ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន​ក្នុងស្រុក​ចំនួន​២៨អង្គភាព​..

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន​ក្នុងស្រុក​ចំនួន​២៨អង្គភាព​..

ភ្នំពេញ៖​ នៅរាជបណ្ឌិត្យ​សភាកម្ពុជា​ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ បានអញ្ជើញ​អធិបតីភាព​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ រវាង​អង្គភាព​សារព័ត៌មាន​ចំនួន​ ២៨​អង្គ​ភាព​ ស្ដី​ពី​ការបង្កើត​កិច្ចការ​ និង​ចងក្រង​ជា​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​។

លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ លេីកឡេីង​ថា​ អង្គភាព​សារព័ត៌មាន​ចំនួន​២៨​អង្គភាព បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ លេីកិច្ចសហការគ្នា​ ក្នុង​គោល​បំណង​ បង្កើត​ចំណងមេត្រីភាព​ កិច្ចសហប្រតិបត្ដិការ​ លេីវិស័យ​ព័ត៌មាន​ ការផ្លាស់ប្ដូរ​បទពិសោធន៍​ ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក​ ប្រកបដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ ក្នុង​បុព្វហេតុ​ធ្វើ​ឱ្យ​ព័ត៌មាន​ មាន​ភាព​រស់​រវើក​ និង​ជាការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​។

ថ្លែងក្នុងពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នោះដែរ ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ និង​ផ្ដាំផ្ញើ​ពី​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងបាន​ចង្អុល​បង្ហាញ​ថា សូមឱ្យអ្នកសារព័ត៌មានទាំងត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយធ្វើការផ្សព្វផ្សាយព័ត៌មានពិតមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយប្រឆាំងដាច់ខាតព័ត៌មានក្លែងក្លាយផងដែរ។

ជាមួយ​គ្នា​នោះដែរ ឯកឧត្ដម​ ជា​ ដែន​ ប្រធាន​កិត្តិយស​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ មានប្រសាសន៍ថា ការបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មីនេះ គឺបង្កើតឡើងក្នុងគោលបំណង ដោយយល់ឃើញថាអង្គភាពសារព័ត៌មានត្រូវបានដើរតាមក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់ក្រសួងព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញការងារ ទើបអង្គភាពសារព័ត៌មានចំនួន២៨អង្គភាព បានចងក្រងដោយមានគោលបំណងមួយ និងបេសកម្មចំនួន៨ ក្រោមការដឹកនាំគ្រុបព័ត៌មានសាមគ្គីថ្មីនេះឱ្យមានភាពរីកចម្រើននិងប្រកបដោយគុណភាពផងដែរ។

គួរ​បញ្ជាក់​ផងដែរថា​ អង្គភាព​សារព័ត៌មាន​ចំនួន​ ២៨​ អង្គ​ភាព​ ចុះអនុស្សរណ:​នាឱកាស​នោះ មាន​សមាគម​សារព័ត៌មាន​ចំនួន​០៣​ ចូលរួម​ដឹងលឺ និង​ធ្វើ​ជា​សាក្សី​រួមមាន​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​​ សមាគម​អ្នកសារព័ត៌មាន​យុវជន​ និង​សមាគម​អ្នកសារព័ត៌មាន​ឯករាជ្យជាតិ​កម្ពុជា​ ព្រមទាំង​មាន​ភ្ញៀវ​កិត្តិយសចូលរួម​ ប្រមាណ​ជាង​១០០នាក់​ ភាគច្រើន​អ្នក​ប្រកបវិជ្ជាជីវ:ព័ត៌មាន​។

ដើម្បីជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះ ឯកឧត្តម ជា ដែន ប្រធានកិត្តិយសសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថមដល់អង្គភាពចំនួន២៨ដែលបានចងក្រង និងទើបតែបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មី ដោយលោកចាងហ្វាងម្នាក់ទទួលបានចំនួន០១លានរៀល ចំណែកសមាគមចំនួន០៣ដែលចូលរួមក្នុង០១សមាគមទទួលបានថវិកាចំនួន០២លានរៀល។

នៅចុងបញ្ចប់កម្មវិធីចុះអនុស្សរណៈយោគយល់គ្នានោះដែរ ក៏មានប្រគល់សេចក្តីសម្រេចជូនប្រធាន និងអនុប្រធានក្រុមសារព័ត៌មាន និងប្រគល់ជូនអាវចំនួន២៨ដល់ ចាងហ្វាយ ហើយក៏មានការថតរូបជាមួយថ្នាក់ដឹកនាំទុកជាអនុស្សាវរីយ៍ និងជល់កែវស្រា សាំប៉ាញដើម្បីជាសក្ខីភាពនៅក្នុងកម្មវិធីនោះផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!