ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា

មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកជំទាវ ឌិត នីតា សាយ​ សំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។

ទន្ទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនអ្នកចូលរួមទាំងអស់ ក៏ដូចជាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយជាសម្ភារ និងថវិកាសម្រាប់ចែកជូនបងប្អូនពូមីងផងដែរ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!