ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ក្រុមឈ្មួញនៅតែបន្តដឹកជញ្ជូន លៀស រាប់សិបតោនតាមរថយន្តយីឌុប ចេញពីឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ពលរដ្ឋថានេះជាជំងឺមហារីករាប់ឆ្នាំមកហើយគ្នានគ្រូពេទ្យណាព្យាបាលជាទេ…

ក្រុមឈ្មួញនៅតែបន្តដឹកជញ្ជូន លៀស រាប់សិបតោនតាមរថយន្តយីឌុប ចេញពីឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ពលរដ្ឋថានេះជាជំងឺមហារីករាប់ឆ្នាំមកហើយគ្នានគ្រូពេទ្យណាព្យាបាលជាទេ…

ខេត្តពោធិ៍សាត់៖ តាមប្រភពរាយការណ៍ពីរបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា រាប់ឆ្នាំមកហើយ ជំងឺមហារីកបំផ្លាញធនធានធម្មជាតិនៅតែរ៉ាំរ៉ៃមិនព្រមជាសះស្បើយសោះ នៅតែបន្តព្យាបាលចិញ្ចឹមជំងឺមហារីកនេះរហូតជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋពួកគាត់ពិតជាមិនយល់ ហេតុអីឱ្យទូកកាណូតនេសាទកាវលៀសសុទ្ធតែខ្នាតយក្ស បានធ្វើឲ្យប៉ះពាល់ធនធានមច្ឆាជាតិដែលពងកូនបន្តរពូជនៅនឹងបាតដីក្នុងបឹងទន្លេសាប និងធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះ នៅក្នុងរដូវបិទនិងរដូវបើកនេសាទ ស្ថិតនៅភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ គ្មានគ្រូពេទ្យណាព្យាបាលជាទេ។

ជាក់ស្តែង​នៅថ្ងៃទី២៤.២៥.២៦. ខែតុលា ឆ្នាំ​២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានរថយន្តធំៗចំនួន០៤គ្រឿង កំពុងតែធ្វើការដឹកជញ្ជូនលៀសដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ពិតមែននឹងបានចុះទៅផ្តិតយករូបភាព ដើម្បីធ្វើការផ្សព្វផ្សាយជូនថ្នាក់លើអោយលោកបានជ្រាបផងដែរ។​

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានមេឈ្មួញពីរនាក់ ១ ឈ្មោះតាម៉ុង នឹង២ ឈ្មោះ ចែវន្នី ជាអ្នកគៀងគរក្រុមពលរដ្ឋឲ្យប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ កាវលៀស ដោយប្រើប្រាស់ម៉ាស៊ីនកាណូតធំៗ បានធ្វើឲ្យប៉ះពាល់ធនធានមច្ឆាជាតិដែលពងកូនបន្តរពូជនៅនឹងបាតដីក្នុងបឹងទន្លេសាប ដោយឈ្មួញពីនាក់នេះជាអ្នកចាំប្រមូលទិញនឹងលើកចេញពីទឹកទុកលក់បន្ត។

ប្រភពបានបន្តទៀតថា ក្រោយពីមេឈ្មួញទាំងពីរនាក់បានប្រមូលទិញរួចរាល់ហើយ នឹងមានមេឈ្មួញធំៗពីរនាក់ទៀត ១ ឈ្មោះ តាបៀង នឹង ២ ឈ្នោះ ឌី ដែលមានតួនាទីជានាយទាហាន ប្រភពប្រាប់ថាមកពីខេត្តតាកែវ បានមកទិញបន្តលើកដាក់រថយន្តយីឌុប និងរថយន្តវេរអង្គ ដឹកបន្តឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផលសោះឡើយ។

បើតាមការរៀបរាប់ពី ពីប្រជានេសាទបានប្រាប់អោយក្រុមអ្នកសារព័ត៌មានយើងដឹងថា ជារៀងរាល់ថ្ងៃ មេឈ្មួញ ឈ្មោះតាម៉ុង នឹង ឈ្មោះ ចែវន្នី បានគៀងគរឱ្យប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ កាវលៀស ដោយប្រើប្រាស់ម៉ាស៊ីនកាណូតធំៗ រាប់សិបទូកអោយយកមកលក់អោយខ្លួន ក្នុងមួយការ៉ុង៥០០០រៀល ដោយក្នុងមួយថ្ងៃៗ រាប់រយការ៉ុង បើគិតជាតោនរាប់សិបតោនឯណ្ណោះ ពូកគាត់ថាថៅកែលៀសជើងខ្លាំងពីរូបនេះ មិនមែនទើបតែធ្វើសកម្មភាពនេះទេ គឺធ្វើរាប់ឆ្នាំមកហើយ ។

ជុំវិញការលើកឡើងខាងលើនេះឈ្នោះ ឌី បានឱ្យដឹងតាមទូរសព្ទថា លោកមិនមានរថយន្តវេអង្គនោះទេ មានតែរថយន្តយីឌុបកង់១០ កន្លងមកកាលពីរដូវប្រាំងលោកធ្លាប់ស៊ីឈ្នួលដឹកពិតមែន តែលោកដឹកនៅក្នុងខេត្តកំពង់ឆ្នាំង មិនដែលដឹកនៅក្នុងខេត្តពោធិ៍សាត់នោះទេ តែឥឡូវលោកឈប់ដឹកហើយ ខ្ញុំឃើញគេបង្ហោះដែលតែនោះជារូបភាពចាស់។

ដោយឡែកមេឈ្មួញទាំង ៣នាក់ទៀត អង្គភាពយើងមិនអាចសុំការបកស្រាយបានទេដោយពុំមានលេខទូរសព្ទ។

ប្រជាពលរដ្ឋថាមានតែសំណូមពរទៅដល់ថ្នាក់ដឹកនាំជាតិទេ ជាពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ  និងឯកឧត្តមអភិបាល  នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលអាចព្យាបាលជំងឺរ៉ាំរ៉ៃនេះបាន សូមឯកឧត្តមមេត្តាបង្កើតអធិការកិច្ចមេត្តាស៊ើបអង្កេតក្នុងករណីជំងឺរ៉ាំរ៉ៃ ដែលព្យាបាលពុំដែលជានៅក្នុងទឹកដីស្រុកក្រគរនេះផងទាន ពីព្រោះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយសង្កាត់រដ្ឋបាលជលផល មិនដែលមានមុខបង្ក្រាបមេឈ្មួញប្រមូលទិញលៀសដែលតែងតែផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីឲ្យធ្វើសកម្មភាពកាវ លៀស ដោយខ្លួនចាំប្រមូលទិញនេះផងទាន.។

អង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយខាងលើនេះគ្រាន់តែក្រើនរលឹកដល់មន្ត្រីជល់ផលប្រចាំគោលដៅក៌ដូចជាសេចក្តីរាយការណ៌មួយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តពោសាត់ លោកបានដឹងនិងជ្រាបជាព័ត៌មានជាពិសេសនោះ លោកនាយខ័ណ្ឌរដ្ឋបាលជលផលនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោសាត់និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងនេសាទលោកបានជ្រាបជាព័ត៌មានផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិនិងមច្ឆាជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!