ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ ដែលមានបញ្ហាវិវាទដីធ្លីជាយូរឆ្នាំមកហើយ បានដាក់ពាក្យបណ្តឹង ចូលទៅឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំកិច្ចអនត្តរាគមន៍ជួយដល់ពួកគាត់..

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ ដែលមានបញ្ហាវិវាទដីធ្លីជាយូរឆ្នាំមកហើយ បានដាក់ពាក្យបណ្តឹង ចូលទៅឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំកិច្ចអនត្តរាគមន៍ជួយដល់ពួកគាត់..

ខេត្តបន្ទាយមានជ័យ÷ ប្រជាពលរដ្ឋចំនួនពីរភូមិ ដាក់ពាក្យបណ្តឹង ចូលទៅឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំកិច្ចអនត្តរាគមន៍ទៅលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចំពោះ និងការមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋទាំងពីភូមិនោះគឺនៅភូមិចាន់គីរី និង ភូមិទទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយុំមានជ័យ

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដាក់គោរពចូលទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា៖ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋចំនួនពីរភូមិ មានចំនួន២៣គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមគោរពជម្រាបជូនឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

កម្មវត្ថុ៖ ស្នើសុំ ឯកឧត្តមអភិសន្ដិបណ្ឌិត ជួយអន្តរាគមន៍បន្ទាន់ទៅលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចំពោះភាពមិនប្រក្រតីជាច្រើន និងការមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនយើងខ្ញុំជាប្រជាពលរដ្ឋ ដែលធ្វើឲ្យយើងខ្ញុំរងទុក្ខវេទនាជាច្រើនឆ្នាំមកហើយ។

តបតាមកម្មវត្ថុ ខាងលើ៖ យើងខ្ញុំសូមជម្រាប ឯកឧត្តមអភិសន្ដិបណ្ឌិត មេត្តាជ្រាបថា យើងខ្ញុំជាប្រជាពលរដ្ឋពិតជាជួបការលំបាក និងរងទុក្ខវេទនា ដោយសារតែការមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនយើងខ្ញុំ ដែលយើងខ្ញុំមួយចំនួនមានបញ្ហាវិវាទដីធ្លីជាច្រើនឆ្នាំ ខ្លះមាន២០ឆ្នាំ ១០ឆ្នាំ និងមានច្រើនឆ្នាំជាងនេះទៀតក៏មាន។ តែបញ្ហាវិវាទទាំងនេះ មិនត្រូវបានលោកអភិបាលខេត្តដោះស្រាយជូនយើងខ្ញុំទេ ហើយបើមានការដោះស្រាយដែលមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត  ធ្វើជាប្រធានក្នុងការដោះស្រាយបញ្ហាវិវាទវិញនោះ គឺមិនដែលឈរលើគោលការណ៍ដោះស្រាយដោយស្មារតី ឆន្ទៈ និងមិនបានសិក្សាឲ្យបានប្រាកដច្បាស់លាស់នោះទេ គឺមានតែការសម្លុត គំរាមកំហែង បំភ័យ បំបាក់ស្មារតី។ ក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ឋ គឺមិនអាចទទួលយកបាននោះទេចំពោះទង្វើ ព្រមទាំងសកម្មភាព ក្នុងការដឹកនាំ និងការដោះស្រាយបែបនេះ។

