ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំង តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូត?

សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំង តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូត?

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចោទសួរទៅក្រុមប្រឆាំង ដែលទាមទារឱ្យមានការសន្ទនាថា តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូតបែបនេះ?

សម្តេចធិបតី បានលើកឡើងថា អំឡុងសម្តេចទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ មានក្រុមប្រឆាំងជ្រុលនិយម បានលើកគ្នាធ្វើបាតុកម្ម ជេរប្រមាថសម្តេច ប៉ុន្តែក្រោយពីពួកគេជេរចប់ ពួកគេស្នើឱ្យមានវប្បធម៌ស​ន្ទនាមួយ។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវសន្ទនាយ៉ាងម៉េច បើជេររហូត ដាក់បណ្តាសារខ្ញុំរហូត “ហ៊ុន ម៉ាណែត មិនព្រមសន្ទនាយ៉ាងខ្មែរដូចគ្នា” ប៉ុន្តែនិយាយបានតែប៉ុន្មានម៉ាត់ មិនបានមួយនាទីផង ក៏ជេរខ្ញុំរាប់ម៉ោង»។

សម្តេចធិបតី បានលើកឡើងទៀតថា រឿងវប្បធម៌សន្ទនាអាចធ្វើទៅបាន លុះត្រាតែភាគីទាំងអស់ឯកភាពគ្នា ហើយយល់គ្នា។ សម្តេចបញ្ជាក់ថា «កុំជេរគ្នាហើយមកបបួលត្រូវគ្នា មិនត្រូវជាមួយទេ ជេរឯងកប់ៗមាត់ ហើយមកបបួលត្រូវគ្នា អត់ត្រូវទេ»។

សម្តេចបានរំលឹកថា វប្បធម៌សន្ទនានេះ សម្តេចតេជោ ធ្លាប់បានរៀបចំម្តងហើយ ជាមួយអតីតគណបក្សសង្រ្គោះជាតិ កាលពីអាណត្តិទី៥។ សម្តេចបានបញ្ជាក់ថា ពេលនោះ បន្ទាប់ពីល្អជាមួយគ្នាបានមួយរយៈ លោក សម រង្ស៉ី ចេញទៅប្រទេសបារាំង ក៏បានជេរសម្តេចកប់ៗមាត់តែម្តង។

សម្តេចបានបន្ថែមទៀតថា «ឥឡូវកូនចៅគាត់ដូចគ្នា ថាកាលមុនចុះគាត់ឈ្លោះជាមួយឪពុកខ្ញុំ ឥឡូវមកដល់ជំនា​ន់កូនហើយ នៅប្រើវប្បធម៌ហ្នឹងទៀត ដៃម្ខាងស្រែកថាចង់សន្ទនា តែពេលជាមួយគ្នាហ្នឹង ជេរខ្ញុំកប់មាត់រាល់ពេល តើសន្ទនាធ្វើស្អីឥឡូវ តើសុឆន្ទៈ និងភាពស្មោះត្រង់នៅកន្លែងណា មេគាត់ចាស់សន្ទនាហើយបានជេរ តែគាត់ក្រោយនេះជេរហើយបានបបួលសន្ទនា»៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!