ភ្នំពេញ÷ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
ក្រសួងសុខាភិបាលសម្រេចបិទមន្ទីពហុព្យាបាល មេត្រូ អអ៊ិលវី ដោយមន្ទីពហុព្យាបាល បានធ្វើខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស..
