ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

អភិបាលរងស្រុកពញឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ

អភិបាលរងស្រុកពញឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងខេត្តដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់ជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ  រហូតយកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីពេលកន្លងទៅ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់ (កំសាន្តរាជនីលង្វែក) ដែលជាតំបន់ទេសចរណ៍ ហើយមានប្រជាពលរដ្ឋប្រកបអាជីវកម្មដូចជាបើកភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ និងមានប្រជាពលរដ្ឋរស់នៅថែមទៀតនោះ។ ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារដាក់ពាក្យបណ្ដឹងជំទាស់នៃការសាងសង់ និងរក្សាទុកសំរាមស្អុយរលួយ របស់ក្រុមហ៊ុនបរិស្ថានភូមិយើង ដែលមានការរៀបចំ មិនត្រឹមត្រូវតាមស្តង់ដារ ហើយបានប្តូរទីតាំងយកមកដាក់នៅក្បែរភោជនីយដ្ឋាន និងផ្ទះរបស់ប្រជាពលរដ្ឋដែលកំពុងតែប្រកបរបររកស៊ីជាច្រើន ហើយមិនមានការដោះស្រាយរាប់ខែមកហើយ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៃសាលាស្រុកពញាឮម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនសំរាមខាងលើនេះជារបស់លោកអភិបាលរងស្រុកពញាឮមានឈ្មោះ ហេង គឹមហៀង ដែលជាមនុស្សជំនិត និងជាមនុស្សសេដ្ឋកិច្ចរបស់លោកអភិបាលស្រុក
ចំណែកឯក្រុមហ៊ុនសំរាមមួយនេះបានឲ្យទៅប្អូនរបស់គាត់ជាអ្នកគ្រប់គ្រងនិងគិតលុយ តែគាត់នៅមើលការខុសត្រូវធម្មតា ព្រោះគាត់ជាអ្នកទទួលបន្ទុកបរិស្ថាននៅស្រុកមួយនេះ។

ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារមួយចំនួនតែងតែរអ៊ូរទាំ ចំពោះការប្រមូលសំរាមមួយនេះដោយមានការយឺតយ៉ាវ និងថ្លៃសេវាប្រមូលសំរាម នៅក្នុងផ្សារគឺមានតម្លៃខ្ពស់។

គួរំលឹកផងដែថា ក្នុងខែ តុលា ឆ្នាំ២០២២ ក្រុមហ៊ុនសំរាម មួយនេះបានដាក់ទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ជិតភ្នំព្រះរាជទ្រព្យ និងបានគរសំរាមឡើងហូរហៀរ រហូតដល់របងផ្ទះប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការរិះគន់ និងតវ៉ាជាខ្លាំង។

ដោយមានការសម្របសម្រួលពីលោកអភិបាលស្រុកពញាឮ លោកថន សុវណ្ណា ដោយសន្យាជាមួយប្រជាពលរដ្ឋថា នឹងដោះដូរក្រុមហ៊ុនមួយនេះទៅនៅឃុំកោះចិន ដែលមានផ្ទៃដីទំហំរហូតដល់៥០ហិកតាសំរាប់ធ្វើអាជីវកម្ម តែរហូតមកដល់ពេលនេះជាងមួយឆ្នាំហើយ ដីដែរទុកដាក់ទីតាំងសំរាមក៏មិនឃើញ រីឯគំនរសំរាមទាំងអស់ត្រូវបានប្រមូលទៅដាក់នៅជិតផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅឃុំកំពង់លួងទៅវិញ។

ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការមិនពេញចិត្តជាមួយនឹងលោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ដែលទទួលបន្ទុកបរិស្ថាន និងទទួលបន្ទុកឃុំកំពង់អុស ដោយលើកឡើងថាគ្រាន់តែរឿងសំរាមនេះដោះស្រាយមិនចេញជាយូរមកហើយ រីឯបញ្ហាទំនាស់ដីធ្លីនៅក្នុងកំពង់អុសវិញកំពុងតែរាំរ៉ៃដោះស្រាយមិនចេញ ជាច្រើនរឿងរាប់ឆ្នាំមកហើយផងដែ ដោយប្រជាពលរដ្ឋខ្លះផ្ទុះការតវ៉ា និងស្រក់ទឹកភ្នែកជាច្រើនគ្រួសារ ដោយសារតែមានមន្ត្រី មួយចំនួនកំពុងតែឃុបឃិតជាមួយនឹងអ្នកមានលុយ និងមានអំណាចជាច្រើនធ្វើបាបប្រជាពលរដ្ឋជាថ្នូរនឹងលាភសក្ការៈ។

អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងទៅកាន់អ្នកគ្រប់គ្រងក្រុមហ៊ុនសំរាមខាងលើតាមរយៈទូរស័ព្ទ ខលចូលតែពុំមានអ្នកទទួល និងបានទំនាក់ទំនងកាន់ទៅកាន់ប្រព័ន្ធតេឡេក្រាមគ្រាន់តែចូលមើលប៉ុន្តែមិនឆ្លើយតបនោះទេ។
រីឯលោកអភិបាលរងលោក ហេង គឹមហៀង បានឲ្យដឹងថា សំរាមជាបញ្ហាកង្វល់របស់ពិភពលោក ថ្នាក់តំបន់ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ សង្ឃឹមថាឆាប់បានទីលានចាក់សំរាមមានស្តង់ដា បច្ចេកទេសត្រឹមត្រូវ នាពេលខាងមុខឆាប់ៗនេះ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្នើសុំទៅ ឯកឧត្តម គង់ សោភ័ណ្
អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល និងជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីមេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោមជាតិដែលកំពុងតែបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល។

ជាចុងក្រោយប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេតាជួយចាត់មន្ត្រីជំនាញធ្វើការចុះពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺ ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!