ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក ស្រី ប៉ា ចាន់ថន ជាគ្រូបង្រៀនចូលនិវត្តន៍ បានផ្ដល់កិច្ចសម្ភាសន៍ មកកាន់អ្នកសារព័ត៌មាន ជុំវិញករណីបណ្តាំបែងចែកមរតក…….

លោក ស្រី ប៉ា ចាន់ថន ជាគ្រូបង្រៀនចូលនិវត្តន៍ បានផ្ដល់កិច្ចសម្ភាសន៍ មកកាន់អ្នកសារព័ត៌មាន ជុំវិញករណីបណ្តាំបែងចែកមរតក…….

ខេត្តព្រៃវែង ÷ កាលពីថ្ងៃព្រហស្បត្តិទី២៦ខែតុលាឆ្នាំ២០២៣ ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាព  តាមការស្នើសុំរបស់លោកស្រី ប៉ា ចាន់ថន ដើម្បីធ្វើកិច្ចសម្ភាសន៍ នឹងផ្សព្វផ្សាយពីរឿងបណ្តាំបែងចែកមរតក។

លោក ស្រី ប៉ា ចាន់ថន បានឲ្យដឹងថា ការកំឡុងឆ្នាំ១៩៨២ មរតកជនឈ្មាះ ម៉ាន់ ឆេងគឹម បានទទួលមរណះភាពក្នុងឆ្នាំ២០០០ និងលោកឪពុករបស់នាងខ្ញុំបានស្លាប់នៅជំនាន់ប៉ុលពតដោយបន្សល់ទុកនូវដីចំនួន០៤កន្លែង

១. អចលទ្រព្យមួយកន្លែងមានទំហំ៧៩២ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង
២. ដីស្រែមានទំហំ១៥០ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
៣. ដីស្រែមានទំហំ១២៩ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
៤. ដីស្រែមានទំហំ២០០០ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង។

លោក ស្រី ប៉ា ចាន់ថន បានលើកឡើងទៀតថា លោកស្រីមានបងប្អូនសាច់សារលោហិតចំនួន០៥នាក់រួមមាន ១. ឈ្មោះ ប៉ា ចាន់ថន ២. ឈ្មោះ ខ្លួត ចាន់ថេន ៣. ឈ្មោះ កែវ ឡងឌី ៤.ឈ្មោះ ប៉ា អូន នឹង៥ ឈ្មោះ ប៉ា ប៉ៃ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ បានទទួលមរណះភាព។

លោកស្រីបានបន្តទៀតថា ស្រាប់នៅថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៣ លោកស្រីបានទទួលពាក្យបណ្តឹងដោយ ឈ្មោះ ខ្លួត ចាន់ថន ឈ្មោះ កែវ ឡងឌី ឈ្មោះ ប៉ា អូន បានមកប្តឹងលោកស្រីដើម្បីទាមទារបែងចែងមរតកទៅវិញ ទាំងដែលនាក់ទាំងអស់គ្នានោះមិនដែលនៅមើលថែទាំកាលម្តាយនៅរស់នាះឡើយនិងមិនមានទីស្នាក់អាស្រ័យពិតប្រាកដនោះទេនៅក្នុងភូមិឃុំស្រុកខាងលើ.? ស្រាប់តែនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ លោក ទូច សារុន ដែលជាមេភូមិឈើកាច់ លោក ហ៊ុយ ហុន មេភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងលោក យឹម សាភាន់ ជាមេឃុំឈើកាច់ បានចេញលិខិតបព្ជាក់ទីលំនៅ និងប្រវត្តិដីអោយពួកគាត់ទាំងអស់នោះទៅវិញព្រមទាំងមានបញ្ជាក់សេចក្តីចំលងសំបុត្រមរណះភាពរបស់ម្តាយនាងខ្ញុំ ម៉ាន់ ឆេងគឹម ចុះនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មន្រ្តីអត្រានកូលដ្ឋានដោយលោកមេឃុំ យឹម សាភាន់។

លោកស្រី ប៉ា ចាន់ថន បាននិយាយបន្តទៀតថាដោយលោកស្រី មើលឃីញថាមានភាពមិនប្រក្រតីទើបលោកស្រីអោយកូនប្រុសរបស់គាត់ឈ្មោះ ប៉ា ច័ន្ទបូរី ទៅស្នើសុំដល់លោកអភិបាលស្រុកបាភ្នំដើម្បីបញ្ជាក់នៅលើការចុះបញ្ជីខាងលើតើមានភាពត្រឹមត្រូវតាមច្បាប់ដែរឬទេ? នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣ផ្នែកខាងមន្រ្តីរក្សាសៀវភៅអត្រានុកូលដ្ឋានបានចេញសេចក្តីបំភ្លឺថាឈ្មោះ ម៉ាន់ ឆេងគឹម ភេទស្រី កើតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៣៧ ដែលបានស្លាប់នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០០០ពុំមាននៅក្នុងគល់បញ្ជីនោះទេមូលហេតុនៅឆ្នាំ២០០០ការងារអត្រានុកូលដ្ឋានពុំទាន់បានអនុវត្តន៍ទេនៅក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោកស្រីបានបន្តទៀទថាដោយលោកស្រីរងនូវភាពអយុត្តិធម៍ពីមន្រ្តីថ្នាក់ក្រោមមាន មេភូមិ មេឃុំ ក្នុងការបញ្ជាក់លើលិខិតស្នាមដែលមិនប្រក្រតីធ្វើអោយលោកស្រីនិងក្រុមគ្រួសាររងនូវភាពអយុត្តិធម៍នៅពេលដែលទៅតតាំងក្តីនៅសាលាដំបូងខតេ្តព្រៃវែង៕

ជាចុងក្រោយលោក ស្រី ប៉ា ចាន់ថន  សូមលើកម្រាបដៃដប់ស្នើសុំលោកភិបាលស្រុកបាភ្នំ លោកអភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឱម យិនទៀង រដ្ឋមន្រ្តីប្រឆាំងអំពើពុករលួយ ឯកឧត្តម សន្តិបណ្ឌិតបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដល់គ្រួសារនាងខ្ញុំផងពិសេសជួយបង្កើតនូវក្រុមការងារអធិការកិច្ចចុះស្រាវជ្រាវចំពោះមន្រ្តីថ្នាក់ក្រោមនៅភូមិឈើកាច់  ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងផងទាន!

តមតាមការបំភ្លឺខាងលើនេះក្រុមការងារអង្គភាពសារព័ត៍មានយើងខ្ញុំសូមទទួលនូវការរិះគន់បកស្រាយបំភ្លឹគ្រប់ភាគីដែលពាក់ព័ន្ធជុំវិញករណីខាងលើនេះរៀងរាល់ម៉ោងធ្វើការ៕សូមអរគុណ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!