ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

សម្តេចធិបតីថា បក្សពួកជាអាទិភាពរបស់សម្តេច គឺជាបងប្អូន អ៊ំពូមីង តាយាយ និងក្មួយៗចំនួន ១៧ លាននាក់

សម្តេចធិបតីថា បក្សពួកជាអាទិភាពរបស់សម្តេច គឺជាបងប្អូន អ៊ំពូមីង តាយាយ និងក្មួយៗចំនួន ១៧ លាននាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បក្សពួកជាអាទិភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺជាបងប្អូន អ៊ំពូមីង តាយាយ និងក្មួយៗចំនួន ១៧ លាននាក់ និយាយជារួម និងនៅក្នុងវិស័យការងារផ្ទាល់ គឺជាបងប្អូនកម្មករ និយោជិតទាំងអស់ និយាយដោយឡែក ដែលរាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ០២៨នាក់ ដែលមានមូលដ្ឋានមកពីរោងចក្រ សហគ្រាសមកពីខណ្ខមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។ សម្តេចបានមានប្រសាសន៍ថា លទ្ធភាព និងសមត្ថភាពរបស់កម្មករ និយោជិត ឬកម្លាំងផលិតរបស់យើង ត្រូវបានលើកកម្ពស់ដោយអាចបង្កើនគុណភាពនៃការផលិតប្រកបដោយភាពទាក់ទាញ ដូចនេះ ទើបផលិតផលម៉ាកល្បីៗបានមកបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រ ដើម្បីផលិតទំនិញនាំចេញទៅក្រៅប្រទេស។ យើងមានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ ស្ពាន ទឹក ភ្លើង និងការបង្កលក្ខណៈផ្សេងៗ ដែលធានាដល់ប្រក្រតីភាពនៃសង្វាក់ផលិតកម្ម និងអាចផលិតទៅតាមផែនការកំណត់ និងស្របតាមតម្រូវការ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតរហូតដល់ ៨៤,៥៩% នៃចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី ជាមួយនឹងជ័យជម្នះរហូតដល់ ១២០ អាសនៈ នៅរដ្ឋសភា។ អត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់នេះ បានបង្ហាញឱ្យឃើញច្បាស់នូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួន ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងឥស្សរជននយោបាយដឹកនាំប្រទេស តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ចំពោះគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមធ្វើការប្តេជ្ញាចិត្ត ដោយនឹងខិតខំឱ្យអស់ពីលទ្ធភាពក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីអត្ថន័យនៃការអភិវឌ្ឍ និងទស្សនៈនៃការអភិវឌ្ឍ ដោយបានផ្តល់និយមន័យថា ការអភិវឌ្ឍ គឺជាការធ្វើឱ្យប្រជាជនមានបាន ហើយធ្វើឱ្យកន្លែងមួយមានតម្លៃកើនឡើង និងក្លាយជាទីតាំងដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានកាន់តែច្រើនគ្នា។ ឧទាហរណ៍ជាក់ស្តែង ការបង្កើតផ្សារអ៉ីអន គឺបានកែប្រែដីទំហំ ១៧ ហិកតា ឱ្យក្លាយជាមូលដ្ឋានដែលបង្កើតបាននូវផលប្រយោជន៍ច្រើនសម្រាប់ប្រជាជន ជាពិសេសតាមរយៈឱកាសការងារ និងឱកាសទីផ្សារសម្រាប់អាជីវកម្មដ៏សម្បូរបែប។

សរុបមក ការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ផលប្រយោជន៍ ពង្រីកផលប្រយោជន៍ និងថែរក្សាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ចំនួន ១៧ លាននាក់ ដែលជាម្ចាស់អំណាច៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!