យើងខ្ញុំសូមជម្រាប ឯកឧត្តមអភិសន្ដិបណ្ឌិត បន្តទៀតថា៖ ចំពោះបញ្ហាមួយចំនួនដូចជា មិនធ្វើការដោះស្រាយបញ្ហារបស់យើងខ្ញុំជាមួយ សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដោយមិនធ្វើការវាស់វែងដីធ្លីជូនពួកយើងខ្ញុំ។ ហើយបើចង់ឲ្យមានការវាស់វែងត្រូវតែបង់លុយក្នុង១ម៉ែត្រការ៉េ ១០ដុល្លារ ទៅឲ្យលោក ឳក សុផាន តំណាង សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដោយមានការធ្វើលិខិតសះជា មានលោក សេង ចាន់ឌី ជាមេភូមិ លោក ភោគ លន និងលោក ង៉ោ ម៉េងជ្រួន ទទួលស្គាល់ដឹងឮទើបលោក អ៊ុំ រាត្ត្រី ចេញសេចក្តីសម្រេចទទួលការកាន់កាប់ដីនោះ តែប្រជាពលរដ្ឋជាច្រើនដែលបានបង់លុយទៅតាមការទាមទាររបស់តំណាងសមាគមន៍ និងមានការចុះហត្ថលេខាទទួលស្គាល់យ៉ាងណាក្តី ក៏មិនមានការវាស់វែងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកយើងខ្ញុំនោះដែរ។ ហើយមានប្រជាពលរដ្ឋជាច្រើនរយគ្រួសារ អស់ប្រាក់ មានចាប់ពី ២,០០០ដុល្លារ ៣,០០០ដុល្លារ ប្រជាពលរដ្ឋខ្លះ អស់ខ្ទង់ម៉ឺនដុល្លារ ក៏មានដែរទៅតាមទំហំដីរបស់ខ្លួន។
ចំពោះប្រជាពលរដ្ឋផ្សេងទៀត ក៏ត្រូវបានលោក សេង ចាន់ឌី មេភូមិចាន់គីរី បានទៅយកដីរបស់គាត់ហើយបានប្តឹងគាត់ទៅតុលាការ ក្នុងបទល្មើសព្រហ្មទណ្ឌទៀតផង។ ហើយពេលដែលប្រជាពលរដ្ឋដាក់ពាក្យសុំកិច្ចអន្តរាគមន៍មកក្រសួងមហាផ្ទៃហើយ ក៏រដ្ឋបាលខេត្តបានផ្អឹបរឿងទុកចោល តែបើមានការកោះហៅដោះស្រាយវិញគឺមានតែការគម្រាម សម្លុត យកប្រជាពលរដ្ឋដាក់គុកតែប៉ុណ្ណោះ។

មានរឿងផ្សេងទៀត ដូចជាប្រជាពលរដ្ឋស្នើសុំទៅស្ថាប័នកំពូលៗ និងមានលិខិតឲ្យរដ្ឋបាលខេត្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ក៏រដ្ឋបាលខេត្តបន្ទាយមានជ័យមិនយកចិត្តទុកដាក់ មិនខ្វល់ ក្នុងការដោះស្រាយនោះទេ និងមានរឿងជាច្រើនទៀត ដែលប្រជាពលរដ្ឋកំពុងតែងជួបការលំបាក និងរងទុក្ខវេទនា ដោយសារការមិនយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តបន្ទាយមានជ័យនេះ។

ដូចកម្មវត្ថុ និងការរៀបរាប់ខាងលើ យើងខ្ញុំទាំងអស់គ្នា មានតែសុំសេចក្តីមេត្តាពី ឯកឧត្តមអភិសន្ដិបណ្ឌិត ជួយអន្តរាគមន៍ដល់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំជាប្រជាពលរដ្ឋ រស់នៅបានសេចក្តីសុខ ហើយយើងខ្ញុំទាំងអស់គ្នាសូមអះអាងថាអ្វីដែលយើងខ្ញុំទាំងអស់គ្នារៀបរាប់ខាងលើនេះគឺសុទ្ធតែជាការពិតទាំងអស់ ហើយយើងខ្ញុំទាំងអស់គ្នា មិនចង់បានអ្វីក្រៅពីសេចក្តីសុខក្នុងការរស់នៅ និងចង់បានមន្ត្រីល្អដើម្បីបម្រើយើងខ្ញុំតែប៉ុណ្ណោះ។

សូម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាទទួលការគោរពអំពីយើងខ្ញុំទាំងអស់គ្នាដោយសេចក្តីអនុគ្រោះ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!