ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃអង្គារទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងបាននាំយកថវិកាឧបត្ថម្ភសម្រាប់សម្រាល ការស្នាក់នៅព្យាបាលដល់កម្មករកម្មការិនីចំការស្វាយចំនួន ៣៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ២០២៣ លើកំណាត់ផ្លូវក្រាលកៅស៊ូ ចំណុចភូមិក្បាលទឹកលើ ឃុំជ៉ាំសង្កែ ស្រុកភ្នំស្រួច។
ខណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ អញ្ជើញចុះជូបសួរសុខទុក្ខដល់កម្មករកម្មការិនី ចំនួន ៣៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
