ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ច្បាស់ជាមិនរួចខ្លួនទេឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បញ្ជាឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរី ដើម្បីយកមកអនុវត្តច្បាប់ បើទោះជាពាក់សក្តិឬផ្កាយ ប៉ុន្មាន ហើយជាកូនលោកធំក៏ដោយ..

ច្បាស់ជាមិនរួចខ្លួនទេឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បញ្ជាឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរី ដើម្បីយកមកអនុវត្តច្បាប់ បើទោះជាពាក់សក្តិឬផ្កាយ ប៉ុន្មាន ហើយជាកូនលោកធំក៏ដោយ..

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំង និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរក ចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះសេរីនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ បើទោះជាក្រុមខ្មាន់កាំភ្លើងពាក់សក្តិ ឬពាក់ផ្កាយប៉ុន្មាន ហើយជាកូនអស់លោកអ្នកធំមានអំណាចក៏ដោយ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណកម្មការអុំទូក កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះមានតួនាទី បុណ្យសក្តិ និងជាកូនអ្នកធំណាក៏ដោយ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ។

ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្តបាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ។

បើតាមការរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងការបំភ្លឺរបស់សាក្សីបានបង្ហាញថា ឈ្មោះ  ឆាយ ជាអ្នកឈរកាន់កាំភ្លើងខ្លីបាញ់ឡើង។
ទាក់ទងករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ  ឆាយ  កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងលោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងផ្ទុះអាវុធនោះហើយបានស្រាវជ្រាវរកឃើញសំបកគ្រាប់ជាង២០០គ្រាប់ ក្នុងនោះមានសំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ -សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ -សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។

និងបានកំណត់មុខសញ្ញា ខ្មាន់កាំភ្លើងរួចរាល់ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែរ ស្ថិតនៅចំណុចភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបក្សពួកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

គួររំលឹកថាកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលោកផ្កាយ២ មួយកន្លែងក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បានរៀបចំកម្មវិធីជួបជុំហូបចុក ដែលមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។ ហើយការជួបជុំហូបចុកមិត្តភក្តិបងប្អូន របស់លោកផ្កាយ២ម្ចាស់ផ្ទះ នោះបន្តទៅជាច្រើនម៉ោង អូសបន្លាយរហូតដល់យប់ជ្រៅ គេក៏បានលឺសម្លេងផ្ទុះគ្រាប់កាំភ្លើងជាច្រើនគ្រាប់ហាក់បីដូចជាកន្លែងធ្វើសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងផ្ទះលោកផ្កាយ២រូបនោះ មានការភ័យខ្លាច ក៏ព្រោះតែអស់លោកអ្នកធំ អ្នកមានលុយមានអំណាច ប្រើកាំភ្លើហងបាញ់បោះសេរី មិនខ្លាចញញើតច្បាប់ទាល់តែសោះនោះ។

បើតាមប្រជាពលរដ្ឋ លួចបង្ហើបថា ម្ចាស់ផ្ទះនិងជាអ្នកបាញ់នោះ មានឈ្មោះ គៀង តួ ហៅ ឆាយ ជាមន្ត្រីនគរបាលពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ ហើយជាកូនរបស់លោកផ្កាយ៤ យោធាផងដែរ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!