ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

កាណូតរុញជនពេលយប់៥គ្រឿង អ្នកសារព័ត៌មានប្រទះឃើញរាយការណ៍ទៅជំនាញ មិនហ៊ានបង្ក្រាប តៃកុងបើករត់បាត់

កាណូតរុញជនពេលយប់៥គ្រឿង អ្នកសារព័ត៌មានប្រទះឃើញរាយការណ៍ទៅជំនាញ មិនហ៊ានបង្ក្រាប តៃកុងបើករត់បាត់

ខេត្តកំពង់ឆ្នាំង៖ កាណូតរុញជនយកកូនត្រី ពេលយប់ចំនួន៥គ្រឿងដែលក្រុមអ្នកសារព័ត៌មានបានប្រទះឃើញកំពុងតែធ្វើសកម្មភាពរុញយកកូនត្រី ហើយបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តដើម្បីដឹកនាំកម្លាំងជំនាញមកធ្វើការបង្ក្រាប ប៉ុន្តែសមត្ថកិច្ចបានឆ្លើយថាអត់មានកម្លាំងទេ ហាក់បីដូចជាបណ្តែតបណ្តោយឱ្យក្រុមបទល្មើសនេសាទមានឱកាសបើករត់គេចខ្លួនបាត់។

ការប្រទះឃើញកាណូតរុញជនពេលយប់របស់ជនជាតិខ្មែរខ្នាតធំចំនួន៥គ្រឿងកំពុងធ្វើសកម្មភាពនៅវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកោះក្រញាណក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍  ប៉ុន្តែក្រោយ ពីបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបែរជាលោកឆ្លើយថាអត់មានកម្លាំងចុះទៅបង្ក្រាបនោះទេ។

ករណីនេះក្រុមអ្នកសារព័ត៌មានដែលមានគ្នា៤នាក់ប្រើប្រាស់បាឡាស្មាច់មួយគ្រឿងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិ កាឆ្នាំ២០២៣នេះថា នៅវេលាម៉ោង ៨ យប់ថ្ងៃទី ១៣ វិច្ឆិការ២០២៣នេះពួក គាត់ បានប្រទះ ឃើញកាណូតរុញជនខុសច្បាប់ខ្នាតធំចំនួន៥គ្រឿង ក្រោយពីបានសួរនាំរួចទើបដឹងថា មានអ្នករត់ការកាណូតរុញជនទាំងប្រាំគ្រឿងនោះមានឈ្មោះ ចម្រើន ទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។

ប៉ុន្តែក្រោយមកត្រូវរាយការណ៍ជូនលោក.លីឡា.ហើយប្រាប់ត្រឡប់មកវិញថាខាងសង្កាត់នេសាទស្រុកបរិបូណ៌មានកម្លាំងតែម្នាក់មិនអាចចុះមកបានទេ។ ដោយលោក លីឡា បានសំណូ មពរឲ្យក្រុមអ្នកសារព័ត៌មាននាំយកកា ណូតរុញជន ទាំងនោះទៅប្រគល់ជូនសង្កាត់នេសាទស្រុកបរិបូរណ៌ ទៅវិញ ប៉ុន្តែពេលក្រុមអ្នកសារព័ត៌មានយើងនាំកាណូ តទាំងប្រាំគ្រឿងនោះទៅ ពួកគេក៏នាំគ្នាបើករត់គេចបាត់អស់។

ស្របពេលនោះដែរក្រុមអ្នកសារព័ត៌មានយើងក៏បានរាយការណ៍និងបាញ់រូបភាពបទល្មើសជូនលោក ខូវ លី ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង និងលោក ងិនហ៊ុនប្រធាន មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងទាំងយប់ភ្លាមៗ ហើយលោកស្នងការ ឯកឧត្តមអភិបាល ខេត្តនិងលោក ងិនហ៊ុន ក៏បានពិនិត្យនិងតាមដានករណីនេះតាមប្រព័ន្ធតេឡេក្រាមផងដែរ។

ជុំវិញករណីនេះនៅព្រឹកថ្ងៃទី១៤   ខែវិច្ឆិកា២០២៣នេះ លោក.ងិនហ៊ុន .ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំ ពង់ឆ្នាំងបានប្រាប់តាមទូរសព្ទឱ្យដឹងថា ការពិតកម្លាំងសង្កាត់នេសាទស្រុកបរិបូណ៌មានតែ ២នាក់ និងមានកម្លាំងរបស់ខណ្ឌរដ្ឋបាលជនលផលកំពង់ឆ្នាំងមានមួយក្រុមនៅប្រចាំការឃុំឆ្នុកទ្រូ៣ទៅ៤នាក់ និងក៏មានកម្លាំងអធិការដ្ឋានជលផលខាងត្បួងបឹង ទន្លេសាបនៅប្រចាំការទីនោះផងដែរ។

ហេតុម្ដេចក៏លោកនាយខណ្ឌមិនបញ្ជារឱ្យមន្ត្រីសង្កាត់នេសាទស្រុកបរិបូរណ៍សហ ការគ្នាចុះមកបង្ក្រាបបទល្មើសខាងលើនេះដែលអ្នកសារព័ត៌មានរាយការណ៍ជូនហើយករណីនេះលោកនឹងបើកការស៊ើប អង្កេតបន្តទៀតតើមានបញ្ហាអ្វីខ្លះ? ជុំវិញបទល្មើសទូករុញជនធំៗធ្វើសកម្មភាពបែបនេះបែជាមិនដឹង ?៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!