ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម...

អង្គកឋិនទានមហាសាមគ្គី​ ដង្ហែទៅកាន់ វត្តជុំ ស្ថិតនៅសង្កាត់គូររកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ..

អង្គកឋិនទានមហាសាមគ្គី​ ដង្ហែទៅកាន់ វត្តជុំ ស្ថិតនៅសង្កាត់គូររកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ..

ភ្នំពេញ៖​ ថ្ងៃអាទិត្យ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣១៣ អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តេីមឡេីងដោយព្រះអង្គព្រះនាម វីរិយៈមេធា ហាន សុវណ្ណា ពព្រះរាជាខណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តជុំ  លោកបណ្ឌិត ឃីម រដ្ឋា និងលោកស្រី សេង ច្រឹប ព្រមបងប្អូនបុត្រាបុត្រីនិងចៅៗ លោកអាចារ្យ គណ:កម្មការចំណុះជេីងវត្ត និង​ប្រជាពុទ្ធបរិសទ័គ្រប់មជ្ឍដ្ឋាន​បាន ដង្ហែអង្គកឋិន​ទានចូលមកកាន់ វត្តជុំ ស្ថិតនៅសង្កាត់គូររកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃ​ ដែលគង់ចាំវស្សាអស់រយះពេលមួយត្រីមាស​កន្លងមក​ អង្គកឋិនទាននេះដែរ​ ក្រៅពីផ្គត់ផ្គង់សំរាប់ចង្ហាន់ប្រចាំថ្ងៃសំរាប់ព្រះសង្ឃ​ បច្ច័យមួយចំនួនធំត្រូវបានបែងចែក​ យកទៅផ្គត់ផ្គង់ទិញសម្ភារះសិក្សាដល់ភិក្ខុ​ សាមណេដែលកំពុងសិក្សា​ និងទូទាត់សងទៅថ្លៃសម្ភារៈដែរយកមកកសាង ព្រះវិហារ នេះជាដើម។

ព្រះអង្គព្រះនាម វីរិយៈមេធា ហាន សុវណ្ណា ព្រះរាជាខណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តជុំ  មានថេរ:ដីកាថា​ កឋិនទានជាកាលទានមានផលវិសេស​ ជាងទានទាំងពួង​ ព្រោះបានផលដល់ទាយក​ជាម្ចាស់ទានផង​ និងភិក្ខុសង្ឃដែលទទួលក្រាលគ្រងផង។ សំរាប់ភិក្ខុសង្ឃទទួលបាននូវអានិសង្ស​ ទាំងប្រាំយ៉ាងគឺ​ ត្រូវទៅកាន់ទីដ៍ទៃមិនមានទោសជាដេីម​ សំរាប់ប្រជាពុទ្ធបរិសទ័ដែលធ្វេីកឋិនក៍ទទួលបាននូវអានិសង្សប្រាំយ៉ាងដែរ​គឺមានរូបសម្បត្តិ​ល្អភោផង់​ មានព័ណសំប្បុរ​ ស្រស់ថ្លាល្អ​ មានទ្រង់ទ្រាយល្អ ពេញលក្ខិណ:​ បេីជា​ បុរសនឹងបានជាអិហិភិក្ខុ​ បេីជាស្រ្តីវិញនឹងបរិបូណ៍ទៅដោយបុណ្យជាបច្ច:ពិតកល្យាណី​ ឫស្រ្តីគ្រប់លក្ខ័។ ព្រះអង្គមានថេរ:ដីកា​ បញ្ចាក់ថា​ កឋិនទាន​ ជាទានមួយដែលប្លែកពីទានដ៏ទៃៗទៀត​ គឺ​ ប្លែកដោយកាលមានតែត្រឹម២៩ថ្ងៃតែប៉ុនណ្ណោះ​ ហេីយវត្តមួយទទួលបានតែម្តងក្នុងមួយឆ្នាំ។ ប្លែកដោយអានិសង្ស អ្នកប្រគេន​ ក៍បានអានិសង្ស និងអ្នកទទួលក្រាលគ្រង​ អនុមោទនាក៍បានអានិសង្ស ប្លែកដោយអំពេីគឺបុគ្គលដែលធ្វេីតាមព្រះវិន័យប្រកបដោយធម៌ត្រឹមត្រូវ​ ប្លែកដោយវត្ថុ​ គឺវត្ថុសំរាប់​ កឋិនមានបីគឺ​ ​ ស្បង់​ ចីវរ​ សង្ឃាដី​ ក្រៅពីនោះគីជា​ អត្ថបរិក្ខារ​ កឋិន។

លោកបណ្ឌិត ឃីម រដ្ឋា បានបង្ហាញអារម្មណ៍ជ្រះថ្លា​ ដោយសាមានការជួបជុំពីរប្រជាពុទ្ធបរិស័ទនិងបងប្អូនមកពីទីជិតឆ្ងាយ ហេីយការជួបជុំនេះដែរ​ អាចប្រព្រឹត្តទៅក៍អាស្រយ័ដោយកត្តាប្រទេសជាតិ​ មានសុខសន្តិភាពពេញលេញ​ មានស្ថេរភាព​ នយោបាយ​ និងការអភិវឌ្ឍន៍រីកចំរេីនលេីគ្រប់វិស័យ​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាសេនាតេជោ​ ហ៊ុន​ សែន​ និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីអោយកម្ពុជាមានការអភិវឌ្ឍន៍លេីគ្រប់វិស័យ​ ទាំងផ្នែកពុទ្ធចក្រ​ និងអាណាចក្រ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!