) បាននិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំលើករាសីសុំសិរីសួស្ដី ដើម្បីធ្វើពិធីសម្ពោធបើកដំណើរការស្នាក់ការការិយាល័យទំនាក់ទំនងព្រំដែនអាស៊ានថ្មី និងប្រកាសតែងតាំងប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ក្រោមអធិបតីឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្ថិតនៅក្នុងភូមិបាលិលេយ្យ០១ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីរ ឯកឧត្តម លោកជំទាវ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាការ នាយកទីប្រឹក្សា ជំនួយការ និងសមាជិក សមាជិកា នៃប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) សរុបប្រមាណ២៥០នាក់ផងដែរ។

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើឱ្យអ្នកសារព័ត៌មានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍ដៃគូរល្អ ជាមួយអ្នកសារព័ត៌មានក្រៅប្រទេសឱ្យកាន់តែទំលំទូលាយថែមទៀត និងផ្សព្វផ្សាយពីសក្តានុពលពីកម្ពុជាទាំងលើវប្បធម៌ ទេសចរណ៍និងសេដ្ឋកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិស្របតាមយុទ្ធសាសន៍បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងពេលនេះគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ទាំងវិស័យសេដ្ឋកិច្ច នយោបាយពិតជាបានទាក់ទាញពិភពលោកឱ្យកាន់តែមកកៀកជិតនិងស្គាល់ពិតពីកម្ពុជានាពេលបច្ចុប្បន្ន។

លោកបណ្ឌិត ឌឹម សុខុន ប្រធានការិយាល័យទំនាក់តំនងព្រំដែនអាស៊ស៊ាន (UMA) បានលើកឡើងថា នាពេលកន្លងមក ការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន តាមការណែនាំ ពីថ្នាក់ដឹកនាំ : UMA បានបំពេញបេសកកម្មជាលក្ខណៈអន្តរជាតិប្រកបដោយជោគជ័យ ដោយបានសហការ ផ្លាស់ប្តូរព័ត៌មានពិតរហ័ស ប្រកប ដោយវិជ្ជាជីវៈ គុណធម៌ រវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ ព្រះរាជាណា ចក្រកម្ពុជា និងថៃ សំដៅប្រែក្លាយ តំបន់ព្រំដែនអោយក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

លោក បណ្ឌិត បានលើកឡើងទៀតថា មួយវិញទៀតនៅពេលដែលអ្នកសារព័ត៌មានកម្ពុជា ជាសមាជិក UMA ឆ្លងដែនទៅធ្វើទស្សនកិច្ចសិក្សា រឺ ទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅប្រទេសថៃ និងប្រតិភូ UMA ថៃ អញ្ជើញមកបំពេញបេសកកម្មនៅ កម្ពុជា ការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន បានជួយសម្របសម្រួលជាមួយនគរបាលអន្តោប្រវេសន៍ រៀបចំ ឯកសារឆ្លងដែនបានយ៉ាងរលូន។

លោក បណ្ឌិត បានបន្តែមទៀតថា ទន្ទឹមនិងនោះដែរ ការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន បានគោរពច្បាប់រដ្ឋគោលការណ៍របស់រដ្ឋអំណាច និងសហការល្អជាមួយសមត្ថកិច្ច ក្នុងការប្រមូលព័ត៌មានដើម្បីផ្សាយទៅអង្គភាពសារព័ត៌មានដែលជា សមាជិក UMA ដើម្បីផ្សាយចេញទាន់ពេលវេលាផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!