ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សម្ដេចធិបតី៖ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលដៅដូចគ្នានឹងអ្វីដែលរាជរដ្ឋាភិបាលកំពុងជួយពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល

សម្ដេចធិបតី៖ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលដៅដូចគ្នានឹងអ្វីដែលរាជរដ្ឋាភិបាលកំពុងជួយពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល

ថ្លែងក្នុងពិធីសម្ពោធឱ្យអនុវត្តជាផ្លូវការ«យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្អែកតាមការកំណត់និយមន័យ គឺសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ មានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្តែសម្ដេច បានសង្កត់ធ្ងន់ថា«អ្នកធ្វើការទាំងក្នុងនិងក្រៅប្រព័ន្ធ សុទ្ធតែជាពលរដ្ឋខ្មែរដែលយើងមានកាតព្វកិច្ចត្រូវខិតខំយកអស់កម្លាំងកាយចិត្តដើម្បីជួយពួកគាត់គ្រប់គ្នា»។ សម្ដេចបានសង្កត់ធ្ងន់ថាការក្ដាប់បានព័ត៌មាន និងទិន្នន័យគឺជារឿងសំខាន់ក្នុងការផ្ដល់ការគាំទ្រ និងជំនួយផ្សេងៗ។

បើតាមសម្ដេចធិបតី អ្នកធ្វើការងារក្រៅប្រព័ន្ធ ថ្វីដ្បិតថាលទ្ធភាពនៃការធ្វើការ អាចជាការប្រកបរបរចិញ្ចឹមជីវិតទ្រង់ទ្រាយតូច ប៉ុន្តែសម្ដេចបានអះអាងថា អ្នកធ្វើការងារក្រៅប្រព័ន្ធ ក៏ជាកម្លាំងចលករធំមួយសម្រាប់សេដ្ឋកិច្ចជាតិ ជាក់ស្ដែង អត្រា៧០៩ភាគរយ នៃការបង្កើតការងារ គឺនៅក្នុងវិស័យក្រៅប្រព័ន្ធនេះឯង។ សម្ដេចបន្ថែមថាទោះបីជាផ្ដល់អត្រាការងារធ្វើច្រើន ប៉ុន្តែអ្នកធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ថិតក្នុងចំណោមជនងាយរងគ្រោះបំផុតពេលមានវិបត្តិផ្សេងៗ តួយ៉ាងវិបត្តិកូវីដ-១៩ជាដើម។ សម្ដេចក៏បានបន្តថ្លែងដោយប្រៀបធៀបទៅការជួយពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល។
សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា«ការគ្រប់គ្រងព័ត៌មានដើម្បីកំណត់អត្តសញ្ញាណឱ្យបានថាបងប្អូននៅទីណា? អ្នកណាខ្លះ? ដើម្បីងាយស្រួលជួយ។ ក្នុងជំនាន់កូវីដ-១៩ ក៏មានបញ្ហា។ ក្នុង៣ថ្ងៃនេះ នៅប្រទេសអ៊ីស្រាអែល ដើម្បីជួយពលរដ្ឋ និងនិស្សិតរបស់យើង ខ្ញុំបានដាក់គោលការណ៍ឱ្យស្ថាប័នពាក់ព័ន្ធធ្វើម៉េច ត្រូវកំណត់ឱ្យបានចំនួនពលរដ្ឋយើងនៅអ៊ីស្រាអែល រកឱ្យឃើញថាគាត់នៅទីណា? ដើម្បីយើងងាយស្រួលអន្តរាគមន៍ជួយ ហើយមកដល់ព្រឹកមិញនេះ យើងប្រមូលបានទិន្នន័យចំនួន៤៥១នាក់ ក្នុងនោះយើងបានជម្លៀសចេញ៣២៣នាក់ទៅកន្លែងមានសុវត្ថិភាព នៅ១៣១នាក់ទៀតបន្តនៅតំបន់មានហានិភ័យដែលយើងបន្តសហការជួយ»។
សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា «បើយើងមិនមានទិន្នន័យថាគាត់នៅកន្លែងណា យើងពិបាករក ពីបាកជួយ ពិបាកអន្តរាគមន៍។ អ៊ីចឹងនេះជាគោលដៅធំ ហើយវាអត់ខុសគ្នាពីការដាក់ចេញយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីធ្វើយ៉ាងណាយើងអាចក្ដាប់បានទិន្នន័យ អាចដឹង អាចស្គាល់ ថាបងប្អូននៅទីណា? បងប្អូនត្រូវការអ្វីខ្លះ? ជួយអ្វីខ្លះ?»។
សូមបញ្ជាក់ថា យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានតាក់តែងឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ បន្ទាប់ពីកន្លងមក រាជរដ្ឋាភិបាលជួបការប្រឈម និងការលំបាកក្នុងការកំណត់អត្តសញ្ញាណ និងផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋប្រកបរបរ ឬធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈក្រុមនេះងាយរងគ្រោះក្នុងគ្រាមានវិបត្តិដូចជាវិបត្តិកូវីដ-១៩ជាដើម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្រោមអធីបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថាក្នុងជំហានដំបូងនៃការអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារដែលនឹងទទួលបានប្រយោជន៍ពីយុទ្ធសាស្រ្តនេះ រួមមាន ផ្នែកសហគ្រាស មានលក់ដុំ លក់រាយ និងជួសជុល ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ សិប្បកម្មនិងសហគមន៍កសិកម្ម អ្នកប្រកបអាជីវកម្មនិងធ្វើការងារជាកម្មករសំណង់ អ្នកបម្រើសេវាកម្មភេសជ្ជៈកំសាន្ត ម៉ាស្សា កែសម្ពស្ស សាឡន ជាងកាត់សក់ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី ម៉ូតូដឹកទំនិញ តាក់ស៊ី អាជីវករលក់តាមផ្សារ សិល្បៈករ សិល្បៈការិនី កីឡាករ អ្នកសារព័ត៌មាន អាជីវករចល័តតាមដងផ្លូវ អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម។

ប្រព័ន្ធជំនួយសង្គម ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងសម្រាប់ផ្តល់ជំនួយជាថវិកា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃជាដើម ដល់ក្រុមពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈប័ណ្ណសមធម៌។ ក្នុងប្រព័ន្ធជំនួយសង្គមនេះ ក៏មានកម្មវិធីផ្សេងៗទៀតដូចជា ការអភិវឌ្ឍធនធានមនុស្ស ការឆ្លើយតបនឹងគ្រោះអាសន្ន សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ និងពិការភាព ការគាំពារសុខភាពសង្គម(មូនិធិសមធម៌) និងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស។ តាមរយៈ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ នឹងទទួលបានផលប្រយោជន៍ដូចបានបញ្ជាក់មកនេះជាជំហានៗតាមការអនុវត្តរបស់រាជរដ្ឋាភិបាល៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!