ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

បាញ់៤គ្រាប់ មិនផ្ទុះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន..!!

បាញ់៤គ្រាប់ មិនផ្ទុះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន..!!

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននបាលស្រុកថ្ពង បានចុះធ្វើការ ល្បាតពេលយប់ក្នុងភូមិសាស្ត្រស្មុគស្មាញស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងហើយមានកាំភ្លើងរុំក្រម៉ា ខណ:ដែលនគរបាលហៅសួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច មិនតែប៉ុណ្ណោះបានអាម៉េកាំភ្លើង រួចហើយក៏បាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ សំណាងល្អគ្រាប់ មិនផ្ទុះ ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ស្ថិតនៅចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បើយោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថានៅវេលាម៉ោង២៣និង២៥ យប់ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៣កំលាំអន្តរាគមន៍ស្រុកថ្ពងដែល ដឹកនាំផ្ទាល់ ដោយ លោកវរសេនីយ៍ឯក ហ៊ុន សុខហុនអធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង ដោយប្រើមធ្យោបាយម៉ូតូច្រើនគ្រឿងបានចុះល្បាតក្នុងភូមិសាស្ត្រ ឃុំយាអង្គ និងឃុំប្រាំបីមុម ពេលមកដល់ចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំលាំងបានឃើញមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះស្លៀកខោពណ៌ត្រេអុី អាវយឺតពណ៌ត្រេអុី ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656 លើផ្លូវលេខ៤៤បើកបរ ពីទិសខាងលិចទៅទិសខាងកើត ដោយមានដាក់កាំភ្លើងរុំក្រម៉ា បើកបរយ៉ាងលឿនឃើញកម្លាំងសមត្ថកិច្ចព្យាយាមរត់គេច។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង បាននិយាយឱ្យដឹងទៀតថា បន្ទាប់ពីមានបទបញ្ជា ណែនាំចង្អុលបង្ហាញរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកអធិការរងនគរបាលស្រុកថ្ពងបានដេញប្រផាប់ចាប់ប្រភីងដល់រហូតផ្លូវបំបែក ជនសង្ស័យបានបើកម៉ូតូគេចចូលតាមផ្លូវបេតុងចូលទៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លុះដល់ប្រឡាយទឹកជនស្ស័យបានឈប់ម៉ូតូទាញកាំភ្លើង អាម៉េបញ្ចូលគ្រាប់លើកទី១ បាញ់សំដៅមកលើសមត្ថកិច្ចមិនផ្ទះរួចអាម៉េបញ្ចូលគ្រាប់៤ដងបាញ់សំដៅមកសម្ថកិច្ចដដែលប៉ុន្តែមិនផ្ទះ រួចបោះកាំភ្លើងនោះចោលរួចជិះម៉ូតូត្រឡប់បកមកក្រោយវិញ។ លុះមកដល់ស្ពានទី០៣ ចន្លោះគីឡូម៉ែត្រ១០៨ -១០៩ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសនោះបាន។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ មានឈ្មោះប៉ុល សុីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងបានរួមមាន÷
១-ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656
២-អាវុធ១ដើមម៉ាកអាការសេកូ លេខ១៩៧១៦៥៧២៣ និងគ្រាប់ ចំនួន១៧ គ្រាប់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកថ្ពងបានសាកសួរ និង កសាងសុំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!