ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ខ្នាតយក្ស ១កន្លែង និងល្បែងជាច្រើនទៀត កំពុងបើកលែងក្នុង ផ្សារចិន ខណៈសមត្ថកិច្ចខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់..

ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ខ្នាតយក្ស ១កន្លែង និងល្បែងជាច្រើនទៀត កំពុងបើកលែងក្នុង ផ្សារចិន ខណៈសមត្ថកិច្ចខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់..

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថាមានទីតាំងបើកហ្គេមបាញ់ត្រីខ្នាតយក្ស ១មួយកន្លែង និងល្បែងជាច្រើនទៀត នៅក្នុងផ្សារចិន ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត (ពោល) មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជននៅរស់នៅក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានលើកឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ជួបជុំប្រមូលផ្ដុំគ្នាសុទ្ធតែជនជាតិចិន ចូលទៅលេងល្បែងស៊ីសង ហ្គេមបាញ់ត្រីខ្នាតយក្សមួយកន្លែងនេះ  គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ ខណៈ អាជ្ញាធរមានសមត្ថកិច្ច មិនអនុវត្តន៌ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានី ខេត្ត។ តើមកហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាបទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រីខ្នាតយក្សមួយកន្លែងនេះ.?។

ករណីនេះមហាជនបានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកហ្គេមបាញ់ត្រីខ្នាតយក្ស ១មួយកន្លែង និងល្បែងជាច្រើនទៀត នៅក្នុង ផ្សារចិន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះផងទាន។

អង្គភាពសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!